Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់! អ្នកដំណើរ​ម្នាក់ Live វីដេអូ ពីស្ថានភាពមនុស្ស «ចលាចល» ក្នុង​សាឡាង​កំពុង​លិច​នៅលើ FB ដើម្បីជូន​ដំណឹង​ដល់អាជ្ញាធរ​មកជួយ​សង្គ្រោះ​

spot_img

​អ្នកដំណើរ​ប្រហែល ២០០ នាក់ បាន​ប្រឈមមុខ​នឹង​គ្រោះមហន្តរាយ នៅពេលដែល​សាឡាង​របស់​ពួកគេ បានចាប់ផ្តើម​លិចទៅ​ក្នុង​ទឹកសមុទ្រ នៃ​កោះ Selayar នៅក្នុង​រដ្ឋ Bulukumba ភាគខាងត្បូង​របស់ Sulawesi ដោយសារតែ​អាកាសធាតុ​អាក្រក់ ត្រូវ​រលក​ធំៗ​កម្ពស់​រហូតដល់ ៤ ម៉ែត្រ វាយប្រហារ​កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​០៣ កក្កដា ។​

​យោងតាម Kompas.com ព័ត៌មាន update ចុង​ក្រោយពី​ភ្ញាក់​ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ (BNPT) រាយការណ៍​កាលពី​ថ្ងៃទី​០៤ កក្ដ​ដា ថា អ្នកដំណើរ ១៥៥ នាក់ ត្រូវបាន​សង្គ្រោះ និង​បញ្ជាក់ថា ៣៤ នាក់ ស្លាប់ ។​

​នៅពេល​សាឡាង​ឈ្មោះ KM Lestari Maju បានចាប់ផ្តើម​លិច នាយ​នាវា​បាន​ព្យាយាម​បញ្ជា​នាវា ឆ្ពោះទៅកាន់​ច្រាំង ក្នុង​បំណង​សង្គ្រោះ​ជីវិត​អ្នកដំណើរ ។ ការខិតខំ​ប្រឹងប្រែងរ​បស់​គាត់ បាន​ស្តួចស្តើង​ប៉ុណ្ណោះ ខណៈ​គាត់​គ្រប់គ្រង​បើក​សាឡាង​ចូល​កៀន​ដី​កោះ​បាន​ចម្ងាយ​ប្រហែល ២០០ ម៉ែត្រ ប៉ុណ្ណោះ ពី​កន្លែងកើតហេតុ ។​

​ទោះយ៉ាងណា ការខិតខំ​ប្រឹងប្រែង​សង្គ្រោះ​ជាច្រើន បាន​បរាជ័យ ដោយសារតែ​អាកាសធាតុ​អាក្រក់​ខ្លាំងពេក ។ អ្នកដំណើរ​ជាច្រើន​ត្រូវ​ជាប់គាំង​ពេញ​មួយ​យប់ នៅក្នុង​សាឡាង​ក្រឡាប់​នោះ ហើយ​ត្រូវបាន​ជួ​យស​ង្រោះ​ដោយ​អាជ្ញាធរ នៅ​ព្រឹក​បន្ទាប់ ។​

​នៅ​ពាក់កណ្តាល​នៃ​ភាពចលាចល ម្នាក់​ក្នុងចំណោម​អ្នកដំណើរ​ទាំងអស់ បាន live-stream ពី​ទុក្ខ​សង្រេង​នេះ​ទាំងស្រុង​នៅលើ​ហ្វេ​ស​ប៊ុ​ក ហើយ​វា​ក៏បាន​រីក​រាលដាល​មិនយូរប៉ុន្មាន ។ ក្រោយមក ប៉ូលីស South Sulawesi បាន​បញ្ជាក់ថា វីដេអូ​ពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ គឺ​កំពុង​ទុក្ខ​ជាក់ស្តែង ។​

​វីដេអូ​នេះ ត្រូវបាន​បង្ហោះ​ឡើងគណ​នី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ekha Nursalam Suardi ប៉ុន្តែ វា​មិន​ច្បាស់​ថា​នោះ​គឺ​ឈ្មោះ​ពិត​នៃ​អ្នក​ដែល​កំពុង​ថត​ហេតុការណ៍​នេះ ។ ព្រោះ​ឈ្មោះ​នេះ ពុំ​ត្រូវ​បានបង្ហាញ​នៅក្នុង​បញ្ជី​អ្នកដំណើរ ដែល​ត្រូវបាន​បញ្ចេញ​ដោយ​អាជ្ញាធរ​ទេ ។​

​វីដេអូ​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​សាឡាង និង​មួយចំនួន​នៃ​អ្នកដំណើរ ខណៈពេល​សាឡាង​នេះ​កំពុង​លិច​យ៉ាង​លឿន ។ មនុស្ស​ដែល​ថត​វីដេអូ​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា ការផ្សាយ​វីដេអូ​បន្ត​ផ្ទាល់​នេះ គឺ​ដើម្បី​ជូនដំណឹង​ដល់​អាជ្ញាធរ​នៅលើ​ដី បានដឹង​ពី​ស្ថានភាព​ដ៏​កំពុង​ជួប​អាសន្ន​នេះ ។​

​នេះ​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​បំផុត​មួយ សម្រាប់​អ្នកដំណើរ​ទាំងនោះ ។ ហើយ​សង្ឃឹមថា ការ live វីដេអូ​នេះ នឹង​ជួយ​ដល់​ស្ថានការណ៍​ដ៏​វឹកវរ តាមរបៀប​ណាមួយ ៕ ឧ​ត្ត​ម​

spot_img
×