Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា​កម្ពុជា​-​ចិន ”​ស្តី​ពី​បរិស្ថាន​ទឹក​ទីក្រុង​”

spot_img

​វេទិកា​កម្ពុជា​-​ចិន​“​ស្តី​ពី​បរិស្ថាន​ទឹក​ទីក្រុង​” បាន​ចាប់​ដំណើ​ការ​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន ព្រឹក ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រោម​កិច្ចសហការ​រវាង​ក្រសួង​បរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​គាំទ្រ​ថវិកា​ដោយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​បរិស្ថាន​ចិន​-​អាស៊ាន​។​លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​កម្ពុជា និង​ឯកឧត្តម ZHAO Yingmin អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​ចិន បាន​អញ្ជើញ​បើក​វេទិការ​នេះ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ចិន​ជា​ច្រើន​នាក់​។​

​លោក ZHAO Yingmin បានឱ្យដឹង​ថា​រដ្ឋាភិបាល​ចិន​បាន​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ដល់​កិច្ច​គាំពារ​បរិស្ថាន ការការពារ​ប្រព័ន្ឋ​អេកូឡូស៊ី ដោយ​ធ្វើ​ការកាត់បន្ថយ​ថាមពល​ប្រើប្រាស​ទឹក​។ គុណភាព​ទឹក​នៅ​តាម​ទន្លេ​ធំៗ​នៅ​ប្រទេស​ចិន​ត្រូវ​បាន​លើកកម្ពស់​។ លោក បាន​បន្ថែមថា តាមរយៈ​ការិយាល័យ​សហប្រតិបត្តិ​ការ​បរិស្ថាន កម្ពុជា​-​ចិន នៅ​កម្ពុជា នឹង​ជួយ​ពង្រីក​កិច្ចសហកា​រលើ​វិស័យ​ផ្សេងៗ​។ ចិន​បាន​គាំទ្រ​ជំនួយ​សម្ភារៈ​បច្ចេកទេស​ត្រួតពិនិត្យ​គុណភាព​ទឹក ដែល​រួមចំណែក​ដល់​កិច្ច​គាំពារ​បរិស្ថាន ដែល​ជា​ស្មារតី​នៃ​គោល​ការជួយ​គ្នា បងប្អូន ហូប​ទឹក​តាម​ដង​ទន្លេ​តែមួយ​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ លោក អ៊ាង សុផល្លែត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្តម អនុរដ្ឋមន្ត្រី​ចិន តំណាង​ក្រសួង​/​ស្ថាប័ន ក្រុមហ៊ុន​ចិន និង​រោងចក្រ​កម្ពុជា ដែល​បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ និង​បច្ចេកវិទ្យា​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការគ្រប់គ្រង​បរិស្ថាន​ទឹក​នៅ​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​។ លោក អ៊ាង សុផល្លែត វាយតម្លៃ​ខ្ពស់​ចំពោះ​ការលើកឡើង បងប្អូន រួម​គ្នា​ហូប​ទឹក​ទន្លតែ​មួយ ជោគវាសនា​តែមួយ ហើយ ឯកឧត្តម​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ចិន នឹង​អាច​គ្រប់គ្រង​ទឹក​បាន​ល្អ និង​នាំឱ្យ​យើង​អាច​ប្រើប្រាស​ទឹក​ល្អប្រសើរ​។​

​សូមបញ្ជាក់​ថា វេទិកា​កម្ពុជា​-​ចិន “​ស្តី​ពី​បរិស្ថាន​ទឹក​ទីក្រុង​” ដំណើការ​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃ​ទី​០៤-០៥ ខែកក្កដា ឆ្នាំ​២០១៨ ផ្តោត​លើ​កិច្ចសហប្រតិបត្តិការ​ដ៏​ប្រសើរ ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ជា ការត្រួតពិនិត្យ និង​ការការពារ​ការបំពុល​ទឹក ការអនុវត្ត​ការគ្រប់គ្រង​បរិស្ថាន​ទឹក​ជាដើម​។​

កន្លង​មក​ប្រទេស​ចិន បាន​ផ្តល់​ស្ថានីយ​តាមដាន​គុណភាព​ទឹក នៅ​ចំណុចប្រសព្វ​ទន្លេ​ចតុមុខ តំបន់​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។ ស្ថានីយ​នេះ នឹង​ផ្តល់​ទិន្នន័យ​ពី​ការបំពុល​ទឹក​ចេញ​ពី​ប្រភព​ផ្សេងៗ មក​ឲ្យ​ក្រុម​ការងារ​ជំនាញ ដើម្បី​ទប់ស្កាត់​ទុកជាមុន ក្នុង​ការធានា​គុណភាព​ទឹកទន្លេ ដែល​ជា​ប្រភព​ដ៏​សំខាន់​នៅ​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​យ​ដង​ទន្លេមេគង្គ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×