Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេ​ធ្វើ​នយោបាយ ដើម្បី​ស្វះស្វែង​រក​ការបង្រួបបង្រួម​ជាតិ ឯង​ធ្វើ​នយោបាយ មក​លាប​ពណ៌​គេ សុទ្ធតែ​បក្ស​ទប់​ជើង​គ្រែ​

spot_img

​កណ្តាល ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា គេ​ធ្វើ​នយោបាយ ដើម្បី​ស្វះស្វែង​រក​ការបង្រួបបង្រួម​ជាតិ​ ​ឯង​បែរជា​មក​ធ្វើ​នយោបាយ​លាប​ពណ៌​គេ​រហូត ហើយ​ថា​សុទ្ធតែ​បក្ស​ទាំងនោះ​ជា​បក្ស​អាយ៉ង បក្ស​អំពិលអំពែក បក្ស​អាប​ ​បក្ស​ទប់​ជើង​គ្រែ បក្ស​រណប​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​ដែល​សម្តេច​តេជោ​​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ជិត​៣​ម៉ឺន​នាក់ មកពី​រោងចក្រ​ចំនួន​២៥ នៅក្នុង​ស្រុក​អង្គស្នួល​​ខេត្ត​កណ្តាល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា “​សូម​ក្មួយ​បញ្ជាក់​ឲ្យបាន​ច្បាស់​បន្តិច មិន​ប្រាកដ​ទេ​សម្រាប់​អ្នក​ដែល​សន្យា​​ហើយ​អ្នក​ដែល​សន្យា​គឺ​វា​ងាយ​ណាស់ គេ​សន្យា​ឲ្យ​ប៉ុន្មាន​គឺ​ស្រេច​តែ​នឹង​គេ ដល់ពេល​ដែល​គេ​បាន​អំណាច​​គេ​អាច​បក​ក្បាល​មក​សម្លាប់​ក្មួយៗ និង​សម្លាប់​ប្រជាជន​យើង​វិញ ដូច​ប៉ុលពត និង​លន់នល់ អីចឹង ។​ ​ប៉ុន្តែ​ឥឡូវ​យើង​បាន​ធ្វើ​តាំងពី​ប្រទេស​យើង មាន​ប្រជាជន​ត្រឹមតែ​ប្រាំ​លាន​នាក់ ហើយ​ឥឡូវនេះ​ប្រជាជន​កម្ពុជា មាន​ជាង​១៥​លាន​នាក់ ។​

​ចំនួន​នេះ មិនមែន​ជា​ចំនួន​តួច​តាច​នោះទេ ។ យើង​ធ្វើ​តាំង​ពី​ប្រជាជន​៥​លាន​នាក់ ឬ​ច្រើន​ជាង​៥​លាន​នាក់ ដែល​អត់​អង្ករ​ស៊ី​ ​តែ​ឥឡូវ​ប្រជាជន​ឡើង​ដល់​ជាង​១៥​លាន​នាក់ ហើយ​បាន​នាំ​អង្ករ​ចេញ ។ ដូច្នេះ​តើ​យើង​ចង់បាន​អ្វី​ទៀត យើង​ចង់​ដូរ​អ្វី​ទៀត​ ​មិន​ប្រាកដ​ថា​អា​អ្នកថ្មី​វា​មាន​លទ្ធភាព លើស​អ្នក​ចាស់​នោះទេ ។ ធនធានមនុស្ស​របស់​គេ​នៅ​ទីណា ហើយ​វា​កាន់តែ​គ្រោះថ្នាក់​ទៅទៀត​ ​ហើយ​វា​កាន់តែ​លំបាក​ទៅទៀត​នោះ គឺ​ការបង្កើត​នូវ​ស្ថានភាព កម្ពុជា​ចៀស​មិន​ផុត​ពី​សង្គ្រាម​នោះទេ ប្រសិន​បើ​អា​បក្ស​ចង្រៃ​មួយ​នោះ​ ​វា​មិន​ត្រូវបាន​ផ្តន្ទាទោស ដោយ​រំលាយ​បក្ស​វា​នោះ ព្រោះ​អ្វី ព្រោះ​អាង​អី​ឡើង អាង​តែ​សងសឹកៗ​ ​នយោបាយ​ចេញ​ឡើង​មក​មាន​អញ​អត់​ឯង មាន​ឯង​អត់​អញ អ៊ីចឹង តើ​នរណា​គេ​សុខចិត្ត គេ​មិន​សុខចិត្ត​ទេ គេ​ដាក់​អា​យះ​ក្បាល​ឥឡូវ​ហ្នឹង​ ​កុំ​ឆ្ងល់​ពេក គ្មាន​នរណា​គេ​ឱ្យ​អ្នកឯង ធ្វើ​តា​ពីស​តា​ពាស​អ៊ីចឹង​នោះទេ​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា គេ​ធ្វើ​នយោបាយ គេ​ស្វះស្វែង​រក​ការបង្រួបបង្រួម​ជាតិ ឯង​ធ្វើ​នយោបាយ​លាប​ពណ៌​គេ​រហូត ឥឡូវ​១៩​គណបក្សនយោបាយ សុទ្ធតែ​អាយ៉ង​ទាំងអស់ ជេរ​ពូ​សុទ្ធតែ​អាយ៉ង​បរទេស ប៉ុន្តែ​ជេរ​១៩​គណបក្ស​ផ្សេង​ទៀត ជា​បក្ស​អំពិលអំពែក​​បក្ស​អាប បក្ស​ទប់​ជើង​គ្រែ បក្ស​រណប ហើយ​បើ​យ៉ាប់​ជាងគេ គឺ​បក្ស​ទប់​ជើង​គ្រែ​។​

