Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នេះ​ជា​ជីវិត ដ៏​មាន​សុភង្គ​ល​របស់​អ្នកនាង អម្ពរ ទេវី នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​

spot_img

​អ្នកនាង អម្ពរ ទេវី ជា​តារា​សម្តែង​របស់​ខ្មែរ​យ៉ាងសកម្ម​ម្នាក់​នៅក្នុង​ទស្សវត្សរ៍​ឆ្នាំ​១៩៨០ និង ១៩៩០ ។ ក្នុង​រយៈពេល​នៃ​អាជីព​របស់​នាង នាង​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​រាប់រយ​រឿង​ឯណោះ ហើយ​សម្រាប់​ដៃគូ​ដែល​សម្ដែង​បាន​យ៉ាង​សក្ដិសម​ឥតខ្ចោះ​របស់​អ្នកនាង គឺ​លោក សម វិជ្ជា ប៉ុន្តែ​គួរឱ្យ​សោកស្ដាយ​លោក​បាន​លាចាក​លោក​ទៅហើយ ។

​បច្ចុប្បន្ន​អ្នកនាង អម្ពរ ទេវី កំពុង​រស់នៅ​ប្រកបដោយ​សុភមង្គល​ជាមួយ​ស្វាមី​ក្រោយ​របស់​អ្នកនាង នៅលើ​ទឹកដី​សហរដ្ឋអាមេរិក ហើយ​ជាក់ស្ដែង​ថ្មីៗ​នេះ អ្នកនាង ក៏បាន​បង្ហោះ​រូបថត​ដ៏​រីករាយ​ជួបជុំ​ញាតិមិត្ត និង​គ្រួសារ ប៉ុន្មាន​សន្លឹក ធ្វើឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន កោតសរសើរ​យ៉ាងខ្លាំង ។

​គួរ​បញ្ជាក់ថា អ្នកនាង​អម្ពរ ទេវី កើត​នៅក្នុង​ឆ្នាំ ១៩៧០​។ នាង​ជា​កូនពៅ​នៅក្នុង​ក្រុមគ្រួសារ​ដែលមាន​បងប្អូន ៥​នាក់​។ ខ្សែភាពយន្ត​ជា​លើកដំបូង​របស់​នាង ត្រូវបាន​គេ​ចេញផ្សាយ​នៅក្នុង​ឆ្នាំ ១៩៨៨ សម្ដែង​រួមគ្នា​ជាមួយ​លោក សម វិ​ជ្ជាំ ។ បន្ទាប់មក​នាង​បាន​រៀបការ​ជាមួយ​ស្វាមី​ទី​១​របស់​អ្នកនាង គឺ​លោក ពេជ្រ ភិ​រុណ ដែល​ក៏​ជា​តារា​សម្តែង​រួម​ជំនាន់​របស់​នាង​នៅក្នុង​ខែតុលា ឆ្នាំ ១៩៩២ ៕ សាវុធ


spot_img
×