Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្រៀម អន្តរាគមន៍​និង​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ប្រសិនបើ​មាន​គ្រោះមហន្តរាយ​ទឹកជំនន់​ក្នុង​រដូវភ្លៀង​

spot_img

​ភ្នំពេញ​៖ ​លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រៀមលក្ខណ​:​ទុកជាមុន ដោយ​មាន​ផែនការ​ត្រឹមត្រូវ​សម្រាប់​អន្តរា​គម​ន៌​និង​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ប្រសិនបើ​មាន​គ្រោះមហន្តរាយ​ទឹកជំនន់​ក្នុង​រដូវភ្លៀង​ដែល​កំពុងតែ​ធ្លាក់​មក​ជា​បន្តបន្ទាប់​។​

​រដូវភ្លៀង​បាន​មក​ដល់​ហើយ​ក៏​កំពុងតែ​បង្អោរ​ធ្លាក់​មក​យ៉ាង​ខ្លាំង​នៅតាម​តំបន់​មួយចំនួន ដែល​នឹង​អាច​មាន​ទឹកជំនន់​កើតមានឡើង​នៅក្នុង​ឆ្នាំនេះ បើ​យោង​តាម​ការ​ព្យាករណ៌ឧ​តុ​និយ​ម​លើ​អាកាសធាតុ និង​យោង​តាម​បទពិសោធន៌​ពីគ្រោះមហ​ន្ត​រាយ​ដោយសារ​ទឹកជំនន់​នា​ឆ្នាំ​មុនៗ​។ ដើម្បី​ត្រៀមលក្ខណ​:​ទុកជាមុន លោក សាស្ត្រា​ចារ្រ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ផ្តាំផ្ញើ​ណែនាំ​ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ រៀបចំ​ផែនការ​ត្រឹមត្រូវ​សម្រាប់​គ្រប់គ្រង​កាត់បន្ថយ​នូវ​ហានិភ័យ​ដោយសារ​ទឹកជំនន់ និង​ជួយ​អន្តរាគ​មន៌​ផ្តល់​សេវា​សុខភាព​ជូនប្រជា​ពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ប្រសិនបើ​មាន​គ្រោះមហន្តរាយ​ទឹកជំនន់​កើតមានឡើង​ក្នុង​រដូវភ្លៀង​ដែល​កំពុងតែ​ធ្លាក់​មក​ជា​បន្តបន្ទាប់​នៅក្នុង​ឆ្នាំនេះ​។

​នេះ​ជា​ការលើកឡើង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ពាំនាំ​នូវ​អនុសា​សន៌​ណែនាំ​របស់លោក រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ជូន​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ទទួលបន្ទុក​ការងារ​គ្រោះមហន្តរាយ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពង្រឹងសមត្ថភាព​សហគមន៍​ស្តី​ពី ការកាត់បន្ថយ​ផល​ប៉ះពាល់​សុខភាព​ដោយសា​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការគ្រប់គ្រង និង ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ នា​ព្រឹក ថ្ងៃទី​៤ ខែ​កក្គដា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​ហូ​លីដេ ទី​រួម​ខេត្ត​បាត់ដំបង​។ លោកស្រី​បាន​គូសបញ្ជាក់​និង​ពន្យល់​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់​ផងដែរ​ថា ៖
១. គោលបំណង​នៃ​ការជួបជុំ​គ្នា​នា​ថ្ងៃនេះ គឺ​ដើម្បី​ផ្តល់​ចំណេះដឹង​និង​ពង្រឹង​សមត្ថភាព​បន្ថែមទៀត​ដល់​មន្ត្រី​សុខាភិបាល​លើ​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ ព្រមទាំង​ការត្រៀម​រៀបចំ​ផែនការ​ពាក់ព័ន្ធ​នឹង​ការជួយ​អន្តរា​គ​មន៌​សុខភាព​នៅ​ពេល​មាន​ទឹកជំនន់​។

២. ការប្រែប្រួល​អាកាសធាតុ​ជា​បាតុភូត​ឌី​ណាមិក​ផង​និង​បាតុភូត​ប្រព្រឹត្តកម្ម​ដោយសារម​នុស្ស​ផង​ហើយ​សូម្បីតែ​មនុស្ស​ក៏​មាន​ការប្រែប្រួល​ខ្លួន​ពី​ទារក ទៅ​កុមារ ទៅ​ពេញវ័យ ទៅ​វ័យ​ចាស់ជរា​។ ក៏​ដូចគ្នានេះដែរ កត្តា​ធម្មជាតិ​ក៏​មាន​ការ ប្រែប្រួល​ផង​ដែរ ប៉ុន្តែ​វា​មាន​លំនាំ​ផ្សេងៗ​គ្នា មាន​កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស​៖ កត្តា​ធម្មជាតិ​ដូចជា ទឺកជំនន់ គ្រោះរាំងស្ងួត និង​ខ្យល់​កន្ត្រាក់ រន្ទះបាញ់​ជាដើម ។ កត្តា​មនុស្ស​ដូច​ជា​ការអភិវឌ្ឍន៍​ឆាប់រហ័ស លើ​ឧស្សាហកម្ម ដែល​អាច​មាន​ការ​ប​ច្ចេញ​នូវ​ឧស្ម័ន​បំពុលបរិស្ថាន និង​ឧស្ម័ន​ដែល​អាច​ធ្វើ​ឲ្យ​ឡើង​កំដៅ​ផែនដី ការសាងសង់​អាគារ​ធំៗ​ដែល​អាច​នឹង​មាន​ការ​ទុកដាក់​កាកសំណល់ និង​ការ​បង្ហូរ​ទឹកស្អុយ​ពុំ​បាន​ត្រឹមត្រូវ និង​ខ្វះ​ការ ប្រុងប្រយ័ត្ន​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ជា​ដើម​។

