Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ីៈ​ផ្ទុះ​គ្រាប់បែក​នៅ​Java ខាងកើត​ស្ដ្រី​វ័យ​៤០​ឆ្នាំ​ម្នា​ក់បាន​ត្រូវ​ចាប់​ខ្លួ​ន​

spot_img

តាមKyodo ​ចុះផ្សាយ​នៅ​ថ្ងៃ​៥​កក្កដា ដែល​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​ប៉ូលិស​ប្រចាំ​តំបន់Frans Barung Mangera ឱ្យដឹងថា ស្ដ្រី​វ័យ​៤០​ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ក្រោយពេល​មាន​ស្នូរ​ផ្ទុះ​ជាច្រើន​បានកើត​ឡើង​នៅ​ទីប្រជុំជន​មួយ​ក្នុង​ខេត្ត​Java​ខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី​ បណ្ដាលឱ្យ​កូនប្រុស​របស់​មុខសញ្ញា​នេះ​រងរបួស​។​

​កន្លែងកើតហេតុ​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន អ្នកនាំពាក្យ​ប៉ូលិស​ប្រចាំ​តំបន់ Frans Barung Mangera ឱ្យដឹងថា កូនប្រុស​អាយុ​៦​ឆ្នាំ​របស់​មុខសញ្ញា​ខាងលើ​ក៏បាន​រងរបួស​ក្នុងករណី​ផ្ទុះ​គ្រាប់បែក​ចុងក្រោយ​ចេញពី​បា​ឡូ​ដែល​ប្ដី​របស់​មុខសញ្ញា​ខាងលើ​កំពុង​ស្ពាយ ខណៈពេល​គ្រួសារ​ទាំងមូល​កំពុងរ​ត់​គេចខ្លួន​។​

​បុរស​វ័យ​៤៣​ឆ្នាំ បច្ចុប្បន្នកំពុង​គេចខ្លួន​។​

​ករណី​ផ្ទុះ​ដំបូង​គេ​ត្រូវបាន​កត់ត្រា​ទុក ​ថា​កើតឡើង​នៅវេលា​ម៉ោង​១១:៣០​នាទី​ព្រឹក (​ម៉ោង​នៅ​តំបន់​)​នា​ផ្ទះ​ដែល​គ្រួសារ​នេះ​បាន​ជួល​នៅ​ប្រជុំជន​Bangil ទីក្រុងPasuruan។​

​អ្នកនាំពាក្យ​បាន​បដិសេធ​មិន​ផ្ដល់ព័ត៌មាន​លំ​ពិត​បន្ថែមថា​តើរ​ណី​ផ្ទុះ​នេះ​ពិតជា​បង្កឡើង​ដោយសារ​គ្រាប់បែក​មែនដែរ​ឬទេ​៕

សូយន

spot_img
×