Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​បារម្ភ​នឹង​ទឹកជំនន់​បន្ត​ធ្ងន់ធ្ងរ ក្រៅពី​ជម្រើស​ជម្លៀស​៤ ក្រុម​អ្នក​មុជទឹក​​គិត​​ប្រថុយ​នឹង «​ផ្លូវ​មួយ​នេះ​» ខណៈ​កំពុង​ហ្វឹកហ្វឺន​ក្មេង​ទាំង​១៣

spot_img

​ខណៈពេលដែល​កម្រិត​ទឹក​នៅក្នុង​រូងភ្នំ Tham Luang បាន​ថយចុះ ក្រុម​អ្នក​សង្គ្រោះ​មាន​ទំនោរ​នឹង​ជម្លៀស​ក្រុម​ក្មេង​បាល់ទាត់​ទាំង ១៣ នាក់ ដែល​កំពុង​ជាប់គាំង​ក្នុងនោះ មុនពេល​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ធ្វើឱ្យ​ទឹកជំនន់​កាន់តែ​ធ្ងន់ធ្ងរ ។​

​ក្រុម​សង្គ្រោះ​មាន​ផែនការ​ប្រថុយ​នឹង​គ្រោះថ្នាក់ ប្រសិន​អាច​គ្រប់គ្រង​បាន ក្នុងការ​ជម្លៀស​អ្នក​នៅមាន​ជីវិត​ទាំង​១៣​នាក់ ចេញពី​រូងភ្នំ​លិច​ទឹក Tham Luang ខណៈដែល​ពួកគេ​ជឿថា ការ​ស្នាក់​នៅក្នុង​រយៈពេល​យូរ​ជាង​នេះ អាច​នឹងមាន​គ្រោះថ្នាក់​ជាង​នេះ នៅក្នុង​រដូវវស្សា​ពោរពេញ​ដោយ​ភ្លៀង​ធ្លាក់ ។​

​ទោះបីជា​ជម្រើស​នៃ​ការជួយ​សង្គ្រោះ ៤ ត្រូវបាន​លើកយក​មក​ពិភាក្សា តែ​ឥឡូវនេះ​វា​ច្បាស់​ណាស់​ថា អ្នកធ្វើ​សេចក្តីសម្រេចចិត្ត នឹង​ធ្វើតាម​ជម្រើស​នៃ​ការជម្លៀស​ក្មេងប្រុស​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ តាមរយៈ​ចម្ងាយ​ផ្លូវ ៥ គីឡូម៉ែត្រ ដែល​នឹង​តម្រូវ​ឲ្យ​មាន​ទាំង​ការ​មុជទឹក និង​ការដើរ ។ ចំពោះ​ពួកគេ​ម្នាក់ៗ នោះ​ការធ្វើដំណើរ​នេះ អាច​ចំណាយពេល​ច្រើន​ម៉ោង ។ សូម្បីតែ​ជាមួយនឹង​ការហ្វឹកហាត់​របស់​ពួកគេ​ទាំងអស់ នោះ​វា​ត្រូវការ​ក្រុម​មុជទឹក Royal Thai Navy SEALs ចំណាយពេល​ប្រហែល ៥ ម៉ោង ដើម្បី​ផ្លាស់​ទី​ពី Noen Nom Sao ទៅកាន់​បន្ទប់​ទី​៣​នៃ​រូងភ្នំ​នេះ ។​

Noen Nom Sao គឺជា​កន្លែង​ដែល​សមាជិក​ក្រុមបាល់ទាត់​រងគ្រោះ​ទាំង ១៣ នាក់ កំពុង​ត្រូវបាន​ជាប់គាំង ចាប់តាំងពី​ថ្ងៃទី ២៣ ខែមិថុនា ។ បន្ទប់​ទី​៣​ដែល​ឥឡូវនេះ បម្រើ​ឲ្យ​បញ្ជាការ​នាំមុខ​សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ គឺមាន​ចម្ងាយ​ប្រហែល​ពីរ​បី​គីឡូម៉ែត្រ​ពី​មាត់​រូងភ្នំ ។​

​ការជម្លៀស​ទាំង​មុជទឹក និង​ដើរ ត្រូវបាន​គេ​ចាត់ទុកថា​មាន​គ្រោះថ្នាក់ ដោយហេតុថា ជនរងគ្រោះ​ជនរងគ្រោះ​វ័យៗ​ក្មេង​ទាំង​១៣​នាក់ មានបទពិសោធន៍​ហែល​ទឹក ឬ មុជទឹក​នោះទេ ប៉ុន្តែ វិធីសាស្ត្រ​នេះ ត្រូវបាន​ពិចារណា​ថា​លឿន​បំផុត ដើម្បី​ជម្លៀស​ពួកគេ ។​

​លោក Narongsak Osotanakorn បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ការព្រួយបារម្ភ​ចម្បង​របស់​យើង គឺ​អាកាសធាតុ ទោះបីជា​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ល្អ​បំផុត​របស់​យើង ដើម្បី​បង្ហូរទឹក​ចេញ​ក៏ដោយ ក៏​យើង​មិនអាច​ឈ្នះ​កម្រិត​កើនឡើង​នៃ​ទឹកជំនន់​បានដែរ​» ។​

គួររម្លឹកថា ​ទឹកជំនន់​ដ៏​គំហក់​ភ្លាមៗ បាន​វាយប្រហារ​រូងភ្នំ Tham Luang នៅក្នុង​ខេត្ត ឈៀង​រ៉ៃ កាលពី​ថ្ងៃទី​២៣ មិថុនា ដែល​បណ្តាល​ឲ្យ​ក្រុម​ក្មេង​បាល់ទាត់​១២​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី ១១ ទៅ ១៦ ឆ្នាំ និង​គ្រូបង្វឹក​របស់​ពួកគេ ត្រូវ​ជាប់គាំង​នៅ​ខាងក្នុង ។ ចាប់តាំងពី​ពេលនោះ​មក លោក Narongsak បាន​ដឹកនាំ​ប្រតិបត្តិ​ការសង្គ្រោះ ដែលមាន​មន្ត្រី និង​អ្នកស្ម័គ្រចិត្ត​ជាង ១ ពាន់​នាក់ ៕ ឧ​ត្ត​ម​ (ប្រភព៖ TheNation)

 

spot_img
×