Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​អនុវត្តន៍​សាលក្រម​ប្រហារជីវិត​ចំពោះ​មេខ្លោង​និកាយ​សាសនា AUM ដែល​បាន​បង្ហោះ​ឧស្ម័ន​ពុល ​sarin (មានវីដេអូ)

spot_img

​ប្រភព​ព័ត៌មាន​ពី Kyodo នៅ​ថ្ងៃ​ទី​៦​កក្កដា​នេះ​ឱ្យដឹងថា មេខ្លោង​សា​សាន Shinrikyo Shoko Asahara បាន​ត្រូវ​ប្រហារជីវិត​ពី​បទ​ផ្ដើម​គំនិត​​វាយប្រហារ​ដោយ​សារធាតុពុល​sarin នៅ​ឆ្នាំ​១៩៩៥ នៅ​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី Kyodo បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិចណាស់​២៩​នាក់​ស្លាប់​។​

​មេខ្លោង​និកាយ​សាសនា AUM

​មុខសញ្ញា​វ័យ​៦៣​ឆ្នាំ​ដែល​ឈ្មោះ​ពិត Chizuo Matsumoto គឺជា​ជន​ដំបូង​ត្រូវបាន​ប្រហារជីវិត​ក្នុងចំណោម​មុខសញ្ញា​១៣​នាក់​ដែល​តុលារ​ការកាត់ទោស​ប្រហារជីវិត អាស្រ័យ​ដោយ​ទាក់ទិន​ដល់​ករណី​វាយប្រហារ​ដោយ​សារធាតុពុល​sarin​ក៏​ដូចជា​ករណី​មួយ​ចំនួន​ផ្សេងទៀត ។​មនុស្ស​១២​នាក់​ដែល​នៅសល់​សុទ្ធសឹង​ជា​បុគ្គល​ជាមួយ​មេខ្លោង​សាសនា​នេះ​។​

​មុខសញ្ញា Shinrikyo Shoko Asahara​បាន​ត្រូវ​ចាប់​ខ្លួន​តាំងពី​ខែ​ឧសភា​ឆ្នាំ​១៩៩៥​គឺ​២​ខែក្រោយ​ការវាយប្រហារ​នៅ​ថ្ងៃ​២៣​មីនា បណ្ដាលឱ្យ​មនុស្ស​១៣​នាក់​ស្លាប់​និង​ជាង​៦២០០​នាក់​ទៀត​រងរបួស​។​

​ករណី​វាយប្រហារ​គួរ​ឱ្យ​តក់ស្លុត​នេះ​ប្រព្រឹតិ្ដ​ទៅ​គ្រាដែល​សមាជិក​៥​រូប​របស់ AUM​បាន​បំបែក​គ្នា​ឡើង​ទៅ​កាន់​រថភ្លើង​ក្រោម​ដី​នៅ​តូ​ក្យូ​ដោយ​មាននាំ​យក​តាម​នូវ​ស្បោង​ប្លា​ស្ទីក​ជាច្រើន​ដែល​មាន​ផ្ទុក​សារធាតុបំពុល​សរសៃប្រសាទ​sarin​។ ពួក​វា​បាន​ចាក់​ទម្លុះ​ស្បោង​ទាំងនោះ​រួច​គេចខ្លួន​ចេញ​ទៅ ខណៈពេល​ដែល​មនុស្ស​រាប់ពាន់នាក់​ត្រូវ​ប្រកាច់​វក់វី​ព្រោះតែ​ឈឺចាប់ បង្កឡើង​ជា​ទិដ្ឋភាព​មួយ​យ៉ាង​អាណោចអាធ័ម​ប្រៀប​ដូច​សម័យ​សង្គ្រាម​។​

​ករណី​នេះ​វា​គឺ​ជា​ការវាយប្រហារ​ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​ជប៉ុន ហើយ​ធ្វើឱ្យ​កក្រើក​រញ្ជួយ​ពិភពលោក​។​

​មកទល់​ពេល​នេះ​គេ​នៅ​ពុំទាន់​ដឹងថ្បា​ស់​ថា​តើ​គោលដៅ​វាយប្រហារ​ពិតប្រាកដ​ជា​អ្វី​។​ចំណែក​និកាយ​សាសនា AUM នេះ​បច្ចុប្បន្ន​បាន​ប្ដូរ​មក​ឈ្មោះ Aleph ហើយ​ប្រកាស​ថា​លែង​ចាត់ទុក Asahara ពុំមែន​ជា​មេ​និកាយ​សាសនា​នេះ​ចាប់ពី​ឆ្នាំ​២០០០​មក​៕ ចន្ទ្រា​

 

spot_img
×