Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុស​ថើប​ស្រី​រង​ការ​ចោទ «​បៀតបៀន​ផ្លូវភេទ​» ចុះ​ស្រី​ថើប​ប្រុស​ម៉េច​ដែរ​? រឿងនេះ​កំពុង​ជជែក​ឡើង​កក្រើក​បណ្តាញ​សង្គម​ចិន​ (វីដេអូ)

spot_img

​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅក្នុង​ប្រទេស​ចិន កំពុង​ជជែក​គ្នា​ថា​តើ​អ្នកយកព័ត៌មាន​ជនជាតិ​កូរ៉េខាងត្បូង ដែល​ត្រូវបាន​ថើប​ដោយ​អ្នកគាំទ្រ​ស្រីៗ ក្នុងអំឡុងពេល​ការប្រកួត​បាល់ទាត់​ពិភពលោក គឺជា «​យាយី​ផ្លូវភេទ​» ? ។​

​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឲ្យ​ឃើញ​លោក Jeon Gwang-ryeol ជា​អ្នកយកព័ត៌មាន​ទូរទស្សន៍ MBN (​ឆា​នែ​ល​ទូរទស្សន៍​កូរ៉េខាងត្បូង​) កំពុង​រាយការណ៍​ព័ត៌មាន​បន្ត​ផ្ទាល់ នៅ​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​២៨ ខែមិថុនា ដែល​ត្រូវបាន​ថើប​ថ្ពាល់​២​ដង ដោយ​នារី​អ្នកគាំទ្រ​ជនជាតិ​រុស្ស៊ី​វ័យៗ​ក្មេង​២​នាក់ ។​

​អ្នកយកព័ត៌មាន​ប្រុស​រូបនេះ បាន​ព្យាយាម​ទប់​សើច​ចំពោះ​ការ​ថើប​នេះ ប៉ុន្តែ មើលទៅ​អាម៉ាស់ បន្ទាប់ពី​ហេតុការណ៍​មួយ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​អ្នកគាំទ្រ​ដទៃទៀត ត្រូវបាន​គេ​រិះគន់ ចំពោះ​ការព្យាយាម​ថើប​អ្នកសារព័ត៌មាន​ស្រី​ម្នាក់ ដែល​កំពុង​រាយការណ៍​ព័ត៌មាន​បន្ត​ផ្ទាល់ នៅលើ​កញ្ចក់​ទូរទស្សន៍​។​

​ការជជែក​វែកញែក​អំ​ពី​ឧបទ្ទវ​ហេតុនេះ បាន​លេចឡើង​នៅ Weibo ដែលជា​បណ្តាញ​សង្គម​ធំ​បំផុត​របស់​ប្រទេស​ចិន ដោយ​ក្នុងនោះ​អ្នក​ប្រើ Weibo បាន​សួរ​ពី​មូល​ហេតុដែល​សកម្មភាព​របស់​អ្នកគាំទ្រ​ស្រីៗ​ជនជាតិ​រុស្សី​ទាំងនេះ មិន​ត្រូវបាន​រិះគន់​ដូចគ្នា​នឹង​ដៃគូ​ប្រុស​របស់​ពួកគេ ។​

​អ្នក​ប្រើ​ម្នាក់​របស់ Weibo បាន​និយាយថា «​វា​គឺ​ជាការ​ផ្ទុយស្រឡះ​ជាមួយនឹង​ព័ត៌មាន​មុន​» ។ អ្នក​ដទៃទៀត ដែល​ខ​មិន​របស់គាត់​ទទួល​បានការ Like រាប់រយ​សួរថា «​ហេតុអ្វី​រឿងនេះ​មិនមែន​ជាការ​យារ​យី​ផ្លូវភេទ​?» ។​

​ប៉ុន្តែ ម្នាក់​បាន​សរសេរ​ចំអក​ទៅវិញ​ថា «​ប្រសិន​គាត់​ជា​មនុស្ស​មើលទៅ​ល្អ នោះ «​ការ​ថើប​» បែបនេះ​មិនត្រូវ​បាន​ហៅថា​យាយី​ផ្លូវភេទ​នោះទេ​» ។​

