Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​តែ​ការពារ​សហាយ បុរស​ម្នាក់​ហ៊ាន​វាយ​ម្តាយ​បង្កើត ដែល​នាំ​ប្រពន្ធ​ខ្លួន​មក​ចាប់​ភស្តុតាង​នៅនឹងកន្លែង​ (មានវីដេអូ)

spot_img

​ខណៈពេល​ឃើញ​ម្តាយបង្កើត​ស្ទុះ​ចូលមក​ចាប់​បោចសក់​ស្រី​ជា​សហាយស្មន់ បុរស​រូប​នោះ​បាន​យកដៃ​គៀស និង​ច្រាន​ម្តាយ​របស់​ខ្លួន​ចេញ ធ្វើ​ឲ្យ​អ្នកជិតនោះ​ផ្ទុះ​កំហឹង​ស្រែក​ជេរប្រទេច​យ៉ាងខ្លាំង ។​

​តាម​រូបភាព​នៅក្នុង​ឃ្លីប យុវជន (​ដោះអាវ​) បាន​នាំ​សហាយ​របស់​ខ្លួន​ចូល​ផ្ទះ ហើយ​ត្រូវ​ម្តាយ​នឹង​ប្រពន្ធ​ចាប់​ភស្តុតាង​បាន ក៏​អូសទាញ​អ្នក​ទាំង​ពី​ឲ្យចេញ​មកដល់​មាត់ទ្វារ​ផ្ទះ នាង​ជា​សហាយ​បាន​ត្រូវ​សម្រាត​ខោ​អស់ នៅសល់​តែ​អាវ​មួយ​ជាប់​ខ្លួន ហើយ​ត្រូវបាន​នារី​ជា​ម្តាយ និង​ភរិយា​របស់​យុវជន​នោះ វាយដំ​បណ្តើរ ស្រែកជេរ​បណ្តើរ ។

​ម្តាយ​របស់​យុវជន​នោះ​បាន​បរិហារ​ប្រាប់​អ្នកជិតខាង​ថា ៖ វា​ប្លន់​ប្តី ប្លន់​កូន​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រាប់​វា​ច្រើន​ដង​ហើយ​ថា​កុំ​ធ្វើ​អីចឹង ប៉ុន្តែ​វា​នៅតែ​ព្រហើន​ហ៊ាន​មក​ដល់​ទី​នេះ​ទៀត ។ នារី​ជា​ភរិយា​ស្រែក​បន្ត ៖ បង​ឯង​ភ្លឺភ្នែក​ហើយ​ឬ​នៅ​? រួច​យក​ដៃ​ចង្អុល​ចំ​មុខ​ស្ត្រី​ជា​សហាយ​របស់​ប្តី​ជេ​រថា ៖ អញ​ស្មាន​តែ​ឯង​ជា​មនុស្ស​គ្រាន់បើ ដឹងអី​ដើរ​ប្លន់​ប្តី​របស់​អ្នក​ផ្សេង​សោះ​! ។​

​ស្ត្រី​ជា​ម្តាយ និង​ភរិយា ចោមរោម​វាយ​ស្រី​ដណ្តើមប្តី​គេ ហេតុការណ៍​កាន់តែ​ក្តៅគគុក ខណៈពេលដែល​យុវជន​រូបនោះ បាន​ហ៊ាន​យកដៃ​គៀស និង​ច្រាន​ម្តាយ​របស់​ខ្លួន​ចេញ អ្នកជិតខាង​ម្នាក់​ទ្រាំ​មិន​បាន​ក៏​ចង្អុលមុខ​បុរស​នោះ ក៏​និយាយ​ថា លោក​ឯង​ធ្វើ​បែប​នេះ​ដឹង​ថា​ខុស​ទេ​? ។​

​ក្រោយ​ពេល​ឃ្លីប​ខាងលើ​ត្រូវ​បាន​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្គម មាន​មតិ​ជាច្រើន​ផ្ទុយគ្នា ខ្លះ​ថា​រឿង​បែបនេះ​ទុកឲ្យ​ច្បាប់​ជា​អ្នកដោះស្រាយ ៕ ចន្ទ្រា​

​ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាងណាដែរ​?​

spot_img
×