Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ស្រស់ស្អាត​វ័យក្មេង​ប្រើ​កាំបិត គំរាម​សង្សារ​ចាស់​ឲ្យ​រួមភេទ​ជាមួយ​ខ្លួន

spot_img

​​នារី​អាមេរិក Samantha Mears អាយុ ១៩ ឆ្នាំ រស់នៅ​ប្រជុំជន Great Falls រដ្ឋ Montana អាមេរិក បាន​ប្រើ​កាំបិត សម្លុត​គំរាម​ឲ្យ​សង្សា​រចាស់​រួមភេទ​ជាមួយ​ខ្លួន បាន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពីបទ​ចូល​ផ្ទះ​អ្នកដទៃ​ដោយ​គ្មាន​ការអនុញ្ញាត ប្រើប្រាស់​អាវុធ ដើម្បី​គំរាម និង​រំលោភ​អ្នកដទៃ ។​

​តាម​ការស៊ើបអង្កេត និង​យក​ចម្លើយ ប៉ូលិស​ឲ្យដឹងថា Mears បាន​លួច​ចូល​ផ្ទះ​សង្សារ​ចាស់​របស់​ខ្លួន ដែល​គេ​ពុំ​ទម្លាយ​អត្តសញ្ញាណ គ្រា​ដែល​បុរស​នេះ​មិន​នៅផ្ទះ ។​

Mears ​បាន​ប្រើប្រាស់​កាំបិត​ដើម្បី​គំរាម និង​បង្ខំ​សង្សារ​ចាស់​ឲ្យ​រួមភេទ​ជាមួយ​ខ្លួន ។​

​នៅពេល​សង្សារ​ចាស់​វិល​មក​ផ្ទះ​វិញ នាង​បាន​ចូល​កៀក​ពីក្រោយ​ដៃ​កាន់​កាំបិត រួច​បង្ខំ​ឲ្យ​ដោះ​សម្លៀកបំពាក់​ចេញ រួច​ដើរ​បន្ទប់ ។ បន្ទាប់មក​នាង​ក៏​ចាប់បង្ខំ​ឲ្យ​បុរស​រូប​នេះ​រួម​រ័ក្ស​ជាមួយ​ខ្លួន​ក្នុង​បន្ទប់ដេក ។​

​សារភាព​ប្រាប់​ប៉ូលិស​សង្សារ​ចាស់​របស់ Mears ប្រាប់ថា លោក​ពិតជា​មាន​អារម្មណ៍​ភ័យខ្លាច ហើយ​ត្រូវ​ធ្វើតាម​សំណូមពរ​ទាំងឡាយ​របស់​Mears ដើម្បី​សុវត្ថិភាព​របស់​ខ្លួន ។ បុរស​រូប​នេះ​ប្រាប់​ថា លោក​មាន​អារម្មណ៍​ថា Mears កំពុង​បាត់​ការត្រួតត្រា​ស្មារតី និង​អាច​សម្លាប់​ខ្លួន​ពេល​ណា​ក៏​បាន ។​

​ក្រោយពេល​ធ្វើ​អ្វីៗ​រួចរាល់ ពេល Mears មិន​ចាប់​អារម្មណ៍​សង្សារ​ចាស់​បាន​លួច​ថតរូប​ដែល​នាង​កំពុង​កាន់​អាវុធ​នៅ​ដៃ ដើម្បី​ទុកជា​ភស្តុតាង​សម្រាប់​ប៉ូលិស ។ បុរស​នេះ​បាន​និយាយ​កុហក Mears ថា ខ្លួន​ត្រូវ​ទូរស័ព្ទឲ្យ​មិត្តភក្តិ​តែ​តាម​ពិតគាត់​បាន​ទូរស័ព្ទឲ្យ​ប៉ូលិស ។ ពេល​ប៉ូលិស​ទៅដល់ Mears ងាក​មក​ចោទប្រកាន់ថា សង្សារ​ចាស់​របស់​ខ្លួន​បាន​ចាប់ជំរិត ហើយ​រំលោភ​នាង ទើប​នាង​កាន់​កាំបិត​ក្នុង​ដៃ​ដើម្បី​ការពារ​ខ្លួន ។​

​រូបភាព​គ្រា​អ្នក​ទាំង​ពីរ​នៅ​ផ្អែម​ល្ហែម ។​

​តាម​ការស៊ើបអង្កេត​ប​ឋ​ម​បង្ហាញថា ចម្លើយ​របស់​ភាគី​ខាង​ប្រុស​គឺ​ជា​ការពិត ហើយ Mears ត្រូវបាន​ចាប់ខ្លួន​នៅពេលនោះ ។ តាម​ប៉ូលិស​នារី​វ័យក្មេង​រូបនេះ ហាក់​មាន​រោគ​ចិត្ត ហើយ​ពុំ​គ្រប់គ្រង​បាន​អារម្មណ៍​របស់​ខ្លួន​មែន ៕ ចន្ទ្រា​

spot_img
×