Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូ​ឡុំ​ប៊ីៈ​ជំនួញ​គ្រឿងញៀន​កើនឡើង​ដល់ ៥,៥ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​

spot_img

មន្ដ្រី​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​ម្នាក់​បានធ្វើការ​ប៉ាន់ស្មាន​ថា​ក្នុង​មួយឆ្នាំៗ​ជំនួញ​គ្រឿងញៀន​ល្មើសច្បាប់​នៅ​ប្រទេស​នេះ​មានតម្លៃ​ដល់​ទៅ 5,459​ពាន់​លាន​ដុល្លារ គឺ​ស្មើនឹង​២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​(GDP) របស់​កូ​ឡុំ​ប៊ី​។​

ប៉ូលិស​កូ​ឡុំ​ប៊ី​រឹបអូស​បរិមាណ​គ្រឿងញៀន​ធំ​មួយ​ក្នុង​យុទ្ធនាការ​បោសសម្អាត​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន នាយក​អង្គភាព​ព័ត៌មាន​និង​វិភាគ​ហិរញ្ញវត្ថុ Juan Francisco Espinosa ឱ្យដឹងថា​ទ្រព្យ​ស​ម្ប​តិ្ដ​នៃ​«​វិស័យ​ឩ​ស្សា​ហក​ម្ម​»​គ្រឿងញៀន​នេះ​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​៥​ភាគរយ​នៃ GDP ទូទាំងប្រទេស​។​

​លោក​នៅបាន​បញ្ជាក់បន្ថែម​ថា ប្រសិនបើ​ពុំមាន​ការប្រយុទ្ធ​យ៉ាងខ្លាំង​ក្លា​របស់​ប៉ូលិស​និង​ទាហាន​ទេនោះ ទ្រព្យសម្បត្ដិ​របស់​វិស័យនេះ​អាចមាន​ដល់​ទៅ​ប្រហែល​៩,១​ភាគរយ​នៃ​GDP ។​បើ​គិត​ជា​មធ្យម បរិមាណ cocaine ផលិត​នៅ​ប្រទេស​នេះ​១០០​គីឡូក្រាម​ត្រូវបាន​សមត្ថកិច្ច​រឹបអូស​យកបាន​៤២​គីឡូក្រាម​។​

​កូ​ឡុំ​ប៊ី​គឺជា​ប្រទេស​ផលិត​cocaine ធំ​បំផុត​ពិភពលោក ហើយ​ផ្ទៃដី​ដាំ​ដុះ​ស្លឹក​coca ដែលជា​វត្ថុធាតុដើម​សម្រាប់​ផលិត​cocaine​នោះ​នៅ​ឆ្នាំ​២០១៧​បាន​កើន​ថែម​១១​ភាគរយ ធ្វើឱ្យ​ចំនួន​ផ្ទៃដី​ដាំ​ដុះ​ពេលនេះ​មាន 209.000ha និង​ផលិត​បាន​cocaine ចំនួន​៩២១​តោន​៕

សូយន

spot_img
×