Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​បាល់ទាត់​ World Cup ថ្ងៃ​សុក្រ ទី​៦​ កក្កដា ឆ្នាំ​២០១៨

spot_img

​គួ​ប្រកួត​៖
(21:00) Uruguay vs France
(01:00) Brazil vs Belgium

​វិភាគ​គូ​ល្អ​
Uruguay vs France

​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន កីឡាករ​កំពូល Lionel Messi និង Cristiano Ronaldo បាន​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍ World Cup ប៉ុន្តែ​នៅមាន​កីឡាករ​ឆ្នើម​ផ្សេង​គឺ Kylian Mbappe ដែល​រកបាន​២​គ្រាប់​ជួយ​ឲ្យ​ក្រុម France ឈ្នះ​ក្រុម​អា​ហ្ស​ង់​ទីន​៤-៣ កាលពី សប្តាហ៍​មុន​។​

​ក្រុម France ជា​ក្រុម​ដែល​សម្បូរ​ដោយ​កីឡាករ​ល្អៗ​និង​មាន​ល្បឿន​លឿន ហើយ​ពួកគេ​អាច​បង្ក​ការគំរាមកំហែង​ដល់​ក្រុម Uruguay ។​

​ក្រុម Uruguay បាន​យកឈ្នះ​ក្រុម​ព័រ​ទុយ​ហ្គា​ល់ ២-១ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដើម្បី​ឡើងមក​វគ្គ​៨​ក្រុម​ចុងក្រោយ ហើយ​ពួកគេ​មាន​ទម្រង់​លេង​ប្រែប្រួល នឹង​អាច​យកឈ្នះ​ក្រុម​អេ​ហ្ស៊ី​ប​១-០ ដើម្បី​ឡើងមក​ឈរ​នៅលើ​ពូ​ល​។​

​ពួកគេ​មាន​ស្ថិតិ​ឈ្នះ​៧​លើក​ជាប់​គ្នា ពួកគេ​កាន់តែ​មាន​ភាព​មុត​ស្រួច​ជាង​មុន​នៅ​ដំណាក់កាល​នេះ ប៉ុន្តែ​ក្រុម France មាន​កម្លាំង​និង​ល្បឿន​ល្អ អាច​សង្ឃឹម​ឈ្នះ​ច្រើន​នៅ​រាត្រី​ថ្ងៃ​សុក្រ​៕
​ទស្សន​: Uruguay 1-2 France

Brazil vs Belgium

​ក្រុម Brazil បាន​យកឈ្នះ​ក្រុម Belgium ២-០ ដើម្បី​លើក​ពាន World Cup ឆ្នាំ​២០០២ ហើយ​ពួកគេ​សង្ឃឹមថា នឹងធ្វើ​បានល្អ​ម្តងទៀត ស្របពេល​ក្រុម​បែ Belgium កំពុង​ត្រៀម​សងសឹក​។ ក្រុម Belgium នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​ជាង​ការប្រកួត​ជាមួយ​ក្រុម​ជប៉ុន នៅពេល​ពួកគេ​ត្រូវ​ដេញតាម​ពីក្រោយ​យកឈ្នះ​៣-២ វិញ បន្ទាប់ពី​ត្រូវ​ក្រុម​ជប៉ុន​នាំមុខ​២-០ មុន ។ ក្រុម Brazil ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ជាមួយ​ស្ថិតិ​លេង​១៥​លើក​មិនដែល​ចាញ់ ។​

៥​ប្រកួត​កន្លងទៅ ក្រុម Brazil រកបាន​១០​គ្រាប់ គិត​ជា​មធ្យម​២​គ្រាប់​ក្នុង​មួយ​ប្រកួត ហើយ​ពួកគេ​មាន​ប្រព័ន្ធ​ការពារ​ល្អ និង​របូត​ត្រឹមតែ​១​គ្រាប់​គត់​។

​នៅ​កម្រិត World Cup ក្រុម Brazil ឈ្នះ​៦​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​។ ពួកគេ​រកបាន​៨​គ្រាប់​ក្នុង​១០​ប្រកួត​នៅ World Cup ។ ចំណែក​ក្រុម Belgium បានបង្ហាញ​កម្លាំង​ប្រយុទ្ធ និង​អា​ចរក​បានជា​មធ្យម​៣​គ្រាប់​ក្នុង​មួយ​ប្រកួត​ចំណោម​៥​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ប្រព័ន្ធ​ការពារ​មិនសូវ​ល្អ​ទេ ដោយ​របូត​៦​គ្រាប់​ក្នុង​៥​ប្រកួត​ចុងក្រោយ​។​

​គេ​ជឿថា ក្រុម​ទាំងពីរ​មានលទ្ធភាព​ទាត់​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​។ ក្រុម Brazil សុទ្ធតែ​រកបាន​គ្រាប់​បាល់​គ្រប់​ការប្រកួត​នៅ World Cup ដូចគ្នា​នឹង​ក្រុម Belgium ដែរ​។ កម្លាំង​សំខាន់​របស់ Belgium គឺ​ខ្សែប្រយុទ្ធ Romelu Lukaku ហើយ​ចំណែក Neymar​គឺជា​កម្លាំង​សំខាន់​របស់ Brazil ៕ លី​សា​
​ទស្សន​: Brazil 2-2 Belgium​

spot_img
×