៣. បាន​ទាញ​ចំណាប់​អារម្មណ៍​ដល់​សិក្ខា​ម​ឱ្ស​យកចិត្តទុកដាក់​ទៅលើ​គ្រោះទឹកជំនន់ ព្រោះ​រដូវ​នេះ​ជា​រដូវវស្សា​អាច​នឹង​ទទួលរង​នូវ​ទឹកជំនន់ ហើយ​នៅពេលដែល​មាន​ទឹកជំនន់​ធ្វើឱ្សមាន​បញ្ហា​សុខភាព​ដូចជា ជំងឺ​បង្ករ​ឡើង​ដោយសារ​ទឹក​មិន​ស្អាត ការពុល​ចំណីអាហារ ជំងឺរាគ អាសន្ន​រោគ ជំងឺ​ដែល​បង្ករ​ឡើង​ដោយ​ភ្នាក់ងារ​ចម្លង​មាន គ្រុនចាញ់ គ្រុនឈាម និង​ជំងឺ​រមាស់ ភ្នែក​ក្រហម រលាក​ផ្លូវដង្ហើម របួស​ដោយសារ​ការប៉ះទង្គិច​នឹង​វត្ថុ​ផ្សេងៗ ពស់​ចឹក លង់ទឹក និង​វិបត្តិ​ផ្លូវ​ចិត្ត​ផង​ដែរ​។

៤. អ្នក​ដែល​ងាយ​រងគ្រោះ​ជាង​គេ​គឺ ស្ត្រី មាន​ផ្ទៃពោះ កុមារ មនុស្ស​ចាស់ និង​ជនពិការ ដូច្នេះ​ហើយ​លោកជំទាវ​អគ្គនាយក​បាន​ផ្តល់​អនុ​សាន៍ ដល់​សិក្ខាកាម​ដែល​ជា​ប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ និង​ប្រធាន​មណ្ឌល​សុខភាព ត្រូវ​យកចិត្តទុកដាក់​រៀបចំ​ផែនការ​ត្រៀម​ឆ្លើយតប រួមមាន ទីទួល​សុ​វត្ថ​ភាព ទឹកស្អាត ក្រុមគ្រូពេទ្យ សម្ភារៈ​បរិក្ខា ថ្នាំពេទ្យ សម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយ សារ​ទឹកជំនន់​ជាពិសេស ការអប់រំ សុខភាព​និង​សុវត្ថិភាព​ចំណីអាហារ និង​សុខភាព​ផ្លូវចិត្ត​។​

៥. ត្រូវ​ផ្តល​នូវ​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ប្រសិន​បើ​ទោះជា​មាន​ទឹកជំនន់​កើតមាន​ឡើង​ក៏​ដោយ ព្រោះ​ប្រជាពលរដ្ឋ​នឹង​អាច​មាន​បម្លាស់​ទី​ទៅ​នៅតាម​ទីទួល​សុវត្ថិភាព​។

៦. សេវា​ពិនិត្យ​ផ្ទៃពោះ និង​ចាក់​ថ្នាំ​បង្ការ​ដល់​កុមារ គឺ​ត្រូវតែ​ធ្វើ​ជា​ចាំបាច់ ដោយ​ក្រុម​គ្រូពេទ្យ​ចល័ត​ទៅដល់​ទី​ស្នាក់នៅ​របស់​ពួកគាត់​។

​ទីបញ្ចប់​លោកស្រី បាន​សំណូមពរ សុំ​ឱ្យ​សិក្ខាកាម​ជួយ​ពាំនាំ​នូវ​អនុ​សាន៍​ទាំងអស់​ទៅ​ជម្រាប​ជូន​ដល់​ថ្នាក់ដឹកនាំ​របស់​ខ្លួន គឺ​ត្រូវ​រៀបចំ​ផែនការ​ដើម្បី​ឆ្លើយតប​ឱ្យបាន​ទាន់ពេល និង​សូម​ឱ្យ​បញ្ជូន​សិក្ខាកាម​ជា​ស្ត្រី​ដែលមាន សមត្ថភាព​មក​ចូលរួម ឱ្យបាន​ច្រើន​ក្នុង​វគ្គ​បណ្តុះបណ្តាល​និង​សិក្ខាសាលា លើក​ក្រោយៗ ដើម្បី​បញ្ជ្រាប​យេនឌ័រ​ក្នុង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយសារ​ការ ប្រែប្រួល​អាកាសធាតុ​។​

​សិក្ខា​សិលា​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួង​បរិស្ថាន ថ្នាក់ដឹកនាំ​និង​មន្ត្រី​ទទួលបន្ទុក​ការងារ​គ្រប់​​គ្រង​គ្រោះមហន្តរាយ​នៃ​នាយកដ្ឋាន​ការពារ​សុខភាព​របស់​ក្រសួង​សុខាភិបាល បុគ្គលិក​មន្ត្រី​សុខាភិបាល​មកពី​ខេត្ត​ចំនួន​១៥ និង​តំណាង​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ ៕ ​ដោយ​៖​កូឡាប​

  

spot_img
×