Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញការ​សិទ្ធិមនុស្ស​៖ បុរស​ម៉ាឡេស៊ី​ដែល​រៀបការ​ជាមួយ​ក្មេងស្រី​ថៃ​អាយុ​១១​ឆ្នាំ ត្រូវតែ​ប្រឈម​នឹង​ការកាត់ទោស​

spot_img

​អតីត​សមាជិក​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​កុមារ បាន​និយាយ​កាលពី​ម្សិលមិញ​ថា អាពាហ៍ពិពាហ៍​រប​ស់បុ​រស​ម៉ាឡេស៊ី ទៅនឹង​ក្មេងស្រី​ថៃ​អាយុ ១១ ឆ្នាំ នៅក្នុង​ខេត្ត Narathiwat បាន​រំលោភបំពាន​យ៉ាងច្បាស់​នូវ​ច្បាប់​ថៃ​ជាច្រើន ។​

​លោក Sanphasit Koompraphant បាន​ជំរុញ​ឱ្យ​ប៉ូលីស​នៃ​ប្រទេស​ទាំងពីរ ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​បុរស​ម៉ាឡេស៊ី​អាយុ ៤១ ឆ្នាំ រូបនេះ​ជាបន្ទាន់ ។​

​លោក​កំពុង​គេ​ឆ្លើយតប​ទៅនឹង​របាយការណ៍​ថា បុរស​ជនជាតិ​ម៉ាឡេស៊ី​បាន​ឆ្លងកាត់​ព្រំដែន​ពី Gua Musang នៅក្នុង Kelantan ប្រទេស​ម៉ាឡេស៊ី ទៅកាន់​ស្រុក Sungai Kolok ខេត្ត Narathiwat ក្នុងប្រទេស​ថៃ ដើម្បី​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ក្មេងស្រី​ថៃ ។​

​បុរស​រូបនេះ​ដែល​ឈ្មោះ​របស់គាត់​មិន​ត្រូវបាន​បញ្ចេញ មាន​ភរិយា​២​នាក់ និង​កូន ៦ នាក់ រួចទៅហើយៗ ក៏ត្រូវ​បាន​គេ​និយាយថា​ជាស​ង្ឃ​ចាម​នៅក្នុង​ភូមិ​មួយ​នៅ​ទីនោះ ។​

​កូនៗ​របស់គាត់​ត្រូវបាន​គេ​និយាយថា​មាន​អាយុ​ចន្លោះ​ពី ៥ ទៅ ១៨ ឆ្នាំ អស់​ទៅហើយៗ ម្នាក់​ក្នុងចំណោម​ពួកគេ គឺ​សូម្បី​ជា​មិត្តភក្តិ​ជាមួយ​ក្មេងស្រី (​ប្រពន្ធ​ទី​៣) ម្នាក់នេះ​ទៀតផង ។ កូនក្រមុំ​វ័យក្មេង​នេះ​មិន​ធ្លាប់​ទៅ​សាលារៀន​ទេ ។ ករណីនេះ​ត្រូវបាន​គេ​រាយការណ៍​ថា គាត់​បាន​កេងប្រវ័ញ្ច ឬ កលល្បិច​ជញ្ជក់​ផលប្រយោជន៍ នៅក្នុង​ច្បាប់​ថៃ ព្រោះ​វា​ជា​រឿង​ខុសច្បាប់​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ក្មេង​មិនទាន់​គ្រប់​អាយុ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។​

The Star បាន​រាយការណ៍​ថា ឪពុកម្តាយ​បាន​យល់ស្រប ចំពោះ​អាពាហ៍ពិពាហ៍​នេះ ប៉ុន្តែ បានដាក់​លក្ខខណ្ឌ​ថា កូនស្រី​របស់​ពួកគេ​នឹងត្រូវ​បានអនុញ្ញាត​ឱ្យរ​ស់​នៅ​ជាមួយ​ប្តី​នៅពេល​នាង​មាន​អាយុ ១៦ ឆ្នាំ ។​

​រឿងក្តី​នេះ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​មួយ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី នៅពេលដែល​ប្រពន្ធ​ទី​២​របស់​បុរស​រូបនេះ បាន​បង្ហោះ​រូបថត​របស់គាត់ និង​ក្មេងស្រី​ម្នាក់ និង​ក្នុង​ពិធី​ព្រមព្រៀង​ផ្លូវការ​របស់​ពួកគេ​ដែល​ត្រូវបាន​ចោទប្រកាន់ ។​

​លោក Sanphasit បាន​និយាយថា បុរស​នេះ​នឹង​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ប្រសិនបើ​គាត់​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ក្មេង​អាយុ​ក្រោម ១៣ ទៅ ១៥ ឆ្នាំ ។ លោក​បាន​មានប្រសាសន៍ថា «​ទង្វើ​នេះ​រំលោភ​លើ​ច្បាប់​ហើយ ព្រោះ​គាត់​នឹង​ត្រូវគេ​ចាត់ទុកថា​រំលោភ​ក្មេង​អាយុ​ក្រោម ១៣ ឆ្នាំ មិន​ថា​មាន ឬ មិនមាន​ការយល់ព្រម​ពី​កុមារ​» ។​

​បើតាម​ច្បាប់​ផ្តន្ទាទោស នោះ​បុរស​រូបនេះ​នឹង​ប្រឈម​ជាប់ពន្ធនាគារ​ជាង ១០​ឆ្នាំ ៕ ឧ​ត្ត​ម​

spot_img
×