Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ប្រារព្វ​ពិធី​បុណ្យ​រុក្ខ​ទិវា ០៩ កក្កដា ២០១៨ នៅ​បរិវេណ​វត្ត​បូ​ទុម​សុ​ផា​រាម ហៅ​វត្ត​គយ​ត្របែក​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៨​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ជា​គណៈអធិបតី​ភាព ក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ០៩ កក្កដា ២០១៨ នៅ​បរិវេណ​វត្ត​បូ​ទុម​សុ​ផា​រាម ហៅ​វត្ត​គយ​ត្របែក ស្ថិតនៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ។ ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​មេបញ្ជាការ​កងកម្លាំង​ទាំង​បី លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ ៥៥០​អង្គ​/​នាក់ ។​

​មានប្រសាសន៍​ទៅកាន់​អ្នកចូលរួម​ក្នុង​ឱកាស​នោះ លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​បណ្ដា​អង្គភាព​ពាក់ព័ន្ធ ព្រះគ្រូ​ចៅអធិការ​វត្ត គណៈកម្មការ​អាចារ្យវត្ត ឧបាសក ឧបាសិកា អាជ្ញាធរ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ដើម្បី​រៀបចំ​ពិធីបុណ្យ​រុក្ខទិវា នៅក្នុង​បរិវេណ​វត្ត​បូ​ទុម​សុ​ផា​រាម ហៅ​វត្ត​គយ​ត្របែក នា​ថ្ងៃនេះ ដែល​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការ​សហការ​គ្នា​យ៉ាង​ល្អប្រសើរ រវាង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ រវាង​រដ្ឋ ប្រជាពលរដ្ឋ និង​អង្គភាព​ពាក់ព័ន្ធ នៅ​ក្នុង​ការចូលរួម​លើកកម្ពស់ បរិស្ថាន​ធម្មជាតិ ក៏ដូចជា​លើកកម្ពស់​សោភ័ណភាព ប្រកបដោយ​បរិយាកាស​បរិសុទ្ធ​នៅក្នុង​ទី​វត្ត​អារាម សម្រាប់​បម្រើឲ្យ​ប្រយោជន៍​របស់​ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ផង និង​ពុទ្ធបរិស័ទ​ដែល​មក​ធ្វើបុណ្យ​នៅក្នុង​ទី​វត្ត​អារាម​ផង ។ ជាមួយនេះ លោក​អភិបាលខេត្ត ក៏បាន​លើកឡើង​ពី​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​ក្នុង​វិស័យ​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​នា​ពេលកន្លងមក ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ធនធានធម្មជាតិ ការគ្រប់គ្រង ការការពារ និង​អភិរក្ស​ព្រៃឈើ ប្រកបដោយ​ចីរភាព ។​

​ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏បាន​លើកឡើង​ពី​អត្ថប្រយោជន៍​របស់​ព្រៃឈើ និង​អំពាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ បន្ត​ស្មារតី​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ ថែទាំ​ដើមឈើ​ដែល​បាន​ដាំ​រួច​ឲ្យ​រស់រានមានជីវិ​តលូត​លាស់​បានល្អ និង​រួម​គ្នា​បន្ត​ដាំ​កូន​ឈើ​នៅតាម​សហគមន៍ ទី​អារាម ភូមិដ្ឋាន ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា តាម​ផ្លូវលំ ផ្លូវជាតិ តាម​ទំនប់ ប្រឡាយ ទី​ទួល ទី​ទំនាប តាម​ស្រែ​ចម្ការ និង​តាម​ទីសាធារណៈ​ផ្សេងៗ​ឲ្យបាន​កាន់តែ​សកម្ម​ថែម​ទៀត ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការការពារ ការអភិរក្ស និង​ការពង្រីក​ធនធាន​ព្រៃឈើ សំដៅ​ធ្វើឲ្យ​មូលដ្ឋាន​ភូមិ ឃុំ ក្នុង​ខេត្ត​ស្វាយរៀង កាន់តែ​មាន​ទេសភាព​បៃតង និង​រស់​រវើក​គ្រប់​រដូវ​កាល ដោយឡែក​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង ត្រូវ​បន្ត​បណ្ដុះ​កូនឈើ ជាពិសេស​ដើមឈើ​ហូប​ផ្លែ និង​ដើមត្នោត ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បន្ថែមទៀត ព្រមទាំង​ពិនិត្យ​លទ្ធភាព​ជ្រើសរើស​ទីតាំង​សមស្រប​ណាមួយ​បង្កើតជា​សួន​ដាំ​ឈើ​ក្នុង​ខេត្ត ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ចូលរួម​ដាំ​ដើមឈើ និង​រុក្ខជាតិ​គ្រប់​ប្រភេទ ទុក​ជា​ប្រយោជន៍​សម្រាប់​យុវជន​ជំនាន់​ក្រោយ ។​

​នៅ​ចុងបញ្ចប់ គណៈអធិបតី ក៏​បាន​ដាំ​ដើមឈើ​ជា​និមិត្តរូប និង​ចែក​កូន​ឈើ ជូន​អ្នកចូលរួម ផងដែរ ៕​វ៉ៃកូ​

 

spot_img
×