Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាវា​ទេសចរណ៍​ពីរ​គ្រឿង​លិច​នៅ​ថៃ ខណៈពេល​ភ្ញៀវទេសចរ​រាប់សិប​នាក់​បាន​បាត់​ខ្លួន​

spot_img

នាវា​ពីរ​ដែល​ដឹក​មនុស្ស​ជាង​១០០​នាក់ ទើបត្រូវ​លិច​នៅឯ​តំបន់​កោះ​ទេសចរណ៍ ​Phuket ភាគខាងត្បូង​ប្រទេស​ថៃ ជាហេតុ​នាំឱ្យ​ភ្ញៀវទេសចរ​រាប់ពាន់​ត្រូវ​បាត់​ខ្លួន​។​

​ភ្ញៀវទេសចរ​លើ​នាវា Phoenix PD ត្រូវបាន​នាវា​នេសាទ​មួយ​ក្បែរ​នោះ​សង្គ្រោះ​។

​អភិបាលខេត្ត​Phuket លោកNorapat Plodthong បញ្ជាក់ថា នាវា​ទេសចរណ៍ ដែល​ដឹក​ភ្ញៀវទេសចរ​៩៧​នាក់​បាន​លិច​នៅក្នុង​តំបន់​សមុទ្រ​Phuket នៅ​ថ្ងៃទី​៥ខែ​កក្កដា​ម្សិលមិញ​នេះ​។​

​ជនរងគ្រោះ​ជាច្រើន​ត្រូវបាន​នាវា​នេសាទ​ជួយសង្គ្រោះ ប៉ុន្ដែ​ក៏​នៅមាន​មនុស្ស​រាប់សិប​នាក់​បាត់​ខ្លួន​-​នេះ​បើតាម AFP ដែល​ដកស្រង់​សម្ដី​អ្នកមុខអ្នកការ​ថៃ​។​

​តំណាង​ការិយាល័យ​បង្ការ​និង​កាត់បន្ថយ​មហន្ដរាយ​ខេត្ត​ភូ​កេ​ត បាន​ប្រាប់ AFP ថា ជនរងគ្រោះ​ពាក់កណ្ដាល​ត្រូវបាន​សង្គ្រោះ​។​

​នៅក្នុង​ព្រឹត្តិការណ៍​ដោយឡែក​មួយ​ផ្សេងទៀត នាវា​ដឹក​អ្នកដំណើរ​៣០​នាក់​ក៏បាន​លិច​ក្នុង​តំបន់​កោះ​ទេសចរណ៍​ដ៏​ល្បីល្បាញ​នេះដែរ​។​

​កងទ័ពជើងទឹក​ភូមិ​ន្ទ​ថៃ​និង​ប៉ូលិស​សមុទ្រ បាន​កេណ្ឌ​ប្រមូល​នាវា​ជាច្រើន​ចូលរួម​ក្នុង​ប្រតិ​ប​ត្ដិ​ការរុករក​និង​សង្គ្រោះ​ករណី​លិច​នាវា​ទាំងពីរ​។​

​នៅមាន​ព្រឹ​ត្ដិ​ការណ៍​មួយ​ផ្សេងទៀត បុរស​និង​ស្ដ្រី​២​នាក់ សញ្ជាតិ​រុស្ស៊ី​នៅ​ពុំទាន់​បាន​រកឃើញ ក្រោយពេល​អូប័រ​ដែល​ពួកគេ​ជួល​បើកបរ​ខ្លួនឯងបាន​បាត់​ទំនាក់ទំនង​នៅ​កោះ Koh Racha ដែលជា​កោះ​ទេសចរណ៍​មួយ​ដែរ​របស់​ខេត្ត​ភូ​កេ​ត​។​

​តាម​ស្ថានីយឧតុនិយម​ថៃ នៅលើ​ផ្ទៃ​កោះ​ប្រមាណ​៦០​ភាគរយ​កំពុង​រង​ឥទ្ធិពល​ដែលមាន​ល្បឿន​ខ្យល់​ពី​40-70 km/h ដែល​នាំមក​ជាមួយ​នូវ​ខ្យល់​កន្ដ្រាក់ ហើយ​រលក​សមុទ្រ​ធំៗ ដែលមាន​កម្ពស់​៣​ម៉ែត្រ​។​

​នេះ​អាចជា​មូលហេតុ​បង្កឱ្យមាន​ករណី​ខាងលើ​៕

សូយន

spot_img
×