Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិញ្ញាសា​នៃ​មុខវិជ្ជា​ជម្រើស សម្រាប់​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៨ គឺ​ប្រវត្តិវិទ្យា និង ផែនដី និង​បរិស្ថានវិទ្យា​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ជូនដំណឹង​ដល់​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត ឲ្យដឹងថា វិញ្ញាសា​ប្រឡង​នៃ​មុខវិជ្ជា​ជម្រើស​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ ។​

​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា វិញ្ញាសារ​ប្រឡង​នៃ​មុខវិជ្ជា​ជម្រើស​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២០ សីហា ២០១៨ ត្រូវបាន​កំណត់ គឺ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​៖ ប្រវត្តិវិទ្យា ។ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ ផែនដី និង​បរិស្ថានវិទ្យា​៕ ​ដោយ​៖​កូឡាប​

spot_img
×