Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាចមាន​ច្រក​សម្ងាត់​កំពុង​ត្រូវបាន​រុករក​បន្ទាប់ពី​ក្រុមបាល់ទាត់​ក្មេង​ជំទង់​ដែលជា​ប់​ក្នុង​ល្អាង​ប្រាប់ថា ពួកគេ​មាន​ឮសូរ​សំឡេង​សត្វ​និង​មនុស្ស​

spot_img

ក្ដីសង្ឃឹម​ក្នុងការ​រំដោះ​អ្នក​ជាប់​ក្នុង​ល្អាង​ទាំង​១៣​នាក់ មុនពេល​ភ្លៀង​អាច​ធ្លាក់​បន្ដ​នៅ​ចុង​សប្ដាហ៍​នេះ បាន​មាន​គ្រោងការណ៍​បន្ថែម​ថ្មី​មួយទៀត បន្ទាប់ពី​អ្នក​ជាប់គាំង​ទាំងនោះ​និយាយថា​ពួកគេ​ធ្លាប់​បានឮ​សំឡេង​ឆ្កែ​ព្រុះ មាន់រងាវ និង​ស្នូរ​សម្រែក​ប្រឡែង​គ្នា​របស់​ក្មេងៗ ទោះបី​ពួកគេ​កំពុងស្ថិត​នៅក្នុង​ជម្រៅ​៨០០​ម៉ែត្រ​ពីលើ​កំពូលភ្នំ​ក្ដី​។​

ក្មេងៗ​ទាំងនោះ​មាន​សុខភាព​ល្អប្រសើរ​ជាង​មុន​

​ក្រុម​សង្គ្រោះ​ជឿថា​អាចមាន​«​បំពង់ខ្យល់​»​ដែល​ផុស​ឡើង​មកលើ​ផ្ទៃដី ហើយ​កងកម្លាំង​សង្គ្រោះ​អាចធ្វើ​ការ​ខួង​យក​ស្រទាប់​ថ្ម​ដី​តាម​លំនាំ​«​ប្រភព​ខ្យល់​»​នោះ​ត្រាយផ្លូវ​សំដៅ​ឆ្ពោះទៅកាន់​កន្លែង​ដែល​អ្នក​ទាំង​១៣​កំពុង​ជាប់គាំង​។​

​អភិបាលខេត្ដ Chiang Rai Narongsak Osatanakorn ជា​អ្នកទទួលខុសត្រូវ​បេសកកម្ម​សង្គ្រោះ​ឱ្យដឹងថា មាន​ក្រុម​រុករក​ចំនួន​៣០ បាន​ដំណើរ​ការសិក្សា​ខ្នងភ្នំ​ដើម្បី​ស្វែងរក​បំពង់ខ្យល់​នេះ​។​លោក​ក៏​ចាត់ទុកថា​ច្រក​សម្ងាត់​នេះឯង​ដែល​ជួយ​ឱ្យ​ក្រុម​រងគ្រោះ​ក្នុង​ល្អាង​អាច​ដកដង្ហើម​ក្នុង​ល្អាង​ដ៏​ជ្រៅ ហើយ​ងងឹត​នេះ​។​

​គេ​បាន​បូមទឹក​ចេញពី​ល្អាង​ចំនួន​១,៦​លាន​លីត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាកាសធាតុ​ប៉ុន្មាន​ថ្ងៃ​កន្លងមក​ក៏​ពុំមាន​ភ្លៀង​ដែរ​។ ប៉ុន្ដែ​តាម​ការព្យាករណ៍ ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នឹងមាន​ភ្លៀង​ខ្លាំង​នៅ​ខេត្ដ​ឈាង​រ៉ៃ​ធ្វើឱ្យ​ក្រុម​សង្គ្រោះ​ត្រូវ​«​ដុតដៃដុតជើង​»​រត់ប្រណាំង​នឹង​ពេលវេលា ។​

​លោក​អភិបាលខេត្ដ​Narongsak Osatanakorn ថ្លែង​ងា «​យើងខ្ញុំ​កំពុងតែ​ប្រឹង​បូមទឹក​ចេញ​ឱ្យ​កាន់តែច្រើន ប៉ុន្ដែ​ក៏មាន​ប្រភពទឹក​មិនតិច​ដែរ​ដែល​ហូរ​ជ្រាប​ចេញ​តាម​ជ្រោះ​និង​ប្រព័ន្ធ​ទឹក​ក្រោម​ដី​។​ការចាប់អារម្មណ៍​ធំ​បំផុត​របស់​យើង​ពេលនេះ គឺ​បញ្ហា​អាកាសធាតុ​»​។​លោក​ពោល​បន្ថែមថា ក្រុម​អ្នក​ជាប់គាំង​កំពុង​ចាប់ផ្ដើម​រៀន​មុជទឹក ហើយ​អ្នកណា​មាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​ត្រូវបាន​បញ្ជូនមក​មុន ដោយ​ពុំ​រង់ចាំ​ត្រូវ​ចេញ​មួយ​លើក​ទាំងអស់​តែម្ដង​នោះទេ​៕

សូយន

spot_img
×