Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាយ​ចេញ​វត្តមាន​កំពូល​អាវុធ​ខ្លាំង​បំផុត​ពិភពលោក ជា​លើកដំបូង​របស់​ចិន​

spot_img

​អាវុធ​លឿន​ជាង​កម្លាំង​ដែល​ចិន​បាន​អភិវឌ្ឍន៍​អាច​សំពង​ព្រនង់​នុយក្លេអ៊ែ​ទៅកាន់​គ្រប់​គោលដៅ​ណាៗ​លើ​ពិភពលោក ក្នុង​ល្បឿន​លឿន​ដល់​ទៅ ១២.៣៥៩km ក្នុង​១​ម៉ោង​។​តាម Daily star កំពូល​អាវុធ​ជា​លើកដំបូង​របស់​ចិន​ត្រូវ​បាន​បង្ហាញឲ្យឃើញតា​មរយៈ​ភាពយន្ត​ឯកសា​រមួយ​។ ក្នុង​ខ្សែភាពយន្ត​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​ត្រៀម​បំរុង​រូង​ដ៏​ធំ​មួយ ដើម្បី​សាក​ពិសោធន៍​មធ្យោបាយ​ហោះហើរ​លឿន​ជាង​សំឡេង ដែល​អាមេរិក​ហៅថា DF-ZF ។​

អាវុធ​លឿន​ជាង​សំឡេង​បែកធ្លាយ​វត្តមាន​ជា​លើកដំបូង​

ប្រភេទ​អាវុធ​នេះ​ត្រូវបាន​ចិន​សាក​ពិសោធន៍​ប្រមាណ​៧​លើក​ហើយ ហើយ​សុទ្ធសឹង​ទទួលបាន​ជោគជ័យ​។​

​ល្បឿន​អតិប្បរមា​របស់​វា​ឡើងដល់ ១២.៣៥៩km/h DF-ZF មាន​សមត្ថភាព​រំលង​ផុត​រាល់​ប្រព័ន្ធ​ដែល​ការពារ​ទាំងអស់​របស់​លោកខាងលិច។​

​មធ្យោបាយ​មាន​ល្បឿន​លឿន​ជាង​សំឡេង​ក្នុង​ខ្សែភាពយន្ត​ឯកសារ​នេះ ត្រូវបាន​ផលិត​ភ្ជាប់​ជាមួយ​កាំ​ជ្រួច ជំនួស​ឲ្យ​ក្បាល​គ្រាប់​ធម្មតា ហើយ​មាន​សមត្ថភាព​វាយលុក​នុយក្លេអ៊ែរ​បាន​។​

​អាវុធ​លឿន​ជាង​សំឡេង​ថ្មី​បំផុត​របស់​ចិន​ត្រូវ​បាន​សាក​ពិសោធន៍​ក្នុង​រូង​ក្រោម​ដី​។​

 

​នៅពេល​ត្រូវ​បាន​បាញ់​បង្ហោះ ចូល​តារាវិថី មធ្យោបាយ​ហោះហើរ​លឿន​ជាង​សំឡេង​នេះ និង​ផ្តាច់​ចេញរួច​ធ្វើ​សកម្មភាព​ឯករាជ្យ​ដើរ​វាយលុក​រាល់​គោលដៅ​លើ​ពិភពលោក​។​

​នា​រដូវក្តៅ​ឆ្នាំនេះ អាមេរិក​បាន​សាកល្បង​អាវុធ​លឿន​ជាង​សំឡេង​របស់​ខ្លួន តែ​ហាក់ដូចជា​នៅ​ដើរ​ក្រោយ​ចិន​។ មធ្យោបាយ​ហោះហើរ​លឿន​ជាង​សំឡេង​របស់​ចិន​មាន​សមត្ថភាព​ទ្រាំទ្រ​កំដៅ​ដល់​ទៅ ៣.០០០​អង្សា​សេ​។​

​ក្រសួង​ការពារ​ជាតិចិន ធ្លាប់​បញ្ជាក់​ពី​គំរោង​សាកល្បង DF-ZF “​ស្រាវជ្រាវ​អាវុធ​ក្នុង​ទឹកដី​ចិន​ជា​រឿង​ធម្មតា​។ ការសាកល្បង​ទាំងនេះ​ពុំ​សំដៅលើ​ប្រទេស​ណាមួយ​ឡើយ​”​។​

​ឧត្តមនាវិក Harry Harris មេបញ្ជាការ​គណៈ​មេបញ្ជាការ​ប៉ាស៊ីហ្វិក ធ្លាប់បាន​ព្រមាន​ដល់​រដ្ឋការ​អាមេរិក ឲ្យ​លើកកម្ពស់​ប្រព័ន្ធ​ការពារ​ដើម្បី​ប្រឈមមុខ​នឹង​គ្រោះ​គំរាមកំហែង​ថ្មី​ពី​រុស្ស៊ី និង​ចិន​។​

​លោក Harris ធ្លាប់បាន​លើកឡើង​ថា ក្រុង​ប៉េកាំង​កំពុង​វ៉ា​ផ្តាច់​ឆ្ងាយ​ពី​វ៉ាស៊ីនតោន​ដល់​ទៅ ៤០​ឆ្នាំ ក្នុង​វិស័យ​ប្រលងប្រណាំង​អភិវឌ្ឍ​អាវុធ​រយៈ​អវកាស​៕ សូ​យ​ន​

spot_img
×