Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិខ្មែរ និង​ជនជាតិ​វៀតណាម ឈ្លោះ​គ្នា​ពេល​ផឹកស៊ី ព្រោះ​រឿង​ហៅ​យួន រងរបួស​ធ្ងន់​ជនជាតិ​វៀតណាម​ម្នាក់​

spot_img

​កោះកុង​៖​មាន​ករណី​ហិង្សា បង្ក​របួសស្នាម​មួយ​ករណី រវាង​ជនជាតិ​វៀតណាម និង​ជនជាតិខ្មែរ ដែល​អង្គុយ​ផឹកស៊ី នៅ​តូប​របស់​ឈ្មោះ ទុម សុខ​ហេង ( ខ​ល​ឌី ) លក់​គ្រឿងក្លែម​នៅ​សួនច្បារ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​២១​និង​៣០​នាទី នៅ​ភូមិ​៣ ឃុំ​ប៉ា​កខ្លង ស្រុក​មណ្ឌលសីមា ។​

​នគរបាល​មូលដ្ឋាន​ខេត្ត​កោះកុង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ណា​ម ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ​វៀតណាម មុខរប​នេសាទ មាន​ទីលំនៅ​ភូមិ ៣ ឃុំ​ប៉ា​កខ្លង ស្រុក មណ្ឌលសីមា មាន​គ្នា ២ នាក់​។ ជនសង្ស័យ​មិន​ស្គាល់ មាន​គ្នា ៣ នាក់ អង្គុយ​ស៊ី​ក្បែ​គ្នា ។ ជនដៃដល់​ពាក់អាវ​យឺត​ឆ្នូត​ទទឹង​ក្រហម​ស ស្លៀក​ខោខ្លី​ប៉ា​រ៉ា​ត្រឹម​ជង្គង់ និង​ពាក់​ក្រ​វឹល​ត្រចៀក​ខាងស្តាំ​ពណ៌​ស បាន​រត់គេចខ្លួន ក្រោយពេល​បង្កហេតុ​។ មូលហេតុ​ដំបូង​ក្រុម​ខាង​ខ្មែរ និយាយថា អា​យួនៗ ពេល​នោះ​ភាគី​ខាង​វៀតណាម និយាយ​តប​ត​វិញ​ថា កុំ​ហៅ​យួនៗ ហៅ​វៀតណាមៗ​ទៅ ហើយក៏​មាន​ការជជែក​គ្នា ទៅវិញទៅមក លុះ​ក្រោយមក ភាគី​ខាង​វៀតណាម ក៏​ឡើង​ពី​តុ​របស់​ខ្លួន ទៅះ​អុក​កែវ​ជាមួយ​ភាគី​ខាង​ខ្មែរ ដើម្បី​សុំ​ទោស ឈប់​ឈ្លោះ​គ្នា ស្រាប់តែ​ភាគី​ខាង​ខ្មែរ យក​កូនកាំបិត អ្នកលក់ ដេញ​ចាក់​វៀតណាម​ត្រូវ ៦ កន្លែង ចំក​ខាងឆ្វេង ១ កន្លែង ត្រូវ​ក្រោម​ដោះ​ខាងឆ្វេង​មួយកន្លែង ត្រូវ​ក្រោម​ក ១ កន្លែង ត្រូវ​ដៃ​ឆ្វេង ១​កន្លែង ត្រូវ​ច្រមុះ ១ កន្លែង និង ត្រូវ​ប៉េះ​គូទ​ខាងឆ្វេង ១​កន្លែង ។​

​ក្រោយពី​ចាក់​រួច​ហើយ អ្នកបង្ក​រត់គេច​អស់ ចំណែក​វៀតណាម រងគ្រោះ បាន​សម្រាក​នៅ​មន្ទីរ​បង្អែក​ខេត្ត ករណីនេះ កម្លាំង​យើង​កំពុង​ស្រាវជ្រាវ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×