Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ស្នើ​ដល់​គណបក្ស​នយោបាយ បេក្ខជន និង​អ្នកគាំទ្រ ត្រូវ​ប្រកាន់ខ្ជាប់​ជំហរ ចាស់ទុំ ខាង​នយោបាយ​ក្នុង​​ការឃោសនាបោះឆ្នោត​

spot_img

​ភ្នំពេញ​៖ ដើម្បី​ធានា​ឲ្យ​ដំណើរការ​ឃោសនា​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ប្រព្រឹត្តទៅ​ដោយ​រលូន មាន​សន្តិសុខ​​សុវត្ថិភាព គ្មាន​ការគំរាមកំហែង និង​គ្មាន​អំពើហិង្សា លោក​ឯម សូផាត សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​អំពាវនាវ​ចំពោះ​គណៈកម្មការ​រៀបចំ​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​​ចូលរួម​គោរព​និង​អនុវត្តន៍​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បទបញ្ជា និង​នីតិវិធី គោលការណ៍​ណែនាំ​និង​ក្រមសីលធម៌​ដែល​បាន​កំណត់​ដោយ គ​.​ជ​.​ប ជាពិសេស គណបក្សនយោបាយ បេក្ខជន និង​អ្នកគាំទ្រ​​ទាំងអស់​ប្រកាន់ខ្ជាប់​ជំហរ​ចាស់ទុំ ខាងនោយ​បាយ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​នៅ​ចំពោះមុខ តំណាង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន​​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​គណបក្ស​នយោបាយ អ្នកជំនាញការ​ចៃ​កា ជំនាញកា​រក​យ​ការ និង​អ្នកសារព័ត៌មាន​​សរុប​ចំនួន​៧០​នាក់ ក្នុង​កិច្ចប្រជុំ​ភាគី​ពាក់ព័ន្ធ ស្តី​ពី​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ​និង​បណ្តឹង​ទាក់ទង​នឹង​ការឃោសនាបោះឆ្នោត ក្រោម​អធិបតីភាព លោក ឯម សូផាត​ ​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​ ​គ​.​ជ​.​ប ។​

​លោក​ឯម សូផាត បាន​បន្ថែមថា ការឃោសនាបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ មាន​ទិសដៅ​ឲ្យ​គណបក្សនយោបាយ​​និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ធ្វើការ​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ របស់​ខ្លួន​ជូន​អ្នកបោះឆ្នោត​។​

​លោក​បាន​សង្កត់ធ្ងន់ថា គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត អាច​ហែរ​ក្បូន​ព្យុហយាត្រា នៅ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​​យ៉ាងច្រើន​៤​ដង ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត ហើយ​ការ​ហែរ​ក្បូន​នេះ មិន​ត្រូវ​អនុញ្ញាតឲ្យ​ធ្វើ​ឆ្លង​រាជធានី ខេត្ត​ទេ​។​ ​ចំពោះ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការឃោសនា បោះឆ្នោត​វិញ លោក សូផាត បាន​មានប្រសាសន៍ថា​ ​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ជន​ដែល​មិនមែន​ជា​មន្ត្រី​បោះឆ្នោត ឬ​គណបក្ស ត្រូវ​ធ្វើឡើង​ជា​៤​ដំណាក់កាល​៖ ការប្តឹង​ និង​ដោះស្រាយ​បណ្តឹង​នៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) ការប្តឹង​ ​និង​ដោះស្រាយ​បណ្តឹង​នៅ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ការប្តឹង​និង​ដោះស្រាយ​បណ្តឹង​នៅ​គ​.​ជ​.​ប​ ​ការប្តឹង​និង​ដោះស្រាយ​បណ្តឹង​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ​ហើយ​ការឃោសនា​បោះ​ឆ្នោត​មាន​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ​ហើយ​គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត ទាំងអស់​ត្រូវ​បញ្ឈប់​២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​៕ ​ដោយ​៖​កូឡាប​

 

spot_img
×