​សម្តេច​បាន​អះអាង​ថា ទោះបីជា​គណបក្ស​ទាំង​នោះ​តូច ឬ​បក្ស​ធំ​ក៏ដោយ ក៏​ពួកគេ​មាន​សិទ្ធិ ក្នុង​ការបង្កើត​គណបក្ស​នយោបាយ​​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ដើម្បី​ដណ្តើម​ប្រជាប្រិយភាព​ដឹកនាំ​ប្រទេស ដោយ​ស្របច្បាប់​។ គេ​មាន​សេរីភាព​ពេញលេញ​​ទោះបីជា​កម្មវិធី​នយោបាយ របស់​ពួកគេ​យ៉ាងម៉េច​ក៏​ដោយ​។ សម្តេច​ទុក​ថា​ការរិះគន់​របស់ អតីត​មេ​បក្ស​ប្រឆាំង​​គឺជា​រឿង​ដែល​ប្រមាថ​ដល់​គណបក្ស​ដទៃ​។​

​សម្តេច​តេជោ បាន​បញ្ជាក់ទៀតថា បើ​លាប​ពណ៌​បែបនេះ គឺ​នរណា​គាំទ្រ​ខ្លួន គឺ​ស្នេហា​ជាតិ មិន​គាំទ្រ​ខ្លួន​គឺ​អាយ៉ង​បរទេស​ទាំងអស់​​ហើយ​បើ​អ៊ីចឹងៗ​សួរថា បង្រួបបង្រួម​ជាតិ​បែបណា ខ្ញុំ​មិន​យល់ព្រម​ទេ ដូច្នេះហើយ ដែល​ឃើញ​ស្ថានភាព​ដូច្នេះហើយបាន​ពូប្រកាស ថា​ ​និង​បន្ត​តំណែង​ក្នុង​មុខងារ​ជា​នាយករដ្ឋមន្ត្រី រយៈពេល​១០​ឆ្នាំ​យ៉ាងតិច ពូ​ចង់​វ៉ៃ​ពួក​អា​ចង្រៃ ដែល​បំផ្លាញ​ជាតិ បំផ្លាញ​ឯកភាព​ជាតិ​​ឯកភាព​ទឹកដី ហើយ​ហ៊ាន​រហូតដល់​កាត់​ទឹកដី​៤​ខេត្ត ឱ្យ​ទៅ​បរទេស​ថែម​ទៀត ពូ​ហ្នឹង​តប​ត​ជា​មួយ​អា​ហ្នឹង ដល់​ទីបញ្ចប់​។ ឥឡូវ​​គណបក្ស​ចំនួន​១៩ គណបក្ស​ក្លាយទៅជា​អាយ៉ង​ទាំងអស់ វា​ពូកែ​លាប​ពណ៌​ហួសពេក នរណា​នៅ​ជាមួយ​គេ គេ​ហៅ​ស្នេហា​ជាតិ​​នរណា​ទៅតាម​បក្ស​ដទៃ គឺ​អ្នក​ក្បត់ជាតិ​ទាំងអស់ បើ​អីចឹងៗ តើ​គេ​សុខចិត្ត​ទេ ពិតជា​មិន​អាច​សុខចិត្ត​ទេ​។ ប្រទេសជាតិ​របស់​យើង​​ក្មួយៗ​ត្រូវជា បើសិន​សង្គ្រាម​កើតឡើង សន្តិភាព​ជំនួស​វត្តមាន​នៃ​សង្គ្រាម គ្មាន​ទេ​ដែល​ហៅថា ការងារ និង​ប្រាក់​ចំណូល​​មានតែ​ការ​រត់លូន ខាតបង់​តែប៉ុណ្ណោះ ទាំង​ជីវិត​មនុស្ស ទាំង​សត្វ ទាំង​ទ្រព្យសម្បត្តិ​៕​ ​ដោយ​៖​កូឡាប​

spot_img
×