Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ដ្រាលី​ក្ដៅ​ដល់​ថ្នាក់​ផ្លូវ​កៅស៊ូ​ក្លាយជា​«​វាល​ល្បាប់​»​ព្រោះ​កៅស៊ូ​ត្រូវ​រលាយ​ដោយសារ​ក្ដៅ​ពេក​

spot_img

ស្ថានីយ ABC News របស់​អូស្ដ្រាលី​នៅ​ថ្ងៃទី​៥ ខែកក្កដា ឱ្យដឹងថា មាន​មនុស្ស​ប្រមាណ​៥០​នាក់​នឹងត្រូវ​បាន​សង​ជំងឺ​ចិ​ត្ដ ពេលដែល​ផ្លូវ​កៅស៊ូ​ថ្មី​មួយ​ទើប​ធ្វើ​រួច​នៅ​ប៉ែក​ខាងជើង​រដ្ឋ​Queensland ត្រូវ​ក្ដៅ​រលាយ​ដូចជា​ល្បាប់ បណ្ដាលឱ្យ​កង់​យានយន្ដ​ទាំងឡាយ​ត្រូវ​គាំង​ខូច ហើយ​ចរាចរណ៍​ក៏​កកស្ទះ​។​

​អភិបាល​តំបន់ Tablelands Joe Paronella បាន​ថ្លែង​យ៉ាង​ភ្ញាក់ផ្អើល​ថាៈ ខ្ញុំ​ពុំដែល​​ឃើញ​ហេតុការណ៍​អ្វី​បែបនេះ​ទេ ពេល​ទទួល​របាយ​ករ​ណ៍ ខ្ញុំ​ស្ទើរ​ពុំ​ជឿ​។​

 

កៅស៊ូ​ថ្នល់​រុំ​កង់ឡាន​ឡើង​ជិត​

​ម្ចាស់​រថយន្ដ​បង្ខំចិត្ត​ចត​ចោល​រថយន្ដ​នៅ​កណ្ដាលផ្លូវ​

​ភ្លាមៗ​នោះ​ក្រសួង​គមនាគមន៍​និង​ផ្លូវគោក​អូស្ដ្រាលី ត្រូវ​បង្ខំចិត្ត​បិទផ្លូវ​ខាងលើ​ដើម្បី​ធ្វើការ​ជួសជុល​ជាបន្ទាន់ ក្រោយពេល​ទទួលបាន​កា​រត​វ៉ា​ទាមទារ​សង​ការខូចខាត​ពី​សំណាក់​ម្ចាស់​យានយន្ដ​ទាំងឡាយ​។​

​ម្ចាស់​រថយន្ដ​ម្នាក់​ឈ្មោះ ​Bridget Daley ឱ្យដឹងថា ខ្ញុំ​ពិតជា​ភ័យ​ស្លន់ស្លោ​ពេលដែល​ឃើញ​កង់ឡាន​ខ្ញុំ​ត្រូវ​ស្រោប​ដោយ​កៅស៊ូ​ថ្នល់​។​

​យានយន្ដ​ដែល​រង​ការខូចខាត​នឹង​ទទួលបាន​សំណង​

​ក្នុង​បរិបទ​មួយទៀត​ទាក់ទិន​ដល់​ការឡើង​កម្ដៅ​ធ្ងន់​​ធ្ង​រ​បែបនេះ ក្រោយ​ការតវ៉ា​អស់​ពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ ឥឡូវ​អ្នកបើកបរ​ឡានក្រុង​នៅ​បារាំង​ត្រូវបាន​អនុញ្ញាតឱ្យ​ស្លៀក​ខោខ្លី ហើយ​អ្នកបើកបរ​ស្រី្ដ​អាច​ស្លៀក​រ៉ូ​ប​ខ្លី ចាប់ពី​ខែមិថុនា​ដល់​ខែកញ្ញា ហើយ​និង​នៅពេលដែល​សីតុណ្ហភាព​ល​លើសពី​២៨​ដឺ​គ្រេ​៕

spot_img
×