Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ស្រាប់តែ​បង្ហាញ​វត្តមាន​លើ​វាល​ខ្សាច់​ក្រោយពេល​ត្រូវ​រលក​កួច​យក​ទៅ​បាត់​កាលពី ១​ឆ្នាំ​កន្លះ​មុន​

spot_img

​រឿងរ៉ាវ​របស់​នាង Nining Sunarsih អាយុ ៥២​ឆ្នាំ កំពុង​កក្រើក​មជ្ឈដ្ឋាន​ព័ត៌មាន​ឥណ្ឌូណេស៊ី ក្រោយពេល​រលក​កួច​យក​នាង​ទៅ ស្រាប់តែ​ពេល​ជាង ១​ឆ្នាំកន្លះ​ក្រោយមក នាង​ត្រូវបាន​រលក​វាយ​ឡើង​ច្រាំង ដោយ​ស្លៀក​សម្លៀក​បំពាក់​ដដែល ។​

​នាង Nining Sunarsih ត្រូវ​លក​កួច​យកទៅ​តាំងពី​ជាង​មួយ​ឆ្នាំ​កន្លះ​មុន​

​ជាង​មួយ​ឆ្នាំ​កន្លះ​មុន នាង Nining កំពុង​ទៅ​សម្រាកលំហែរ​នៅ Sukabumi ភាគ​ខាងលិច Java ស្រាប់តែ​រលក​ធំ​មួយ​នៅ​ឆ្នេរសមុទ្រ Citepus គួច​យកទៅ​បាត់ សាក្សី​នៅ​កន្លែងកើតហេតុ​និយាយថា ពួកគេ​បាន​ឮ​សម្រែក​ខ្លាំងៗ និង​កាយវិការ​ប្រឹង​រើបម្រះ ប៉ុន្តែ​អ្នក​ណាៗ​ក៏​ភាំង​ស្មារតី ហើយ​តក់ស្លុត​យ៉ាងខ្លាំង ពុំ​ហ៊ាន​លោត​ចុះ​សមុទ្រ​ដែល​កំពុង​មាន​រលក​ធំៗ ។ បុគ្គលិក​សង្គ្រោះ​បាន​មក​ដល់​មិន​យូរ​ប៉ុន្មាន​ក្រោយមក តែ​ក៏​ពុំ​អាច​ស្វែងរក​នាង​ឃើញ ។​


១​សប្តាហ៍​ក្រោយ គេ​ឃើញ​សាកសព​មួយ​នៅលើ​ឆ្នេរសមុទ្រ ក៏​បាន​ហៅ​ក្រុម​គ្រួសារ​នាង​មក​ទទួលយក ។ ប៉ុន្តែ​ទោះបី​សាកសព​នោះ​មាន​សភាព​ហើមរលួយ​ខ្លាំង​ក៏​ដោយ ប៉ុន្តែ​អ្នក​ផ្ទះ​របស់​នាង​ប្រាកដ​ក្នុង​ចិត្ត​ថា នោះ​ពុំ​មែន​ជា Nining ទេ ដោយ​ពុំ​ឃើញ​មាន​សម្លាក​នៅ​ពោះ ហើយ​ម្រាមដៃ​ក៏​ខុសប្លែកគ្នា​ទាំងស្រុង ។​

​ចុង​ក្រោយ​រដ្ឋអំណាច​មូលដ្ឋានក៏​បាន​យកគំ​រូ DNA ដើម្បី​ប្រៀបធៀប​ជាមួយ​កូនប្រុស​របស់ Nining ។ លទ្ធផល​សាកសព​នេះ​ពិតជា​ពុំ​មែន​នាង​មែន ហើយ​ការរុករក​ជនរងគ្រោះ ក៏​មាន​លទ្ធផល ចុង​ក្រោយ​រដ្ឋអំណាច​បា​ន​ប្រកាសថា នាង​បាន​ស្លាប់ ។ ចំណែក​គ្រួសារ​នាង​វិញ​ជឿជាក់​ក្នុង​ចិត្ត​ថា នាង​នៅ​មាន​ជីវិត ។

​ជាង​មួយ​ឆ្នាំ​កន្លះ​ក្រោយមក គឺ​នៅ​វេលា​ប៉ុន្មាន​ថ្ងៃមុន​នេះ ពូ​បង្កើត​របស់ Nining និយាយថា នាង​បាន​មក​ពន្យល់​សប្តិ ហើយ​ចង្អុល​ប្រាប់​ឲ្យចេញ​ទៅ​ឆ្នេរសមុទ្រ Palabuhanratu រក​នាង ។ ឆ្នេរ​សមុទ្រ​នោះ​នៅ​ពុំ​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​នាង​ត្រូវបាន​រលក​កួច​យក​ទៅ​កាលពី​ជាង​មួយ​ឆ្នាំ​កន្លះ​មុន ។ ពួកគេ​បាន​ទៅ​រក​នាង​នៅ​កន្លែង​ដែល​យល់សប្តិ​ឃើញ ក្នុង​រយៈពេល ៤-៥ ថ្ងៃ​ផ្ទួនៗ​គ្នា ប៉ុន្តែរ​ក​ពុំ​ឃើញ​សោះ ។ ទើបតែ​វេលា​ម៉ោង ៤​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លងមក ពួកគេ​បាន​ប្រទះ​ឃើញ​នាង​សន្លប់​លើ​ឆ្នេរសមុទ្រ ហើយ​ខ្លួនប្រាណ​ប្រឡាក់​ទៅ​ដោយ​ខ្សាច់ ។ នាង​ស្លៀកខោ​ខ្មៅ និង​ពាក់អាវ​ក្រៅ​វែង​ផ្កា​ពណ៌​លឿង ដែល​វា​ជា​សម្លៀក​បំពាក់​នាង​ស្លៀក​កាល​ពី​នាង​ជួបឧ​ប្ប​ដិ​ហេតុកា​លពី​មួយ​ឆ្នាំ​កន្លះ​មុននេះ ។ ក្រុម​គ្រួសារ​នាំ​នាង​មក​ងូតទឹក​សម្អាត​ឲ្យ​នាង ។ ប៉ុន្តែ​រាងកាយ​នាង​ទន់ខ្សោយ​ពេក ពួកគេ​ក៏​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម ក្រុម​គ្រូពេទ្យ​ប្រាប់ថា​ជាទូទៅ​បញ្ហា​សុខភាព​នាង​ពុំ​មាន​អ្វី​ទេ តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ប្រក្រតី​វិញ​ហើយ ។​

​មកទល់​ពេល​មិនទាន់​មាន​នរណា​ដឹង​ច្បាស់លាស់​អំពី​រឿងរ៉ាវ​ដ៏​ចម្លែក​របស់ Nining ទេ ប៉ុន្តែ​ចំពោះ​គ្រួសារ​នាង​វិញ បាន​ចាត់ទុកថា វា​ជា​រឿង​ដ៏​សក្តិ​សិទ្ធ​មួយ ហើយ​យ៉ាងណាក្តី​អ្វី​ដែល​សំខាន់​ចំពោះ​ពួកគេ​គឺ​នាង​នៅ​មាន​ជីវិត ៕ ចន្ទ្រា​

spot_img
×