Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ប្រជែង​មិន​ប្រុងប្រយ័ត្ន​ធ្លាក់​ប្រឡាយ​ក្រឡាប់​រថយន្ត ដឹក​កម្មករ​រោងចក្រ​ទាំង​ព្រឹក រង​បួស​ធ្ងន់​និង​ស្រាល​ជាង​២០​នាក់​

spot_img

​កណ្ដាល ​៖ កម្មករ​រោងចក្រ​ជាង​២០​នាក់ បាន​រងរបួស​ធ្ងន់ និង​មួយចំនួនទៀត រង​របួសស្រាល បន្ទាប់ពី​ជួប​នូវ​ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត​១​គ្រឿង គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​តៃកុង បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន វ៉ា​ជែង​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ខ្លួនឯង កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​តា​ម៉ូ​វ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់ឲ្យដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅត្រង់​ចំណ​ច​ខាងលើ មាន​ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត​ដឹក​កម្មក​រោងចក្រ​១​គ្រឿង ដោយសារ​ការបើកបរ​វ៉ា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ដោយ​ខ្លួនឯង ទៅលើ​ដី​វាល​ទើប​នឹង​ចាក់​ថ្មី បណ្តាលឲ្យ​កម្មករ​ជិះ​លើ​រថយន្ត រង​របួស​ជាង​២០​នាក់ ក្នុង​នោះ​រងរបួស​ធ្ងន់​ជាង​១០​នាក់ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​ជនរងគ្រោះ បន្ទាប់ពី​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ជាច្រើន​គ្រឿង មកពី​តាម​បណ្តាល​អង្គភាព មន្ទីរពេទ្យ ដើម្បី​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មណ្ឌល​សុខភាព​ផ្សេងៗ​គ្នា មាន​មួយ​ចំនួន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ ។​

​សមត្ថកិច្ច​បន្ត​ទៀត​ថា រថយន្ត​ខាងលើ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ តាកែវ 2A-2203 ដឹក​កម្មករ​រោងចក្រ មក​ពី​ខាង​ស្រុក​គងពិសី ម្តុំ​វត្ត​អង្គ​លំ​ទង ដឹក​កម្មករ​ប្រហែលជា​៥០​ទៅ​៦០​នាក់ ធ្វើដំណើរ​ទៅ​រោង​ច្រក​សួន​ឧស្សាហកម្ម​វឌ្ឍន នៅ​ផ្លូវ​ជាតិ​លេខ​៣​។​

​បើ​យោងតាម​របាយការណ៍​ប​ឋ​ម​របស់​សមត្ថកិច្ច​ប៉ូលីស​បានអោយដឹងថា រថយន្ត​ដឹក​កម្មករ​ក្រឡាប់ នេះ គឺ​បាន បណ្ដាលអោយ​របួស​ធ្ងន់​ស្រាល​ប្រមាណ ២០​នាក់​ក្នុងចំណោម​អ្នកជិះ​សរុប​ប្រហែល ៤០​នាក់​) ។​កើតហេតុ​វេលា​ម៉ោង ៦.១៥​នាទី​ថ្ងៃ​ទី ០៥ ខែ​កក្ដ​ដា ឆ្នាំ ២០១៨​លើ​កំណាត់​ផ្លូវជាតិ​លេខ ៣​គីឡូម៉ែត្រ​លេខ ៣៥-៣៦ ភូមិ​ជី​មៅ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។​

១ អ្នកបើកបរ​រថយន្ត​ឈ្មោះ សម្បត្តិ ភេទ​ប្រុស​អាយុ ៣៩​ឆ្នាំ​នៅ​ភូមិ ទួល​វាសនា ឃុំ មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្ត កំពង់ស្ពឺ (​គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​)​បើកបរ​ក្នុ​ទឹសដៅ​ពី​ត្បូង​មកជើង (​ពី​តាកែវ​មក​ភ្នំពេញ​)​។​

