Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឱ្យ​ភ្នាក់ងារ សង្កេតការណ៍ យកចិត្តទុកដាក់​ពី​នីតិវិធី និង​ដំណើរការ​បោះឆ្នោត​

spot_img

​កំពង់ចាម​៖ អាជ្ញាធរ​ខេត្ត​កំពង់ចាម ជំរុញ​លើ​ទឹកចិត្ត​ឱ្យ​ភ្នាក់ងារ សង្កេតការណ៍​ទាំងអស់ យកចិត្តទុកដាក់ ស្វែង​យល់​ឱ្យបាន​ច្បាស់លាស់ បន្ថែមទៀត ពី​នីតិវិធី និង​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាង រាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​

​នៅ​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៨ នៅ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ លោក​វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក ចាយ បូរិន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម បាន​អញ្ជើញ​ជា​អ​ធីបតី ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​ភ្នាក់ងារ​សង្កេតការណ៍ បោះឆ្នោត ប្រចាំ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​សរុប​មាន​ចំនួន ៨៩៩​នាក់ ។​

​លោក​ចាយ បូរិន បាន​សំដែង​នូវ​ការកោតសរសើរ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់ថ្នាក់ សមាជិក សមាជិកា​គ្រប់រូប​ក្នុង​ការបំពេញ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​និង ការអភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​។ លោក ចាយ បូរិន ក៏​បាន​ណែនាំ​ដល់​សមាជិក​សមាជិការ ចូលរួម​ទាំងអស់​បន្ត យកចិត្តទុកដាក់​សាមគ្គី​ជា​ធ្លុង​មួយ រួមគ្នា​បម្រើ និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត ដោយ​មិន​ត្រូវ​បែងចែក​និន្នាការ​នយោបាយ​សាសនា ឬ​បក្ខពួក​ឡើយ​។ លោក​ក៏​បាន​ណែនាំ​ចែក​រំ​លែ ក​បទពិសោធន៍ ចំណេះដឹង​លើ​ការងារ​បោះឆ្នោត ដោយ​បាន​ពន្យល់​ពី​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា និង​នីតិវិធី​នានា ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ជូន​ដល់​សមាជិក​ចូលរួម​ទាំងអស់ ដើម្បី​មាន​មូលដ្ឋាន​យកទៅអនុវត្ត​។ លោក ចាយ បូរិន ក៏បាន​លើកឡើង​ផង​ដែរ ពី​ក្រមសីលធម៌ របស់​អ្នកសង្កេតការណ៍ និង​ភ្នាក់ងារ​សង្កេតការណ៍ ដែល​ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍ ក្នុងពេល​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​ជំហរ​អព្យាក្រិត មិន​លម្អៀង ដើម្បី​ចូលរួម​ធានា​ឱ្យ​ការបោះឆ្នោត​នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព ។​

​លោក វង សូ​ត បាន​លើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​ទទួលបាន​នូវ​សុខសន្តិភាព ស្ថេរភាព​ពេញលេញ និង​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ទន្ទឹមនឹងនេះ​ដែរ លោក​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា សន្តិភាព និង​ស្ថេរភាព​នយោបាយ​មានតម្លៃ​ធំ​ជាង​អ្វីៗ​ទាំងអស់ ដែល​ទាមទា​ឱ្យ​យើង​ត្រូវតែ​រួបរួម​គ្នា​ថែរក្សា ការពារ​ឱ្យបាន​ស្ថិតស្ថេរ គង់វង្ស​ជានិច្ច​និរន្ត​ន៍ ព្រោះ​យើង​ធ្លាប់​បាន​ភ្លក្ស​ហើយ​នូវ​រសជាតិ​សង្គ្រាម​កាលពី​អតីតកាល ទំរាំ​យើង​រក​បាន​សន្តិភាព​ម​ក​វិញ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី កាលពី​ឆ្នាំ​១៩៩៨​។ ក្នុងឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​និង​លើកទឹកចិត្ត​ដល់ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​មូលដ្ឋាន និង​សមាជិក​ចូលរួម​ទាំងអស់ យកចិត្តទុកដាក់​ថែរក្សា រ​សណ្តាប់ធ្នាប់​របៀបរៀប ឲ្យបាន​ល្អ​ប្រសើរ ចាប់ពីពេលនេះ រហូត​ដល់​ថ្ងៃ​បោះឆ្នោត​និង ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បន្ត​លើ​កម្ពស់​ការអភិវឌ្ឍ និង​ការរីកចម្រើន​បន្ថែម​ទៀត ជាពិសេស​ការលើកកម្ពស់​កម្រិត ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×