Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ឹង​សំផន អំពាវនាវ​អោយ​ពលរដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព និង​ត្រៀម​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​មុខ​នេះ​

spot_img

​ស្វាយរៀង ៖ លោក ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត នៅ​ថ្ងៃ​ទី​៥ ខែ កក្កដា ឆ្នាំ​២០១៨​នេះ បាន​ថ្លែង​អំពាវនាវ​អោយ​ពលរដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព ដោយ​យើង​មាន​សន្តិភាព និង​ស្ថេរភាព​នយោបាយ ទើប​យើង​ទទួលបាន​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន​។​មិនតែប៉ុណ្ណោះ​លោក​ម៉ឹង​សំផន​ក៏​បាន​អំពាវនាវ​ពលរដ្ឋ​អោយ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​និង​ត្រៀម​ឯកសារ​អោយបាន​គ្រប់គ្រាន់​ដើម្បី​នាំ​គ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​មុខ​នេះ​។​

​ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​លោក ម៉ឹង សំផន អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ អគារ​សាលាឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​ជា​កសាងឡើង​ដោយ លោក​ឡុង​តារា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ព្រៃ​គគីរ​និង​និង​សមាជិក​ក្រុមការងារ​ដែល​ចំណាយ​ការសាងសង់​អស់​ថវិកា ជាង​៥​ម៉ឺន​ដុល្លារ​។​

​ក្នុងឱកាស​នោះ លោក ម៉ឹង សំផន បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ជិត​២០០០​នាក់ ដោយ​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជានិច្ចកាល តែងតែ​នឹករលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​បើ​តាម​លោក​ប្រធាន​ក្រុម​ការងារ​បាន​មានប្រសាសន៍​បន្ត​ទៀតថាៈ ប្រទេស​កម្ពុជា គឺ​ធ្លាប់បាន​ឆ្លងកាត់​នៅ​ភ្លើងសង្គ្រាម ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​បំផ្លិចបំផ្លាញ​អស់​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត តែ​ក្នុង​រយៈពេល​៣៩​ឆ្នាំ កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​នាវា​កម្ពុជា មាន​ការរីកចម្រើន​ទាំង​ក្នុង កម្រិត​ជាតិ និង​លើ​ឆាក​អន្តរជាតិ ដោយបាន ផ្តោត​សំខាន់ ទៅលើ​វិស័យ​៤ ជា​អាទិភាព​មាន ទឹក ភ្លើង ផ្លូវ និង​មនុស្ស ដូច្នេះ​ត្រូវ​រក្សា​សុខ​សន្តិភាព​នេះ ឲ្យ​ស្ថិតស្ថេ​រយូ​អង្វែង និង​ការពារ​ដាច់ខាត​កុំឲ្យ​កើត​មាន​សង្គ្រាម​។​

​លោក ម៉ឹង សំផន ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី​កងកម្លាំង​ប្រដាប់ ត្រូវ​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត ជា​ពិសេស​ត្រូវ​ផ្តល់​សេវាសាធារណៈ ឲ្យបាន​រហ័សនៅក្នុង​មូលដ្ឋាន​។ បន្ថែម​ជាង​នេះ ត្រូវ​រួមគ្នា​ថែរក្សា​សមិទ្ធផល ដែល​មាន​ស្រាប់ និង​បន្ត​កសាង​ឲ្យបាន​ច្រើន​បន្ថែមទៀត ក្នុង​ការសំរួល​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ឲ្យមាន​ជីវភាព​ធូ​ធារ​។​

​លោក ម៉ឹង សំផន បាន​បន្ថែមទៀតថា​ការងារ​ឥឡូវ​បាន​មក​ដល់​គៀក​និង​ផ្ទះសម្បែង​យើង​ហើយ​ដោយ​នៅ​ខេត្ត​ស្វាយរៀង​នេះ រាជរដ្ឋាភិបាល​បាន​បង្កើត​អោយមាន​រោងចក្រ​សហគ្រាស​ជាច្រើន កន្លែង​អាច​ស្រូប​យក​កម្មករ​បាន​រាប់​ម៉ឺន​នាក់ ដូច្នេះ​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី បន្ត​ការងារ​អភិវឌ្ឍ ឲ្យ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។​

សូមបញ្ជាក់​ថា ក្រោម​ការដឹកនាំ ក្រុមការងារ​គណៈ​ពង្រឹង​របស់លោក ម៉ឹង សំផន ជា​ប្រធាន​ក្រុមការងារ ធ្វើ​មូលដ្ឋាន​ស្រុក​ចន្ទ្រា ចាប់ផ្តើម​កសាង​សាលាឃុំ ជា​បន្តបន្ទាប់ និង​បំពាក់ សម្ភារៈ​ល្អៗ ដើម្បី​បំរើ​ការងារ​រដ្ឋបាល តាម​ឃុំ​នី​មួយៗ ឲ្យបាន​ឆាប់រហ័ស ជា​ពិសេស​សេវា​សាធារណៈ មិនតែប៉ុណ្ណោះ ផ្លូវ​គមនាគមន៍ ក៏​បាន​ធ្វើ​ជា​បណ្តើរៗ ទាំង​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ និង​ចាក់​កៅស៊ូ ដើម្បី​សម្រួល​ការធ្វើដំណើរ និង​ដឹក​កសិផល​បាន​យ៉ាង​ងាយស្រួល​។ នៅក្នុង​ឱកាស​នោះ ក៏​មាន​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ ក្រុមប្រឹក្សា​ឃុំ​កម្លាំង​ផងដែរ​៕ វ៉ៃកូ​

   

spot_img
×