​ចំណែក​ជនរងគ្រោះ ១​ឈ្មោះ​ឌិន ទន់ ភេទ​ស្រី​អាយុ ២៤​ឆ្នាំ​នៅ​ភូមិ ព្រែក​តា​មួង ឃុំ ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។ ២ ឈ្មោះ ស៊ី ភេទ​ស្រី អាយុ ៣០​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។ ៣ ឈ្មោះ រដ្ឋ ភេទ ស្រី​អាយុ ២៨​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ៤ ឈ្មោះ ឆិល ស្រីមុំ ភេទ ស្រី​អាយុ ២០​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា ។ ៥ ឈ្មោះ ឆិល ស្រី​ចៅ ភេទ ស្រី​អាយុ ២៨​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ៦ ឈ្មោះ ឃួន បូរី ភេទ ស្រី​អាយុ ២៥​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ៧ ឈ្មោះ ង៉ែត មុំ ភេទ ស្រី​អាយុ ២៨​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ៨ ឈ្មោះ នូរ ស្រី​រ៉េត​ភេទ ស្រី​អាយុ ៣២​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ៩ ឈ្មោះ កង ស្រីមុំ ភេទ ស្រី​អាយុ ៣០​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ១០ ឈ្មោះ អ៊ុក សី​ន ភេទ ស្រី​អាយុ ២០​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ១១ ឈ្មោះ នាង សំអឿន ភេទ ស្រី​អាយុ ២៤​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ១២ ឈ្មោះ ស៊ីម គីម​លៀង ភេទ ស្រី​អាយុ ៣៧​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ១៣ ឈ្មោះ អ៊ី​ម រ៉​ន ភេទ ស្រី​អាយុ ២៦​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ១៤ ឈ្មោះ ឡាយ សំ​ណាត់ ភេទ ស្រី​អាយុ ៣៤​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ១៥ ឈ្មោះ ផុល សុគា ភេទ ស្រី​អាយុ ៤០​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា ។ ១៦ ឈ្មោះ ឃីម ណា​រី​ន ភេទ ស្រី​អាយុ ៤១​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ១៧ ឈ្មោះ មុយ ទូ ភេទ ប្រុស​អាយុ ៣៨​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ១៨ ឈ្មោះ​ញ៉​ន ភី ភេទ ស្រី​អាយុ ៣៣​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ១៩ ឈ្មោះ​ឡែម ចន្ធូ​ភេទ ស្រី​អាយុ ៣០​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា​។ ២០ ឈ្មោះ បាក់ សុថេ​ង ភេទ ប្រុស​អាយុ ៣៨​ឆ្នាំ ភូមិ ឃុំ​ជាមួយគ្នា ។​

​ជន​រង​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​លោកសង្ឃ ភ្នំពេញ​។ ចំពោះ​វត្ថុតាង​រថយន្ត​កម្លាំង​ជំនាញ​បាន​យក​មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​។​

​ប៉ូលីស​បានអោយដឹងថា នៅ​មុន​កើតហេតុ​រថយន្ត​បើកបរ​ដឹក​កម្មករ​ចេញពី​ឃុំ​មហាឬស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដោយ​ដឹក​កម្មករ​មក​រោងចក្រ​ភ្នំពេញ ពេល​មកដល់​ចំណុច​កើតហេតុ​ភូមិ​ជី​មៅ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង​ខេត្ត កណ្ដាល រថយន្ត​ខាងលើ​បាន​ឡើង​ជែង​វ៉ា​រថយន្ត​ផ្សេងទៀត ហើយ​បាន​អក​ហ្សើ​រ ជាមួយ​រថយន្ត​ដែល​មក​បញ្ច្រាសទឹស​គ្នា ជាន់​ហ្វ្រាំង​ក្រឡាប់​តែ​ម្ដង​៕ ដោយ​៖​កូឡាប​

spot_img
×