Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​តាកែវ​ដោះស្រាយ​បញ្ហា​ជូន​កម្មការិនី​រោងចក្រ​តាកែវ​ស៊ូ​បាន​ដោយ​ជោគជ័យ​

spot_img

​តាកែវ ​៖ ក្រោម​ការដឹកនាំ​សម្របសម្រួល និង​ដោះស្រាយ​រវាង កម្មករ​រោងចក្រ​ស្បែកជើង​តាកែវ​ស៊ូ និង​ថៅកែ​រោងចក្រ ពី​សំណាក់ ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ រួមជាមួយ តំណាង​ក្រសួង និង​មន្ទីរ​ការងារ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ​ខេត្ត អាជ្ញាធរ​ក្រុង​ដូន​កែវ នៅ​ពេញ​មួយ​ថ្ងៃ​ពុធ ៧​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ០៤ ខែ​កក្ត​ដា ឆ្នាំ ២០១៨​នេះ កម្មករ​ជាង​១​ពាន់​នាក់ ដែល​បម្រើ​ការងារ​នៅ រោងចក្រ ខាងលើនេះ បាន​យល់ព្រម​ចូល​បម្រើ​ការងារ វិញ​ជា​ធម្មតា បន្ទាប់​ពី​ទទួលបាន​ការទាមទារ​របស់​ពួកគាត់ ។​

លក្ខខ័ណ្ឌ​ដែល​បាន​ស្នើសុំ​ដោយ​កម្មករ​ទាំង​នេះ គឺ​ការស្នើ​សុំ ឲ្យ​ក្រុមហ៊ុន​គិតគូរ​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​តាម​ផ្លូវច្បាប់ ពោល​គឺ គិត​ប្រាក់​បំណាច់​ឆ្នាំ ចាប់ពី​ខែ​០៤ ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៨ បើក​មក​អោយ​ពួកគាត់ និង​ស្នើសុំ​ថៅកែ​រោងចក្រ​ក្នុងអំឡុង​ធ្វើ​កូដកម្ម​កុំ​កាត់​ប្រាក់​រយៈពេល ២​ថ្ងៃ ។ លក្ខខ័ណ្ឌ​ទាំងពីរ​ខាងលើ​នេះ ត្រូវបាន​ឯកភាព​ពី​ថៅកែ​រោង ចក្រ នូវ​ចំណុច​បើក​ប្រាក់​បំណាច់​ឆ្នាំ​រយៈពេល​៦​ឆ្នាំ និង​បដិសេព​ចំពោះ ការ​កុំឲ្យ​កាត់​ប្រាក់​ក្នុង​ពេល​ធ្វើ​កូដកម្ម ដូច្នោះ​កម្មករ​ក៏​បាន​ព្រមព្រៀង គ្នា​ទទួលយក​ក្រោម​នយោបាយ​ឈ្នះៗ​ទាំងសងខាង ។​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ជូន​បងប្អូន​កម្មករ​រោងចក្រ​តាកែវ​ស៊ូ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​រោងចក្រ ក៏ដូចជា​ប្រធាន​រដ្ឋបាល​របស់​រោងចក្រ ហាម​ដាច់ខាត​មិន​ត្រូវ​ប្រើ​ពាក្យសម្តី ឬរ​កលស​ខុសឆ្គង​មក ធ្វើការ​គុំគួន​លើ​កម្មករ​រោងចក្រ ដែល​ជា​អ្នកដំណាង​របស់​ពួក​គាត់​ឡើយ បើសិនជា​មាន​តំណឹង​លិចលឺ​ថា រដ្ឋា​បាល​របស់​រោងចក្រ នៅតែ​បន្ត​កៀបសង្កត់ និងរ​ករឿង​ដល់​កម្មករ​ទាំងនោះ នោះ​លោក​និង​ចាត់​អោយ​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ និង​ធ្វើ​ទៅ​តាម​ផ្លូវច្បាប់​ហើយ ។

ឯកឧត្តម​បាន​បន្តថា ការចេះ​យោគយល់​គ្នា​ទៅវិញទៅមក នេះ​គឺជា​យុទ្ធ​សាស​ន៏​ឈ្នះ ៗ ក្នុង​ការដោះស្រាយ​បញ្ហា ដែល​តម្រូវអោយ​ភាគី​ទាំងសងខាង​យល់​ពី​ហេតុផល ក្នុង​ការដោះស្រាយ​វិបិត្ត បើសិនជា​យើង​មិន​មាន​ការយោគយល់​គ្នា​នោះទេ ទោះជា​មាន​ការដោះស្រាយ​យ៉ាងណា​ក៏​នៅតែ​មិន​ត្រូវ​គ្នា​ដែរ ។ ក្នុងនោះដែរ​ឯកឧត្តម ក៏​បាន​សំណូមពរ​ទៅ​ដល់​បងប្អូន​កម្មករ​រោងចក្រ​ទាំងអស់ មេត្តា​គិតពី​ផលប្រយោជន៏ជាធំ ដែល​នេះ​សុទ្ធសឹងតែ​ជា​ឆ្នាំងបាយ​របស់​បងប្អូន បើ​សិន​តែ​បន្តិច​មាន​ការតវ៉ា ប្រឆាំង ឬ​កូដកម្ម នោះ​តែ​មាន​អ្នកវិនិយោគ​ឯណា ចូល​មក​វិនិយោគ​នៅ​ក្នង​ខេត្ត​របស់​យើង​ទៀត ហើយ​ការធ្វើ​កូដកម្ម​របស់​បងប្អូន គឺ​ខាត​ទាំង​ពេល​វេលា ខាត​ទាំង​ប្រាក់​កាក់ ថែម​ទៀត ដូច្នេះ បើសិន​ជា​ម្ចាស់​រោងចក្រ​គេ​ខាត ហើយ​គេ​បិទ​រោងចក្រ តើ​អ្នកណា​ជា​អ្នក​ខាត គឺ​បងប្អូន​និង​ឯង​ជា​អ្នក​ខាត និង​រាជរដ្ឋាភិបាល ដូច្នេះ​សុំ​ចិត្ត​អ្នក​ទាំងអស់​គ្នា​បន្ត​ចូល​ធ្វើការ​ដើម្បី​ទទួលបាន​ប្រាក់ខែ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​យើង​បន្ត​ទៀត​ទៅ​ចុះ ៕ តាកែវ​

 

spot_img
×