Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​Donald Trump សង្ឃឹមថានឹង​កាត់បន្ថយ​ភាព​តានតឹង​ជាមួយ​រុស្ស៊ី​

spot_img

​តាម Sputniknews នៅ​ថ្ងៃទី​៥ ខែកក្កដា អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី Jon Huntsman ឱ្យដឹងថា ប្រធានាធិបតី​អាមេរិក​Trump សង្ឃឹម​អំពី​ជំនួប​ជាមួយ​សម​ភាគី​រុស្ស៊ី​Putin នៅ Helsinki ប្រទេស​ហ្វាំ​ង​ឡង់ អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​មូ​ស្គូ ។​

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​រុស្ស៊ី Jon Huntsman

​ឯកអគ្គរដ្ឋទូត​Huntsman ថា​លោក​ត្រាំ​នឹង​ពិភាក្សា​ជាមួយ​លោក​Putin អំពី​បញ្ហា​សន្ដិសុខ​ជាច្រើន​ក្នុងជំនួប​នៅ​Helsinki ហើយ​អះអាងថា ក្រុង​វ៉ាស៊ីនតោន​ចង់​មាន​ទំនាក់ទំនង​ល្អជា​មួយ​ក្រុង​មូ​ស្គូ ក៏ប៉ុន្ដែ​«​បាល់​កំពុង​ស្ថិតនៅក្នុង​ទីលាន​ខាង​ផ្នែក​រុស្ស៊ី​»​។

​ឯកអគ្គរដ្ឋទូត​អាមេរិក​រូបនេះ​ឱ្យដឹង​បន្ថែមថា ប្រធានាធិបតី Trump នឹងមាន​ជំនួប​ដោយឡែក​ជាមួយ​សម​ភាគី​Putin​។ ក្រោយមក​មេដឹកនាំ​ទាំងពីរ​នឹងចូលរួម​ក្នុងជំនួប​ទ្វេភាគី​បើកទូលាយ​និង​ចុងបញ្ចប់​ពិសា​ភោជនាហារ​ថ្ងៃត្រង់​ជាមួយគ្នា​៕

សូយន

spot_img
×