Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចង់​ឲ្យ​ទីក្រុង​ភ្នំពេញ​ស្អាត និង​មាន​សោភ័ណភាព ស្រស់ស្អាត ចាប់ផ្ដើម​ពី​យើងទាំងអស់គ្នា ក្នុងនោះ រួម​ទាំង​កម្មករ​ស៊ិន​ទ្រី​ផង​

spot_img

ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា​៖ “​បើ​គ្មាន​បងប្អូន​ទាំងអស់ ជា​អ្នក​ប្រមូល និង​បោសសម្អាត​សំរាម​នោះទេ ទីក្រុង​មួយ​នេះ ក៏​ពុំ​មាន​សោភ័ណភាព​ស្រស់ស្អាត ដូច​សព្វថ្ងៃ​នោះដែរ​”​។​

​នា​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និង​អ្នកបើកបរ​របស់​ក្រុមហ៊ុន ស៊ិន​ទ្រី ចំនួន ១.៧១១​នាក់​។​

​ក្នុង​ពិធី​នោះ​លោក​ឃួង ស្រេង ស្រេង បាន​សម្ដែង​នូវ​អារម្មណ៍​នឹករលឹក អរគុណ​ដល់​បងប្អូន​កម្មករ កម្មការិនី និង​អ្នកបើកបរ​ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​បាន​ខិតខំ​បញ្ចេញ​កម្លាំងកាយ កម្លាំងចិត្ត បោសសម្អាត និង​ប្រមូល​សំរាម ក្នុង​រាជធានី​ភ្នំពេញ របស់​យើង​ឱ្យ​ស្រស់ស្អាត ដើម្បី​បរិស្ថាន​ល្អ អនាម័យ​ស្អាត​។​

លោក​អភិបាល បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ ត្រូវ​គិតគូរ​ថែរក្សា សុខភាព​ឱ្យបាន​ល្អ និង​ត្រូវ​ចូលរួម​បោះឆ្នោត ឱ្យបាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ដើម្បី​ប្រើប្រាស់​សិទ្ធិ​ជា​ពលរដ្ឋ​ល្អ​៕ ​ដោយ​៖​កូឡាប​

spot_img
×