Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅ​ស្ទាបអង្អែល​កូនក្រមុំ​គេ​កំពុង​ដេក​ឈឺ ត្រូវ​ចាប់ខ្លួន​

spot_img

​កណ្តាល ​៖ រពឹសដៃ​ពេក ដេក​គុក ព្រោះ​ហ៊ាន​ទៅ​ស្ទាបអង្អែល​កូនក្រមុំ​គេ គឺ នៅវេលា​ម៉ោង ២០​និង​១២​នាទី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ លោក ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កណ្ដាល បាន​អនុញ្ញាត្ត​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​ឈ្មោះ​កុល សូ​វៀត ដើម្បី​បន្ដ​អនុវត្ត​តាម​នីតិវីធី ។​

​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ករណី​ប្រទូស្ត​កេរ​ខ្មាស នេះកើត​ហេតុ នៅ ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ ២០១៨ វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ក្រោម​ផ្ទះ​ឈ្មោះ​ស្រ៊ុន សុផល ស្ថិតក្នុង​ភូមិ​ព្រែក​ពោធិ ឃុំ​ទឹក​វិល ស្រុក​ស្អាង​ខេត្ត​កណ្តាល​។​

ជនរងគ្រោះ​ឈ្មោះ ទ ស ន ភេទ​ស្រី អាយុ ១៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​៧ មាន​ទីលំនៅ​ភូមិ​ព្រែក​ពោធិ ឃុំទឹ​កវិល ស្រុក​ស្អាង ខេត្ត​កណ្តាល​។ ជនសង្ស័យ ឈ្មោះ​កុល សូ​វៀត (​ហៅ​វៀត​)​ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ​ចាប់ហ៊ួយ មាន​ទីលំនៅ​ភូមិ​ព្រែក​ពោធិ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​ប្រភព​ដដែល បាន​បន្តថា នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ ២០១៨ វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ឈ្មោះ ទ ស ន កំពុង​ដេក​ឈឺ ក្ដៅខ្លួននៅ​លើ​គ្រែ​ក្រោមផ្ទះ​ម្នាក់ឯង​ហើយ ឯ​ឪពុក ម្ដាយ មិន​នៅផ្ទះ ពេលនោះ​ឈ្មោះ​កុល សូ​វៀត បាន​ចូល​ទៅ​យកដៃ​ខាងស្ដាំ​ស្ទាប​ក ស្ទាប​ដោះ​ខាងស្ដាំ និង​ថើប​ថ្ពាល់​ខាងស្ដាំ របស់​ឈ្មោះ​ទ ស ន រួច​ឈ្មោះ​កុល សូ​វៀត ដើរ​ត្រឡប់​មក​ផ្ទះ​ខ្លួន​វិញ ។ លុះ​មកដល់​វេលា​ម៉ោង​១៦ និង​០០​នាទី ថ្ងៃទី​៥ ខែកក្កដា​ឆ្នាំ​២០១៨ ទើប​ឈ្មោះ​ស្រ៊ុន សុផល​(​ជា​ម្តាយ​ជនរងគ្រោះ​) បាន​មកប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ​ទឹក​វិល​។​

​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ពី​ម្តាយ​ជនរងគ្រោះ​ខាងលើ ភ្លាម​នោះ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹក​វិល បាន​ចុះ​ទៅដល់​កន្លែងកេីតហេតុ រួច​បាន​នាំ​ឈ្មោះ​កុល សូ​វៀត មក​ប៉ុស្តិ៍​រដ្ឋបាល ដើ​ម្បីសា​កសួរ​។ នៅវេលា​ម៉ោង ២០​និង​១២​នាទី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ លោក លា​វ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កណ្ដាល បាន​អនុញ្ញាត្ត​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​ឈ្មោះ​កុល សូ​វៀត ដើម្បី​បន្ដ​អនុវត្ត​តាម​នីតិវីធី ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×