Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្លឿន​ដោះស្រាយ​ផលប៉ះពាល់ នៃ​ការបើក​ការដ្ឋាន ផ្លូវ​អ្នក​ឧញា​ភក្តី​សប្បុរសភោ​គាធិ​តីហ៊ុ​ននាង​

spot_img

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឃួង ស្រេង កាលពី​ព្រឹក​ថ្ងៃទី​៦ កក្កដា ២០១៨​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន តំណាង​ក្រុមហ៊ុន ជីប ម៉ុង​គ្រុប និង​តំណាង​ក្រុមហ៊ុន ING ដែល​ទទួលបាន​គោលការណ៍ ពី​រាជរដ្ឋាភិបាល ក្នុង​អភិវឌ្ឍន៍​តំបន់​ជើងឯក បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​២​នេះ ដោះស្រាយ​បញ្ហា​លើ​ការ​ពន្លឿ​ន​​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ​អ្នក​ឧញា​ភក្តី​សប្បុរសភោ​គាធិ​តីហ៊ុ​ន នាង​ឲ្យបាន​លឿន​។​

​គម្រោង​ស្ថាបនា មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរសភោ​គា​ធិបតី​ហ៊ុន​នាង មាន​ទទឹង​១៣​ម៉ែត្រ ដោយ​ចាប់ពី​ផ្លូវជាតិ​លេខ​២ ដល់​ផ្លូវ​៣៧១​។ មហាវិថី​អ្នក​ឧញា​ភក្តី​សប្បុរសភោ​គាធិ​តីហ៊ុ​ន នាង ជា​គម្រោង​ចាស់ ដោយ​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់ អង្រែលើ ខណ្ឌមានជ័យ កាត់​មហាវិថី​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ឆ្ពោះទៅ​កាន់​ផ្លូវ​៣៧១ មុខ​ផ្សារ​ប៉េសេ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ។ ផ្លូវ​នេះ​មាន​សារសំខាន់ ក្នុង​ការរំដោះ​ចរាចរ​ចេញពី​ផ្លូវ​ជាតិ​លេខ​២ ទៅ​ផ្លូវ​៣៧១ ដោយ​ឆ្លងកាត់​តំបន់​អភិវឌ្ឍន៍​បឹងទំពុន​-​ជើងឯក ដែល​ជា​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ទីក្រុង​បៃតង​។​

លោក​ឃួង ស្រេង ក្នុង​កិច្ចប្រជុំ​នេះ​បាន ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​គ្រុប និង​ក្រុមហ៊ុន​ING សម្របសម្រួល​គ្នា​ដោះស្រាយ​បញ្ហា​ប៉ះពាល់ ដើម្បី​ពន្លឿន​នៃ​ការបើក​ការដ្ឋាន​ធ្វើ​ផ្លូវ អ្នក​ឧញា​ភក្តី​សប្បុរសភោ​គាធិ​តីហ៊ុ​ន នាង នេះ​ឲ្យបាន​លឿន ។ ក្នុង​កិច្ចប្រជុំ​នោះ គឺ​បាន​ឯកភាព​ឲ្យ​ក្រុមហ៊ុន​ING ជា​អ្នក​ស្ថាបនា​មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរសភោ​គា​ធិបតី​ហ៊ុន​នាង រួម​និង​ស្ពាន​ឆ្លងកាត់។​

គួរបញ្ជាក់​ថា ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរសភោ​គា​ធិបតី​ហ៊ុន​នាង ហើយ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ គឺ ក្នុង​គោលបំណង​២ ទី​១ ដើម្បី​អនុវត្តន៍​គម្រោង​ប្លង់​មេ នៃ​តំបន់​អភិវឌ្ឍន៍​ជើងឯក និង​ទី​២ ដើម្បី​រៀបចំ​និង​សម្រួល ឲ្យមាន​ចរន្ត​សរសៃឈាម នៃ​ការធ្វើ​ចរាចរណ៍​បាន​ល្អប្រសើរ ពោល​គឺ​ពេលដែល​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ផ្លូវ​៣៧១ អាចមាន​លទ្ធភាព​ធ្វើដំណើរ ទៅ​ផ្លូវ​ជាតិ​លេខ​២ ឬ​តំបន់​ផ្លូវ​៦០​ម៉ែត្រ បាន​ងាយស្រួល ដោយ​ពុំ​បាច់​រង់ចាំ​ធ្វើដំណើរ​រហូត​ទៅ​ដល់​ច្រមុះជ្រូក​ក្បាលថ្នល់​សូគីម៉ិច ទើប​មក​តាមផ្លូវ​៦០​ម៉ែត្រ ឬ​ផ្លូវ​ជាតិ​លេខ​២ នោះទេ ។ គម្រោង​ផ្លូវ​ថ្មី​នេះ​នឹង​មាន​ការ នឹង​ការតភ្ជាប់​ជាមួយ​នឹង​ស្ពាន​មួយ​ខ្សែ​ដែល​ស្រប​ជាមួយនឹង​ផ្លូវ​នេះ ឆ្លងកាត់​ប្រឡាយ​ចុះ​មក​ពី​បឹងទំពុន ដែល​ត្រូវ​សាងសង់​ស្ពាន​មួយ​ប្រវែង​៨០​ម៉ែត្រ ៕​ ​ដោយ​៖​កូឡាប​

  

spot_img
×