Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ពុំ​ធ្លាប់មាន ៖ ឡើង​យន្ដហោះ​ដើម្បី​…​សុំទាន​! (មានវីដេអូ)

spot_img

​ស្ថានីយ NDTV កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា បាន​បង្ហោះ​ផ្សាយ​ឃ្លីប​មួយ​ឡើង​បណ្ដាញ​សង្គម បង្ហាញ​ឱ្យ​ឃើញ​បុរស​មជ្ឃិម​វ័យ​ម្នាក់​បាន​ចាកចេញ​ពី​កៅអី​យន្ដហោះ​ដៃ​កាន់​ស្បោង​នីឡុង​ដើរ​សុំ​លុយ​។​

អ្នកបម្រើ​លើ​យន្ដហោះ​សំណូមពរ​ឱ្យ​បុរស​នេះ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​

​ហេតុការណ៍​ដ៏​កម្រ​នេះ​បាន​កើតឡើង​ក្នុង​ជើងយន្ដហោះ Qatar Airways ចាកចេញ​ពី Doha ទៅកាន់ Shiraz ប្រទេស​អ៊ីរ៉ង់​។​

​មន្ដ្រី​ប៉ា​គី​ស្ថាន​ម្នាក់​ឈ្មោះ Danyal Gilan បាន​សរសេរ​លើ Twitter ថា ឃ្លីប​នេះ​ត្រូវបានថតលើ​យន្ដហោះ ហើយ​ស្មូម​លើ​អាកាស​រូបនេះ​ជា​ពលរដ្ឋ​អ៊ីរ៉ង់ ត្រូវ​គេ​បណ្ដេញចេញ​ពី​Qatar​។​បុរស​ដែល​ត្រូវ​គេ​បណ្ដេញចេញ​នេះ​គាត់​គ្មាន​លុយ ហើយ​បាន​អង្វរករ​សុំឱ្យ​អ្នកដំណើរ​លើ​យន្ដហោះ​ជួយ​ដល់​ខ្លួន​។​

​សំបុត្រ​យន្ដហោះ​នៃ​ជើងហោះហើរ​នេះ​មាន​តម្លៃ​ពី​ជាង ៥០០​ដុល្លារ​ដល់​ជាង​៨០០​ដុល្លារ​។​ដំបូង​ឡើយ​អ្នកផង​នឹកស្មានថា​បុរស​ស្មូម​រូប​នេះ​បន្លំ​ខ្លួន​ឡើង​យន្ដហោះ ប៉ុន្ដែ​គាត់​មាន​ទិញ​សំបុត្រ​ត្រឹមត្រូវ​ ៕ លីសា

​ក៏មាន​អ្នក​ឱ្យ​លុយ​គាត់​ដែរ​

បុរស​ដែល​ធ្វើ​ស្មូម​លើ​…​យន្ដហោះ​

spot_img
×