​អ្នក​ដទៃទៀត «​បាន​អំពាវនាវ​ឲ្យ​មាន​សមភាព​រវាង​បុរស និង​ស្ត្រី​» និង​និយាយថា ការឆ្លើយតប​ចំពោះ​ឧបទ្ទវ​ហេតុនេះ​បានបង្ហាញ​ថា ភាពមិន​ស្មើគ្នា​នៅតែមាន ។ មនុស្ស​ចំនួន​ទៀត ក៏មាន​បញ្ហា​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បាន​ប្រើពាក្យ «​ស្រស់ស្អាត​» នៅពេល​សំដៅ​ទៅលើ​ស្ត្រី ។​

​ខណៈពេលដែល​ការ​ថើប គឺជា​ប្រធានបទ​នៃ​ការជជែក​វែកញែក​នៅក្នុង​ប្រទេស​ចិន តែ​វា​បាន​បរាជ័យ​ក្នុងការ​ទាក់ទាញ​ការយកចិត្តទុកដាក់​ច្រើន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ទីកន្លែង​ដែលមាន​តែ MBN និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​របស់ខ្លួន គ្របដណ្តប់​រឿងនេះ ។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​បណ្តាញ​សង្គម Twitter មួយ​របស់​កូរ៉េខាងត្បូង បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ​ដោយ​និយាយថា «​មិន​ថា​ភេទ​របស់​អ្នក​យ៉ាងណាទេ អ្នក​ត្រូវបាន​គេ​បៀតបៀន​ផ្លូវភេទ​ហើយ ។ អ្នកសារព័ត៌មាន MBN ម្នាក់នេះ បាន​ទៅកាន់​ប្រទេស​រុស្ស៊ី ដើម្បី​ប្រមូល​ព័ត៌មាន​ទាន់​ហេតុការណ៍ ពី​ការប្រកួត World Cup នេះ ហើយ​គាត់​ត្រូវបាន​បៀតបៀន​ផ្លូវភេទ​ដោយ​ស្ត្រី​ពីរ​នាក់​» ។​

​គួរ​បញ្ជាក់ថា មុននេះ អ្នកសារព័ត៌មាន​ស្រី​២​នាក់ ខណៈ​កំពុង​រាយការណ៍​ព័ត៌មាន​បន្ត​ផ្ទា​ល់ពី​ព្រឹត្តិការណ៍ World Cup នៅក្នុង​ប្រទេស​រុស្ស៊ី ត្រូវបាន​បុរស​២​នាក់ ឆ្មក់​ចូលចាប់​ថើប​ផងដែរ ។ អ្នក​ទាំងពីរ​មិន​ពេញ​មិន​នឹង​ទង្វើ​នេះ​ទេ ។​

​ចំពោះ​អ្នកសារព័ត៌មាន​ស្រី​៖ ទី​១​ឈ្មោះថា Juliet Gonzalez Thornton អ្នកយកព័ត៌មាន​អាជីព​ម្នាក់​ជនជាតិ​កូ​ឡុំ​ប៊ី ប្រើការ​ងារ​ឲ្យ​សារព័ត៌មាន​ទូរទស្សន៍ Deutsche Welle របស់​អាល្លឺម៉ង់ ត្រូវបាន​បុរស​ម្នាក់​ឆ្មក់​ថើប ជាមួយ​ដៃ​ចាប់​សុដន់​ទៀតផង ខណៈ​នាង​កំពុង​រាយការណ៍​ព័ត៌មាន ។​

​រីឯ​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ Brazilian Giulio Mares បុគ្គលិក​នៃ​ទូរទស្សន៍​ព័ត៌មាន​ប្រេ​ស៊ី​ល Globo ក៏ត្រូវ​បាន​បុរស​វ័យក្មេង​ម្នាក់​ឆ្មក់​ចូល​ថើប​ផងដែរ ខណៈ​នាង​កំពុង​ឈរ​រាយការណ៍​ព័ត៌មាន​នៅក្នុង​ទីក្រុង Yakaterinburg ។ ប៉ុន្តែ នៅពេល​នៃ​ហេតុការណ៍​នោះ នាង​បាន​រារាំង​សកម្មភាព​របស់​បុរស​នោះ ។ ប្រតិកម្ម​នឹង​ទង្វើ​អ​សិ​ល​ធម៌​នេះ ស្ត្រី​អ្នកយកព័ត៌មាន​នេះ​បាន​និយាយថា «​កុំ​ធ្វើបែបនេះ​ម្តងទៀតៗ យល់​ទេ​!! វា​ពិតជា​មិន​សមរម្យ​ទេ​ណា​! កុំ​ធ្វើបែបនេះ​!!» ៕ ចន្ទី​

spot_img
×