Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ចំនួន ៨ ប្រកាស​ជួល និង​លក់​ម៉ោង​ឱ្យ​គណបក្សនយោបាយ​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាសថា ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ចំនួន ៨ បានប្រកាស​ជួល​​និង​លក់​ម៉ោង ឱ្យ​គណបក្ស​នយោបាយ ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ។​

​នេះ​បើ​តាម​សេច​សក្តីប្រ​កាសជូន​ដំណឹង​របស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ដែល​បាន​ផ្តល់​ជូន​គ​.​ជ​.​ប គិត​ត្រឹម​ថ្ងៃទី​៥​ខែកក្កដា​នេះ​។​​យោង​តាម​គោលការណ៍ សម្រាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ក្នុង​ការលក់ ឬ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ឲ្យ​គណបក្សនយោបាយ​ ​ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​អំពី​កម្មវិធី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​ខ្លួន ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​ ​ដែល​ចេញពី​ដោយ ​គ​.​ជ​.​ប បាន​កំណត់​ថា ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍ ត្រូវ​ជូនដំណឹង​អំពី​ការលក់ ឬ​ជួល​ម៉ោង ផ្សាយ​នេះ​​ទៅ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត ក្នុង​រយៈពេល​យ៉ាងតិច​៣​ថ្ងៃ មុន​ថ្ងៃ​ចាប់ផ្តើម​ឃោសនា​​បោះឆ្នោត​ហើយ​សេចក្តី​ជូន​ដំណឹង​នេះ ត្រូវ​ចម្លង​ជូន​មក​គ​.​ជ​.​ប ចំនួន​១​ច្បាប់​។​

​សូមជម្រាបថា គណបក្សនយោបាយ​ទាំងអស់ ដែល​មាន​បំណង​ទិញ ឬ​ជួល​ម៉ោង​សម្រាប់​ការផ្សព្វផ្សាយ​គោលនយោបាយ​​និង​កម្មវិធី​នយោបាយ​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត សូម​ទាក់ទង​ទៅ​ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​ស្ថានីយ​ដោយផ្ទាល់​៕ ​ដោយ​៖​កូឡាប​

spot_img
×