Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន ឈ្មោះ ស៊ុយ កុសល ករណី​ទទួល​ផល​ចោរកម្ម និង​អាជីវកម្ម​បញ្ចាំ​ម៉ូតូ​២៥​គ្រឿង​គ្មាន​ច្បាប់​

spot_img

កណ្តាល ៖ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​១៤​វិច្ឆិកា​នេះ បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ឈ្មោះ ស៊ុយ កុសល​ហៅ​ចិន ករណី​ទទួល​ផល​ចោរកម្ម និង​អាជីវកម្ម​បញ្ចាំ​ម៉ូតូ​គ្មាន​ច្បាប់​។​​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល ខេត្ត​កណ្តាល បានប្រកាសថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​ម៉ូតូ​អាច​ពិនិត្យមើល​ភិនភាគ និង​ស្លាក​លេខ​ម៉ូតូ​ខាងក្រោម​បាន​ខណ​:​ពេល​នេះ​ម៉ូតូ​ដែល​ដកហូត​បាន​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​។

​សូមបញ្ជាក់​ថា នា​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៤​និង​៣០​នាទី ដោយ​ទទួល​បាន​បញ្ជា​ពី​លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល ខេត្ត​កណ្តាល​និង​លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌​ដឹកនាំ​ផ្ទាល់​
​ដោយ​លោក វរ​:​សេនីយ៍​ទោ ស កែវ​ពិសិដ្ឋ អធិការ នគរបាល​ក្រុង​តាខ្មៅ​សហការ​ជាមួយ​កំលាំង​ការិយា ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កណ្តាល និង​មាន​ការសម្របសម្រួល​ដោយ​លោក
​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត​កណ្តាល​បាន​ធ្វើ​ការត្រួតពិនិត្យ​ឆែកឆេរ​លំនៅ​
​ដ្ឋា​ន​របស់​ឈ្មោះ​ស៊ុយ កុសល ដែល​ធ្វើ​អាជីវកម្ម​ខុស​
​ច្បាប់ បាន​រក​ឃើញ​ម៉ូតូ​ខាងលើ​ដោយ​មាន​ឯកសារ​
​សំគាល់​ខ្លះ​ហើយ​ភាគច្រើន​ពុំ​មាន​ឯកសារ​សំគាល់​
​ឡើយ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារ​
​ភាព​ថា​ខ្លួន​ពិតជា​បាន​ទទួល​បញ្ចាំ​ម៉ូតូ​ដូច​ខាងលើ​ដោយ​មាន​ឯកសារ​ខ្លះ ពុំ​មាន​ឯកសារ​ខ្លះ​ហើយ​ក្នុងចំណោម​ម៉ូតូ​ខាងលើ​គឺ​ខ្លួន​ទិញ​ដាច់​បាន​ចំនួន​ពីរ​គ្រឿង ក្នុង ១​គ្រឿង​តម្លៃ​១៥០​ដុល្លា​។​បច្ចុប្បន្ន​ជនល្មើស​ត្រូវ​បាន​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​បន្ត កសាង​សំណុំរឿង​តាម​នីតិវិធី ។ ករណី ទទួលផល​ចោរកម្ម​និង​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត្តិ​
នៅ​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៤​និង​៣០​នាទី នៅ​ចំណុច​៖​ផ្ទះ​របស់​ឈ្មោះ​ស៊ុយ កុសល​ស្ថិតក្នុង ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។ ជនល្មើស​ឈ្មោះ ស៊ុយ កុសល​ហៅ​ចិន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ ខ្មែរ​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ​:​លក់ដូរ​(​ឃាត់ខ្លួន​)​។​
​វត្ថុតាង​ចាប់យក ម៉ូតូ​ចំនួន ២៥​គ្រឿង ក្នុងនោះ​រួមមាន​៖
១-​ម៉ាក​icon​ផ្លាក​លេខ​កណ​១S៣៨៣៥
២-​ម៉ាក​HONDA១២៥​ផ្លាក​លេខ​កណ​១V២៦០៣
៣- ម៉ាក​Today​ផ្លាកលេខ​១FK៤៣៧៨
៤-​ម៉ាក​ហុងដា​១២៥ ផ្លាក​លេខ​ក្រចេះ​១D៣៥០៧
៥-​ម៉ាក​SCOOPY​ផ្លាក​លេខ​កំពង់ស្ពឺ​១J៨៥៨៣
៦-​ម៉ាក​ហុងដា​១២៥​ផ្លាកលេខ​ភ្នំពេញ​១BY១៤៨៥
៧-​ម៉ាក​ហុងដា​១២៥ ផ្លាកលេខ​ភ្នំពេញ​១FX៨៦៦៥
៨-​ម៉ាក​Wave​ផ្លាកលេខ​ភ្នំពេញ​១BQ២៦៧៦
៩-​ម៉ាក​VIVA​ផ្លាកលេខ​ភ្នំពេញ​១AI៩១៧៦
១០-​ម៉ាក​YAMAHAFZ​ផ្លាកលេខ​ភ្នំពេញ​១CK៩៥២៧
១១-​ម៉ាក​SCOOPY​ផ្លាកលេខ​ភ្នំពេញ​១FE៥០៩៧
១២-​ម៉ាក​ហុងដា​១២៥​គ្មាន​ផ្លាកលេខ​
១៣-​ម៉ាក​VIVa​ផ្លាក​លេខ​រដ្ឋ​១៦.១.០១១២
១៤-​ម៉ាក​Nex​ផ្លាកលេខ​ភ្នំពេញ​១FA៤២៨៩
១៥-​ម៉ាក​Smash​ផ្លាកលេខ​ភ្នំពេញ​១AV៩៥២៨
១៦-​ម៉ាក​ហុងដា Wave​ផ្លាកលេខ​ភ្នំពេញ​១GM៧០៨៩
១៧-​ម៉ាក ហុងដា​១២៥​គ្មាន​ផ្លាកលេខ​
១៨-​ម៉ាក​Today​ផ្លាកលេខ​ភ្នំពេញ​១FJ៩៩៦៥
១៩-​ម៉ាក​Lets​ផ្លាកលេខ​ភ្នំពេញ​១CS២០៧៤
២០-​ម៉ាក​Today​ផ្លាកលេខ​ភ្នំពេញ​១V ០៩៩៨
២១-​ម៉ាក​SCOOPY​ផ្លាកលេខ​ភ្នំពេញ​១DG៧៦៩៩
២២-​ម៉ាក​Lets​កូន​ទាគ្មាន​ផ្លាកលេខ​
២៣-​ម៉ាក​ICon​ផ្លាកលេខ​ភ្នំពេញ​១AR០៨៦៩
២៤-​ម៉ាក​ហុងដា​១២៥​ផ្លាក​លេខ​ពោធិ៍សាត់​១D៥១២៥
២៥-​ម៉ាក​ហុងដា​១២៥​គ្មាន​ផ្លាកលេខ​៕ ដោយ​៖​កូឡាប​

spot_img
×