Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បាតុភូត​ធម្មជាតិ​ពីរ នឹង​ធ្វើឱ្យ​ភ្ញៀង​ធ្លាក់​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១ ខែកក្កដា​

spot_img

​ភ្នំពេញ​ ៖ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ ២០១៨ គឺ​មាន​ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​ឡើងវិញ​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ។ បណ្តា​ខេត្ត​ជាប់​មាត់សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ។ សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ ។​

ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​បាន​បញ្ជាក់ថា បាតុភូត​ធម្មជាតិ​ពីរ គឺ​ខ្យល់មូសុង​និរតី និង​ជ្រង​សម្ពាធ​ទាប បាន​និង​កំពុង​មាន​ឥទ្ធិពល​សារជាថ្មី​ម្តងទៀត មក​លើ​តំបន់​មាត់សមុទ្រ ដែល​លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ឡើងវិញ ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃ​០៥ ដល់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨​។​

ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៩ នឹង​មាន​ភ្ញៀវ​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ នៅតាម​បណ្តាល​ខេត្ត​ជាប់​មាត់សមុទ្រ​។ ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​១១ ខែកក្កដា នឹង​មាន​ភ្លៀវ​ធ្លាក់​រាយប៉ាយ​ឡើងវិញ ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស​។​

ជាមួយគ្នានេះ ក្រសួង​អំពាវនាវ​សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើត​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ជា​យថាហេតុ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×