Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិស័យ​មីក្រូហិរញ្ញវត្ថុ ទទួលបាន​ប្រាក់​បញ្ញើ​ ២,៣ ​ពាន់​លាន​ដុល្លារ និង​ផ្ដល់​ឥណទាន​ចំនួន ៤,៨​ ពាន់​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​ ៖ បច្ចុប្បន្ន​នេះ​វិស័យ​មីក្រូហិរញ្ញវត្ថុ មាន​អ្នក​ដាក់​ប្រាក់​បញ្ញើ​ចំនួន​១,៩​លាន​នាក់ និង​ទទួលបាន​ទឹកប្រាក់​បញ្ញើ ២,៣​ពាន់​លាន​ដុល្លារ ហើយ​វិស័យ​នេះ​បាន​ផ្ដល់​ឥណទាន​សរុប​ចំនួន ៤,៨​ពាន់​លាន​ដុល្លារ ទៅ​កាន់​អតិថិជន​ប្រមាណ​១,៨​លាន​នាក់​។​

​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ ថ្នាក់​ប្រកាសនីយបត្រ​ជាន់ខ្ពស់ បច្ចេកទេស​ធនាគារ ជំនាន់​ទី​២៤-២៥ ចំនួន​១៦៥​នាក់ ក្នុង​សាល​មហោស្រប​កោះ​ពេជ្រ នា​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បានឲ្យដឹងថា​
​បច្ចុប្បន្ននេះ វិស័យ​មីក្រូហិរញ្ញវត្ថុ មាន​ទ្រព្យសកម្ម​ចំនួន​៥,៥​ពាន់​លាន​ដុល្លារ និង​បាន​ផ្ដល់​ឥណទាន​សរុប​ប្រមាណ​៤,៨​ពាន់​លាន​ដុល្លារ ទៅកាន់​អតិថិជន​សរុប​ប្រមាណ​១,៨​លាន​នាក់ និង​បាន​ប្រមូល​ប្រាក់​បញ្ញើ​សរុប​ចំនួន​២,៣​ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន​អ្នក​ដាក់​ប្រាក់​បញ្ញើ​សរុប​ចំនួន​១,៩​លាន​នាក់​។

ការ​ផ្ដល់​ឥណទាន​នេះ បាន​លើ​កម្ពស់​ជីវភាព​រស់នៅ របស់​ពលរដ្ឋ​តាមរយៈ​ការឆ្លើយតប ទៅនឹង​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន ក្នុង​ការប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ ហើយ​បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​ពេញវ័យ​កំពុង​ប្រើប្រាស់​សេវា ហិរញ្ញវត្ថុ​ផ្លូវការ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស រហូតដល់​៧៥​ភាគរយ នៃ​ប្រជាជន​ពេញវ័យ​សរុប ដែល​កើនឡើង​ចំនួន​៧​ដង​បើ​ធៀប​នឹង​ឆ្នាំ​២០០៥​។​

​លោក​បាន​បន្តថា វិស័យ​ធនាគារ​បាន​ចូលរួម​យ៉ាង​សកម្ម តាមរយៈ​ការផ្ដល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​វិសាលភាព និង​បរិយា​ប័ន្ន ដែល​បាន​លើកស្ទួយ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×