Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧទ្ធម្ភាគចក្រ​ចុះចត​ក្បែរ​គ្នា​មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​ប៉ះ​ស្លាប​គ្នា មានអី ត្រូវ​ខ្ទេចខ្ទី​ទាំងសងខាង (​មាន​វីដេអូ​)

spot_img

​នេះ​គឺជា​ពេលវេលា​មួយ​ប៉ព្រិចភ្នែក​ដ៏​គួរឲ្យខ្លា​ចមួយ នៅពេល​ឧទ្ធម្ភាគចក្រ ២​គ្រឿង បើក​បំះ​ស្លាប​គ្នា បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​។​

​បើ​តាម​វីដេអូ​ដែល​គេ​ជឿជាក់ថា ថត​បាន​នៅ​មូលដ្ឋាន​ប៉ូលិស ក្នុង​រដ្ឋ​កាលីហ្វ​ញ៉ា បាន​ឲ្យឃើញថា ឧទ្ធម្ភាគចក្រ​មួយគ្រឿង​បាន​បញ្ឆេះ​ម៉ាស៊ីន​ចោល និង​បំរុង​នឹង​ធ្វើ​ការហោះហើរ ហើរ​មាន​ឧទ្ធម្ភាគចក្រ​​មួយគ្រឿង​ទៀត​បាន​ចុះចត មក​ក្បែរ​។​

​ការ​ចុះចត ប្រហែ​ល ៣ ទៅ ៤​វិនាទី​ដំបូង បង្ហាញថា វា​ចុះចត​ដោយ​សុវត្ថិភាព និង​ឆ្ងាយ​ល្មម​ពី​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ទៀត ប៉ុន្តែ​មិនដឹង​យ៉ាង​មិច ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ដែល​បាន​ចុះ​ចត់ បែរ​ជា​បត់​យ៉ាងខ្លាំង​មក​ជិត ឧទ្ធម្គាគចក្រ​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ វា​ទាំងពីរ ប៉ះទង្គិច​ស្លាប​គ្នា ហើយ​បណ្តាលឲ្យ​រង​ខូចខាត​ខ្ទិចខ្ទី ទាំង​ពីរ​គ្រឿង​តែ​ម្តង​។​

​ទោះយ៉ាងណា វា​ជា​រឿង​សំណាង​ដែរ ដោយសារ​គ្មាន​នរណា​ម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​នោះ​៕ សុភ័ក្ត្រ

spot_img
×