Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ស្គាល់​សត្វ​ចម្លែក ១១​ប្រភេទ​ដែល​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​

spot_img

​មាន​ពូជ​សត្វ​ប្លែកៗ​ជាច្រើន​ប្រភេទ​រស់​នៅក្នុង​ប្រទេស​អូស្ត្រាលី ដែល​ពូជ​សត្វ​ខ្លះ មាន​រូបរាង​ស្អាត ខណៈ​ដែល​សត្វ​ខ្លះទៀត​មាន​រូបរាង​ចម្លែក គួរឲ្យខ្លាច​។​

​ខាងក្រោម​នេះ អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​ពួកយើង​អំពី ចំនួន ១១​ប្រភេទ​ដែល​រស់នៅ​ក្នុង ប្រទេស​អូស្ត្រាល​។ យើង​ប្រហែលជា​មិន​នឹកស្មានថា មាន​សត្វ​មាន​រូប​ចម្លែក​ដូច្នេះ​ទេ​។​

១. មឹក Grimpoteuthis


​វា​គឺជា​ប្រភេទ​មឹក​ដែល​រស់នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ ហើយ​ប្រវែង​ជា​មធ្យម​របស់​វា​គឺ ២០​សង់ទីម៉ែត្រ​។ មឹក​ដែល​ធំ​អាច​មាន​ប្រវែង​រហូតដល់​ជិត ១៨០​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ជាង ៧​គី​ឡូ​។​

២. ផ្កាយ​សមុទ្រ​ស្រួយ​


​ផ្កាយ​សមុទ្រ​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។ ផ្កាយ​សមុទ្រ​ស្រួយ​ខ្លះ មាន​ដៃ​ធំៗ ដែល​ពេល​ខ្លះ​មើលទៅ​គួរឲ្យខ្លាច​ដែរ​។​

៣. ពីងពាង​សមុទ្រ​


​អ្នក​ដែល​ខ្លាច​ពីងពាង​ប្រហែលជា​មិន​ចង់​ចូល​លេង​ក្នុង​ទឹកសមុទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី​នោះទេ​។ អ្នកវិទ្យាសាស្ត្រ​បានឲ្យដឹងថា មាន​ពូជ​សត្វ​ពីងពាង​សមុទ្រ​ជាង ១​ពាន់​ប្រភេទ ដែល​រស់​នៅ​ឆ្នេរសមុទ្រ​
​និង​ក្នុង​ទឹក​ជ្រៅ​។​

៤. ត្រី​គ្មាន​មុខ (Faceless fish)


​ត្រី​មាន​រូបរាង​ប្លែក​នេះ មិន​មាន​មុខ​នោះ​ទេ​។ វា​មាន​តែ​មាត់ និង​រន្ធ​ច្រមុះ​ប៉ុណ្ណោះ​។​

៥. សត្វ Anthozoa


​សត្វ​សមុទ្រ​នេះ​មើល​ទៅ​មិន​គួរឲ្យខ្លាច​នោះទេ ប៉ុន្តែ​វា​អាច​មាន​គ្រោះថ្នាក់ ដោយសារ​វា​អាច​ទិច អ្នក​មុជទឹក​ណា ដែល​មិន​ប្រយ័ត្ន​។​

៦. ត្រី​បង្កួយ​ទឹក​ជ្រៅ​

យើង​ប្រហែល​ខ្លាច​វា ដោយសារ​តែ​វា​មាន​ធ្មេញ​មុត​តូចៗ​ច្រើន ប៉ុន្តែ​អ្នក​មិនចាំបាច់​ខ្លាច​នោះទេ ព្រោះ​ត្រី​នេះ​យើង​មិន​ងាយ​ឃើញ​វា​នោះទេ ដោយសារ​វា​រស់នៅក្នុង​ទឹក​ជម្រៅ​ពី ១០០០ ទៅ ២៥០០​ម៉ែត្រ​។​

៧. ត្រី Blodfish

ត្រី​នេះ​មាន​រូបរាង​ប្លែក​ពី​គេ ហើយ​ជា​ប្រភេទ​ត្រី​ដែល​រស់នៅ​ក្នុង​តែ​ប្រទេស​អូស្ត្រាលី​ទេ​។ ត្រី​ប្រភេទ​នេះ​
​មាន​រស់​តែ​នៅក្នុង​តំបន់​មួយ​គត់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​វា​ជា​ត្រី​ងាយ​រងគ្រោះ​ផុត​ពូជ​ណាស់​។​

៨. ត្រី Tripodfish

ត្រី​នេះ​ក៏​មើលទៅ​មាន​រូបរាង​ប្លែក​ខុស​គេ​ទាំង​ស្រុង​ផងដែរ ដោយសារ​តែ​វា​អាច​ឈរ​បាន ដោយ​ប្រើ​ព្រុយ​ខាងក្រោម​ពោះ​របស់​វា ដើម្បី​ធ្វើការ​ចាប់​ចំណី​។​

៩. សត្វ Isopoda

សត្វ​ប្រភេទ​នេះ អាច​នឹង​វាតទី​ពិភពលោក​យើង​នេះ ដោយសារ​តែ​វា​មានពូជ​អំបូរ​ជាង ១០.៥០០​ប្រភេទ ដែល​មាន​រស់នៅ​ទាំង​លើទឹក និង​លើគោក​។​

១០. ត្រី​ពស់វែក​

ទោះបី​វា​មាន​ប្រវែង​ខ្លី​ក្តី ត្រី​ប្រភេទ​នេះ​មើលទៅ​គួរ​ឲ្យ​ខ្លាចណាស់​។ ត្រី​នេះ​មាន​ដងខ្លួន​គ្រប់​ដណ្តប់​ដោយ​
​សេរី​រាង្គ​ដែល​អាច​ជួយ​ឲ្យ​ពួកវា ស្វែងរក​គ្នីគ្នា​ឃើញ នៅ​ក្នុង​ជម្រៅ​មហាសមុទ្រ​។​

១១. ជន្លេន​យក្ស​

ជន្លេន​នេះ​អាច​មាន​ប្រវែង​រហូតដល់ ៣​ម៉ែត្រ​។ វា​មើលទៅ​មិន​គួរឲ្យខ្លាច​នោះទេ តែ​វា​មាន​ប្រយោជន៍​
​សំរាប់​បរិស្ថាន​ទៅវិញ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​ដី​ផុងស្រួល និង​មាន​ជី​៕ សុភ័ក្ត្រ

​ប្រភព​៖ Brightside

spot_img
×