Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សតិ​មិន​គ្រប់​ផឹកស្រា​ស្រវឹង​ពី​ល្ងាច​បាត់​ពី​ផ្ទះ​មួយ​យប់​ ព្រឹក​ឡើង​ប្រទះឃើញ​សាកសព​លង់ទឹក​នៅ​ស្រះ​ខាងក្រោយ​ផ្ទះ​

spot_img

ខេត្ត​ស្វាយរៀង ​៖ ​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ​សតិ​មិន​គ្រប់​ម្នាក់​បាត់​ពី​ផ្ទះ​មួយ​យប់​ត្រូវបាន​សាច់ញាតិ​ដើររក​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​នៅក្នុង​ស្រះ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​២០​ម៉ែត្រ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សាច់ញាតិ​ពលរដ្ឋ​ក្នុង​ភូមិ​និង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​មើល​កាលពី​វេលា​ម៉ោង​៥និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៦ ​ខែ​កក្ត​ដា ​ឆ្នាំ​២០១៨​នេះ​។​

​បើ​តាម​សាច់ញាតិ​បុរស​រងគ្រោះ​ខាងលើ​បាន​ឲ្យ​ដឹ​ថា​៖​ជនរងគ្រោះ​មានឈ្មោះ សុខ អ៊ុន​ណា ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ រស់នៅ​ភូមិ ទួល​ច្រេស ឃុំ ពពែ​ត ស្រុក ស្វាយ​ទាប​ខេត្ត​ស្វាយរៀង​។​

​ប្រភព​បាន​បន្តទៀតថា ​៖ ​នៅ​ល្ងាច​វេលា​ម៉ោង​៤​ថ្ងៃទី​៥ ​ខែកក្កដា ​ឆ្នាំ​២០១៨​នេះ ​បុរស​ខាងលើ​បាន​ផឹកស្រា​ស្រវឹង​ហើយ​បាន​ចេញ​បាត់​ពី​ផ្ទះ​មិនដឹង​ថា​ទៅ​ណា​នោះ​ទេ​បងប្អូន​នាំគ្នា​ដើរ​រក​តែ​រក​មិនឃើញ​លុះ​ដល់​ព្រីក​ឡើង​ថ្ងៃទី​៦​ខែ​៧​ កក្កដា ​ឆ្នាំ​២០១៨​ វេលា​ម៉ោង​៥និង៣០​នាទី​ព្រឹក​ ក៏នាំ​បងប្អូន​យក​ឈើ​ទ​ម្ពួ​កទាញ​សំ​រ៉ាស់​ក្នុង​ស្រះ​ខាងកើត​ផ្ទះ​ចម្ងាយ​២០​ម៉ែត្រពី​ផ្ទះ​ស្រាប់តែ​ឃើញ​អណ្តែត​ឡើង​។​

ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​និង​ធ្វើ​កោសល​ពិច្ច័យ​លើ​សាកសព​គឺសា​កសពស្លាប់​ដោយ​លង់ទឹ​កពិតមែន​។​ក្រោយ​ពិនិត្យ​រួចមក​សមត្ថកិច្ច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យក​មក​ធ្វើ​តាម​ប្រពៃណី​។​មូ​ហេតុ​បាន​ផឹក​ស្រា​វឹង​និង​ជា​មនុស្ស​មិន​សូវគ្រប់​លក្ខណះ​ផងដែរ​ ៕ ​វ៉ៃកូ​

 

spot_img
×