Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោទ​នាយក​ផ្នែក​លទ្ធកម្ម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ថា បាន​បំប៉ោង​ខ្ទង់ចំណាយ​១​គុណ​២០​ដង​..?

spot_img

ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​បំរើ​ការងារ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មួយចំនួន បាន​អះអាង​ថា នាយក​ផែនការ​ស្ដីពី​លទ្ធកម្ម​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺ​លោក សូរ សៀង បាន​ក្លែង​បំប៉ោង​គម្រោង​ខ្ទង់ចំណាយ​ទៅលើ​ការទិញ​សម្ភារៈ​គ្រឿងចក្រ និង​ឧបករណ៍​ផ្សេងៗ សម្រាប់​ចំណាយ​នៅក្នុង​កំពង់ផែ​នេះ​មាន​តម្លៃ​កើនឡើង ១​គុណ ២០​ដង នៃ​ខ្ទង់ចំណាយ​តម្លៃ​លក់​នៅលើ​ទីផ្សារ​ធម្មតា​..​។​

​ប្រភព​បានឲ្យដឹងថា ការ​បំប៉ោង​ខ្ទង់ចំណាយ​ទាំងនោះ​រួមមាន​៖ ចំណាយ​ទៅលើ​ការទិញ​សម្រង​ប្រេងម៉ាស៊ីន​គ្រឿងចក្រ ឬ​រថយន្ត គឺ​ក្នុង​១​ឆ្នាំៗ បាន​ចំណាយលុយ​ប្រមាណ ៩០០​លាន​រៀល​។ ចំណាយ​ទៅលើ​ការទិញ​សំបក​កង់​រថយន្ត​ក្នុង​១​ឆ្នាំ​ម ក៏​ត្រូវ​ចំណាយ​ជាង​៩០០​លាន​រៀល និង​ការចំណាយ​ទៅលើ​ការទិញ​ប្រេង​រំអិល ឬ​បេង​ម៉ាស៊ីន គឺ​ក្នុង​១​ឆ្នាំៗ ត្រូវ​ចំណាយ​ជាង ១,៣០០​លាន​រៀល​ឯណោះ​។​

​ប្រភព​ពី​មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​អះអាង​ថា កន្លងមក​នេះ​គម្រោង​ចំណាយ ទៅលើ​ការប្តូរ​សម្ភារៈ​ផ្សេងៗ របស់​គ្រឿងចក្រ​នៅ​កំពង់ផែ​ខាងលើ គឺ​បាន​កើនឡើង​រាល់​ឆ្នាំ​។​

​ករណី​នេះ​មន្ត្រី​មួយចំនួន​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ស្នើ​ដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង ឯកឧត្តម លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ក្រុងព្រះសីហនុ ជួយ​មាន​វិធានការ​ទប់ស្កាត់ និង​បញ្ជូន​មន្ត្រី​ចុះ​អង្កេត ទៅលើ​ភាពមិនប្រក្រតី នៃ​ការ​បំប៉ោង​ខ្ទង់ចំណាយ​ទិញ​សម្ភារៈ ឬ​ឧបករណ៍​ផ្សេង​ម របស់ លោក សូរ សៀង នាយក​ផែនការ​ស្ដីពី​លទ្ធកម្ម​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឲ្យបាន​ឆាប់ ដើម្បី​លាតត្រដាង​ការពិត​។​

​ប្រភព​ដដែល​បញ្ជាក់​ថា​ថា គម្រោង​នៃ​ការចំណាយ​ទៅលើ​ការប្តូរ​សម្ភារៈ ឬ​ឧបករណ៍​ចាស់ៗ គ្រឿងចក្រ​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ខាងលើនេះ គិតតែ​ខ្ទង់ចំណាយ​ក្នុង​ឆ្នាំ​២០១៧​មួយ​តែ​ប៉ុណ្ណោះ​។​

​ផ្តើម​ពី​បញ្ហា​នេះ មន្ត្រី​បំរើ​ការងារ នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឲ្យដឹងថា ក្នុង​១​ឆ្នាំៗ កំពង់ផែ​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ ៣០០​ពាន់​លាន​រៀល​។​

​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ រកចំណូលបាន​ចំនួន​សរុប​ប្រមាណ ២២៧​ពាន់​លាន​រៀល​។ ហើយ​បើ​គិត​ជា​ប្រាក់​ដុល្លារ គឺ​ក្នុង ១​ពាន់​លាន​រៀល ស្មើ​២៥​ម៉ឺន​ដុល្លារ​អាមេរិក​។ ហើយ​ថា ថវិកា​ចំនួន ១​ពាន់​លាន​រៀល ឬ​ស្មើ ២៥​ម៉ឺន​ដុល្លារ​នោះ គឺ​ជាក់ស្តែង​ត្រូវ​ចំណាយ​ត្រឹមតែ​២០​ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ​។​

​យ៉ាងនេះក្តី មិនទាន់​អាច​ទាក់ទង លោក សូរ សៀង នាយក​ផ្នែក​ផែនការ​ស្តីពី​លទ្ធកម្ម នៃ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ ដើម្បី​ស្នើ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ខាងលើ​បាន​ទ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។​

​ចំណែក លោក លូ គឹមឈន់ ជា​ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏​មិន​ទាន់​អាចទាក់ទង​ស្នើ​ការបំភ្លឺ ជុំវិញ​ការចោទប្រកាន់​ខាងលើ​នេះ​បាន​ដែរ​នៅ​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨៕ ដោយ ៖ ដែនសីមា

   

spot_img
×