Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសព ៣៤ នាក់ ត្រូវបាន​រកឃើញ បន្ទាប់​សាឡាង​១​គ្រឿង​របស់​ឥណ្ឌូនេស៊ី​លិច ខណៈ​ការស្វែងរក​អ្នក​បាត់​ខ្លួន​នៅ​បន្ត (​វីដេអូ​)

spot_img

​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព ៣៤ នាក់ និង​ជួយសង្គ្រោះ​អ្នក​នៅរស់ ១៥៥ នាក់ ក្រោយពី​សាឡាង​១​គ្រឿង បាន​លិច​នៅ​ឯនាយសមុទ្រ​នៃ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌូនេស៊ី ។​

​អ្នកនាំពាក្យ​របស់​ការិយាល័យ​រុករក និង​ជួយសង្គ្រោះ​ថ្នាក់ជាតិ លោក Marsudi បាន​និយាយថា បេសកកម្ម​ស្វែងរក​នឹងមិន​បញ្ឈប់​នៅពេលនេះ​ទេ ដោយសារតែ​នៅតែមាន​ជនរងគ្រោះ​ដែល​កំពុង​បាត់​ខ្លួន​នៅឡើយ ។​

​យោងទៅតាម​ភ្នាក់ងារ​គ្រប់គ្រង​ជាតិ និង​គ្រោះមហន្តរាយ បានឱ្យដឹងថា ចំនួន​សរុប​នៃ​មនុស្ស​ដែល​ជិះ​លើ​នាវា​ដែល​ជួប​គ្រោះថ្នាក់​នោះ​គឺ ១៨៩ នាក់ ។​

​លោក Marsudi បាន​ប្រាប់​ស៊ីន​ហួ​ថា​៖ «​វា​នៅតែមាន​លទ្ធភាព​ដែល​ជនរងគ្រោះ​ដទៃទៀត មិនត្រូវ​បាន​គេ​កត់ត្រា​នៅក្នុង​របាយការណ៍​ប្រកាស​នោះទេ ។ ហើយ​យើង​ក៏​មិនអាច​ដឹង​ច្បាស់​ពី​តួលេខ​ជាក់ស្តែង​ផងដែរ ។​

​លោក​បាន​កត់សម្គាល់ថា​៖ «​ការស្វែងរក និង​ជួយសង្គ្រោះ​ជនរងគ្រោះ នឹង​ត្រូវបាន​អនុវត្ត​យ៉ាង​ទៀងទាត់ ក្នុង​រយៈពេល ៧ ថ្ងៃ ដែល​ស្របតាម​នីតិវិធី​ផ្លូវការ​» ។​

​សាឡាង​ឈ្មោះថា KMP Lestari Maju បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​កោះ Selayar និង​បាន​លិច​នៅ​ម៉ោង ២ និង​៣០ នាទី ។ យោងតាម​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ បានឱ្យដឹងថា តំបន់​នេះ​ស្ថិតនៅក្នុង​ដែនទឹក Selayar ភាគខាងត្បូង​ខេត្ត Sulawesi កាលពី​ថ្ងៃ​អង្គារ ដែលមាន​ចម្ងាយ​ត្រឹមតែ ៣០០ ម៉ែត្រ ប៉ុណ្ណោះ ពី​កំពង់ផែ​សមុទ្រ​នៅក្នុង​កោះ​នេះ ។​

​អគ្គនាយក​ដឹកជញ្ជូន​ផ្លូវទឹក នៅ​ក្រសួង​ដឹកជញ្ជូន លោក Agus Purnomo បាន​ប្រាប់​ស៊ីន​ហួ​ថា សាឡាង​នេះ​បាន​ផ្ទុក​ដោយ​រថយន្ត​គ្រឿង និង​ម៉ូតូ ៤៨ គ្រឿង បន្ថែម​លើ​អ្នកដំណើរ និង​ក្រុម​នាវិក ។​

​ការធ្វើដំណើរ​តាម​កប៉ាល់ ឬ​ទូក គឺជា​មធ្យោបាយ​ដឹកជញ្ជូន​ដ៏​ពេញនិយម​នៅក្នុង​ប្រទេស​ប្រជុំ​កោះ​ដ៏​ធំ​នេះ ។ ទោះជា​យ៉ាងណាក៏ដោយ ការខ្វះ​បទដ្ឋាន​សុវត្ថិភាព​ជារឿយៗ​បង្កឱ្យមាន​ឧប្បត្តិហេតុ​កើតឡើង​នៅ​សមុទ្រ ៕ ឧ​ត្ត​ម​

 

spot_img
×