Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់​នេះ បូជា​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​ឲ្យ​កូន​រៀន​បាន​ខ្ពស់​

spot_img

​បុរស​ជនជាតិ​ថៃ​ម្នាក់នេះ បាន​ផ្តល់​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​ទៅ​ដល់​កូន​របស់​គាត់ ដោយ​គាត់​​បាន​លះបង់​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​ឲ្យ​កូនប្រុស​របស់​គាត់​បាន​សិក្សា​ខ្ពស់​។​

​រូបភាព​របស់​បុរស​ក្រីក្រ​ម្នាក់ និង​កូន​គាត់​ដែល​ទើប​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ​បាន​ធ្វើឲ្យ​​អ្នកលេង​អ៊ឺ​ធឺ​ណេ​ត​មាន​ការ​រំជួលចិត្ត​ស្ទើរ​គ្រប់​គ្នា​កាលពី​ឆ្នាំ ២០១៣ និង​មាន​ការសរសើរ​ទៅដល់​​រូបគាត់ ដែល​បាន​លះបង់​អ្វីៗ​គ្រប់យ៉ាង​ស្ទើរ​គ្មាន​សល់ ដើម្បី​ផ្គត់​ផ្គង​កូន​ឲ្យ​រៀ​ន​បាន​ខ្ពស់​។​

​បុរស​ចំណាស់​រូបនោះ បាន​ចិញ្ជឹម​បីបាច់​ថែរក្សា​កូនគាត់ បន្ទាប់​ពី​ប្រពន្ធ​គាត់​ស្លាប់ ក្រោយពេល​ផ្តល់​​កំណើត​ដល់​កូនប្រុស​គាត់​។ គាត់​គឺជា​កសិករ រស់​នៅក្នុង​ប្រទេស​ថៃ ចំណូល​ដែល​គាត់​បាន​មក​ទាំង​​អស់ គាត់​តែងតែ​ផ្តល់​ទៅ​ឲ្យ​កូន​គាត់​។​

​ទីបំផុត ពេលវេលា​ដែល​ត្រូវ​បូជា​ដ៏​ធំធេង​បាន​ចូល​មក​ដល់ នោះ​គឺ​នៅ​ពេល​កូន​គាត់​បំរុង​នឹង​ចូល​​សិក្សា​នៅ​មហាវិទ្យាល័យ ហើយ​គាត់​ដែល​ជា​ឪពុក បាន​សម្រេចចិត្ត​លក់​ទ្រព្យសម្បត្តិ​របស់​គាត់​ទាំង​​អស់ ដូច្នេះ​កូន​របស់​គាត់​អាច​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​បាន​ដូច​កូន​គេ​គ្រប់គ្នា​។​

​បន្ទាប់​ពី​ការលះបង់​យ៉ាងច្រើន កូនកាត់​បាន​បញ្ជប់​ការសិក្សា​ពី​មហាវិទ្យាល័យ Ratchptr University ក្នុង​ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ​។ នេះ​គឺជា​ជោគជ័យ​ដ័​អស្ចារ្យ​សំរាប់​​អ្នក​ទាំង​ពីរ ដោយសារតែ​ពួកគេ​រស់នៅ​ក្នុង​ក្រីក្រ ហើយ​ការសិក្សា​បាន​ខ្ពស់ មិនមែន​ជា​រឿង​ធម្មតា​​នោះទេ​។​

​នេះ​គឺជា​សេចក្តីស្រឡាញ់​របស់​ឪពុក​ចំពោះ​កូន​។ កូន​គាត់​បាន​បង្ហោះ​រូបភាព​ជាមួយគ្នា ដោយបាន​​សរសេរថា “​កសិករ​ក្រីក្រ​ម្នាក់​ផ្គត់​ផ្គង​កូនប្រុស​ឲ្យ​រៀបច​ប់​មហាវិទ្យាល័យ​។ ឪពុក​ខ្ញុំ​គឺជា​មោទនៈ​ដ៏​ធំ​​របស់ខ្ញុំ​”​។​

​រូបភាព​នោះ​ទទួល​បាន​ការ​ចុច ចូលចិត្ត បញ្ជេញមតិ និង​ចែករំលែក​ជាង ១០០.០០០​ដង ទូទាំង​ពិភពលោក​៕ សុភ័ក្ត្រ

​ប្រភព​៖ NTD

 

spot_img
×