Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​មុខសញ្ញា​លួច​យ៉ាងសកម្ម​ក្នុង​ក្រុង​ប៉ោយ​ប៉ែត បាន​មួួយ​សំ​បុកធំ​

spot_img

​បន្ទាយមានជ័យ​ ៖​ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មួយក្រុម​ជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម​ក្នុង​ក្រុង​ប៉ោយប៉ែត រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី កាលពី​ថ្ងៃ​ទី​៤​ខែកក្កដា ដើម្បី​អនុវត្តន៍​នីតិវិធី​ច្បាប់​។​

​កម្លាំង​កងរាជអាវុធហត្ថ បានឲ្យដឹងថា ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ២ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ដោយ​ប្រើប្រាស់​អាវុធ​) និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៨​នាក់ នៅ​ចំណុច​មុខ​វត្ត​ផ្សារកណ្តាល ស្ថិតក្នុង​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។​

លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានអោយដឹងថា ៖ យោង​លើ​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​នា​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨ ចំនួន ៣​នាក់ ១-​ឈ្មោះ ភឿ ដេត ភេទ ប្រុស អាយុ ១៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ២-​ឈ្មោះ លឿម ឆុង (​ហៅ ម៉ាប់​) ភេទ ប្រុស អាយុ ១៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ៣-​ឈ្មោះ វណ្ណ មុន្នី​ម៉ក់ ភេទ ប្រុស អាយុ ១៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិព្រ​ហ៊ូត សង្កាត់​អូ​រំបិល ក្រុង​សិរីសោភ័ណ រួម​ជាមួយ​ជនរងគ្រោះ ចំនួន ៦​នាក់​ផ្សេង​ទៀត និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​កងរាជ អាវុធហត្ថ បាន​ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​ករណី​ខាងលើ​យ៉ាង​យកចិត្តទុកដាក់ លុះដល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ -​ឈ្មោះ ហៀ​ង សុខ​វ៉ៃ​(​ហៅ វី ហៅ ចិន​) ភេទ ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយប៉ែត រួម​និង​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន ដើម្បី​យក​សាកសួរ ។ ដោយ​ទទួលបាន​តម្រុយ​ពី​មុខសញ្ញា​ជនសង្ស័យ នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤ និង ៣៩​នាទី កម្លាំង​កងរាជអាវុធហត្ថ បាន​បន្ត​ចុះ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៧​នាក់​បន្ថែមទៀត រួមមាន ៖ ១-​ឈ្មោះ ឌឿ​ន ភី​លី​ព ភេទ ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ២-​ឈ្មោះ ហ៊ាន សោម​ឆាយ (​ហៅ អា​យ៉ាក់​) ភេទ ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ៣-​ឈ្មោះ ប៊ុន សា​ម៉ែត​ហាន ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ៤-​ឈ្មោះ សរ ឧត្តម ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ៥-​ឈ្មោះ សួស ចាន់រ៉ូ​ស្សា ភេទ ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ៦-​ឈ្មោះ ចិន រស្មី ភេទ ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ៧-​ឈ្មោះ ឡេង វណ្ណឌី (​ហៅ​បារាំង ហៅ ធំ​) ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត រួមជាមួយ​វត្ថុតាង​មាន ៖ ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ គ្មាន​ស្លាក​លេខ ចំនួន ១​គ្រឿង -​បំពង់​ដែក​ទីប​ប្រវែង ៨៣​សង់ទីម៉ែត្រ ចំនួន ១​ដើម -​កូនសោរ​សម្រាប់​ដោះ​គ្រឿងបន្លាស់​មួយចំនួន ។ ក្រោយពី​ធ្វើ​ការឃាត់ខ្លួន និង​សាកសួរ​ចម្លើយ​រួចមក លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​
​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ថា ៖ បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន និង​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​សារភាពថា ៖ ឈ្មោះ ហៀ​ង សុខ​រ៉ៃ និង​បក្សពួក បាន​រៀប​គម្រោង​ធ្វើ​សកម្មភាព​ពួនស្ទាក់​វ៉ៃ​អ្នកដំណើរ​ណា​ដែល​ជិះ​ម៉ូតូ​កាត់​មុខ​វត្ត​ផ្សារ​កណ្តាល​នា​ពេល​ព្រលប់ ដើម្បី​ជំរិត​យក​វត្ថុ​មានតម្លៃ​ផ្សេងៗ លុះដល់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ២ ខ្លួន និង​បក្ខ ពួក បាន​ស្ទាក់​វ៉ៃ​ក្មេង​មួយក្រុម​មាន​គ្នា​ប្រហែល ៩​នាក់ ដោយ​មាន​ប្រើ ដំបង ដុំថ្ម កាំបិត និង​បំពង់​ដែក​ទីប និង​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ទៅ​អោយ​ឈ្មោះ ឌឿ​ន ភី​លី​ព ដើម្បី​រៀបចំ​តុបតែង​ដោះដូ​រគ្រឿង​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច ហើយក៏​បាន​ជិះ​ចេញ​ទៅ​ខាងក្រៅ​ដើម្បី​រក​កន្លែង​ដាក់បញ្ចាំ ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​តាម​ការបំភ្លឺ​របស់​ជន​រងគ្រោះ ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ បាន​ប្រព្រឹត្ត​បទល្មើស ៖ លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រើប្រាស់​អាវុធ យ៉ាង​ពិតប្រាកដ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×