Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​​ងងឹត​គួប​ផ្សំ​​គួរតែ​ជឿ​! ខណៈ​លោក John Vaolanthen ថា ​រក​ឃើញ​ក្រុម​ក្មេង​បាល់ទាត់​ទាំង​១៣​នាក់ ដោយសារ​កុំតែ​​​ជួប​រឿង​មួយ​នេះ…

spot_img

​អ្នក​មុជទឹក​ជនជាតិ​អង់គ្លេស លោក John Volanthen បាន​កំពុង​ដាក់​ខ្សែ​នាំ​ផ្លូវ​របស់គាត់ ដើម្បី​ខិត​ទៅជិត​ក្មេងប្រុស​ដែល​បាត់​ខ្លួន ១២ នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ ដែល​បាន​ជាប់គាំង​នៅក្នុង​បណ្តាញ​រូងភ្នំ​លិចលង់ Tham Luang ។ នៅពេលនោះ គាត់​បាន​ផុត​ជំនួយ​ពី​ខ្សែ (​អស់​ត្រឹមហ្នឹង​) ហើយក៏​បង្ខំ​ឲ្យ​គាត់​ឡើង​ទៅលើ​ផ្ទៃ​ទឹក ។ ប៉ុន្តែ អ្វីៗ​ពិតជា​នឹកស្មាន​ពុំ​ដល់ និង​អស្ចារ្យ​បំផុត ព្រោះថា នៅ​ទីនោះ ក្រុម​ក្មេងរងគ្រោះ​ទាំង​១៣ នាក់ ស្រាប់តែ​ភ្ញាក់ផ្អើល​នឹង​គាត់ តាមរយៈ​ពន្លឺភ្លើង​របស់គាត់ ។​ នេះបើយោងតាមកាសែត New York Times ។

​លោក John បាន​និយាយថា ប្រសិន​ខ្សែ​នាំ​ផ្លូវ​របស់គាត់​ខ្លី​ជាង​ខ្វះ​តែ ៣, ៤ ម៉ែត្រ ទៀត​មកដល់​ទីនេះ នោះ​គាត់​នឹង​វិលត្រឡប់​ទៅក្រោយ​វិញ និង​ពុំ​អាច​ឈានទៅ​ជួបប្រទះ​នឹង​ពួកគេ​ទាំង​នោះទេ នៅក្នុង​ប្រតិបត្តិ​មុជទឹក​កាលពី​យប់​ថ្ងៃ​ចន្ទ ។ ហើយ​ក្រុម​របស់គាត់​នឹងត្រូវ​ចំណាយពេល​យ៉ាងហោច​មួយ​យប់​ទៀត នៅលើ​ផ្លូវ​ងងឹត​នេះ​របស់ខ្លួន ដោយ​ពុំ​ដឹងថា​តើ​ការជួយ​សង្គ្រោះ​នឹង​នៅតែ​ចូលមក​ចំណុច​នោះទេ ។​

Vernon Unsworth ដែលជា​មិត្តភក្តិ និង​អ្នក​មុជទឹក​ជិតស្និត​របស់គាត់​បាន​និយាយថា​៖ «John បានបញ្ចប់ (​អស់​) ខ្សែ​របស់គាត់ និង​បាន​ដោត​ដុំ​រមូ​ខ្សែ (line reel) ទៅក្នុង​ដី​ភក់ ហើយ​ពួកគេ​កំពុង​សម្លឹង​រកមើល​ចុះ​ក្រោម​» ។​

​វរ​នា​វី​ឯក​ទ័ពជើងទឹក​ថៃ លោក Anand Surawan បាន​និយាយថា ក្នុងករណី​ដ៏​អាក្រក់​នេះ នោះ​ក្រុម​ក្មេង​បាល់ទាត់​ទាំង​១៣​នាក់ អាច​នៅតែ​ស្ថិតនៅក្នុង​រូងភ្នំ​នេះ​យ៉ាងហោច ៤ ខែ ទៀត រហូតដល់​ចុងរដូវ​វស្សា ។​

​ម្យ៉ាងវិញទៀត ក៏មាន​ការព្រួយបារម្ភ​ផ្សេងៗ ទាក់ទង​នឹង​ភ្លើង​, ចំណីអាហារ និង​សម្ភារៈ​ចាំបាច់​ដទៃទៀត ដែល​ពួកគេ​នៅតែ​អាច​ទទួលរង​ពី​ជំងឺ និង​បញ្ហា​ផ្លូវចិត្ត ។​

​លោក Ben Raymenats អ្នក​មុជទឹក​ជនជាតិ​បែលហ្ស៊ិក ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការស្វែងរក​នេះ និយាយថា វា​ពិតជា​លំបាក​ខ្លាំងណាស់ និង​គ្រោះថ្នាក់ ក្នុងការ​នាំយក​ក្មេងៗ​ទាំងអស់នោះ​ចេញពី​ក្នុង​ល្អាង​ភ្នំ​នេះ ខណៈ​នៅពេលនេះ​សុខភាព​របស់​ពួកគេ​ក៏​ខ្សោយ ។​

​លោក Ben បន្តថា Tham Luang គឺ​រូងភ្នំ​ដ៏​វែង និង​ដ៏​ស្មុគស្មាញ​មួយ ហេតុដូច្នេះ ពួកគេ​អាច​ហែល​ចេញ​ដោយ​ងាយស្រួល​នោះទេ ។ លោក​ក៏បាន​ឲ្យ​ដឹង​ទៀតថា បុគ្គលិក​ផ្នែក​ពេទ្យ​របស់​កងទ័ពជើងទឹក​ថៃ​២​រូប បាន​ស្ម័គ្រចិត្ត​ស្នាក់នៅ​ជាមួយ​ក្រុម​ក្មេងៗ​រងគ្រោះ​ទាំងនោះ រហូតដល់​កម្រិត​ទឹកធ្លាក់​ចុះ​ក្នុង​រយៈពេល ២,៣ ខែ ។ ប៉ុន្តែ ភ្លៀង​ធ្ងន់ធ្ងរ ទំនងជា​វិលត្រឡប់​មកវិញ​ក្នុងពេល​ឆាប់ៗ​នេះ ។ ខ្ញុំ​គិតថា អាកាសធាតុ​គឺជា​កក្តា​ដ៏​សំខាន់ ដែល​បង្ក​ការរាំងស្ទះ​ដល់​ប្រតិបត្តិ​ការសង្គ្រោះ​នេះ ៕ ឧ​ត្ត​ម​

spot_img
×