Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជឿ​ទេ​ថា នារី​វ័យ ១៨​ឆ្នាំ ដែល​ស្រវឹងស្រា ហើយ​លន់តួ​អង្វរ​ឲ្យគេ​រំលោភ​ខ្លួន​?

spot_img

បុរស​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​ប្រកែក​ថា យុវនារី​ដែល​ជា​ជនរងគ្រោះ អាយុ ១៨​ឆ្នាំនេះ បាន​ស្រវឹងស្រា​ជោគជាំ ហើយ​លុតជង្គង់​អង្វរ​សុំ​ការរួម​រ័ក្ស ទើប​ខ្លួន​គេ​បង្ខំចិត្ត​ប្រព្រឹត្ត​អំពើ​មិន​គប្បី​នេះ ។​

​កាមេរ៉ា​សុវត្ថិភាព​បង្ហាញឲ្យឃើញ​ព្រាននារី​រូបនេះ​បាន​នាំ​ជនរងគ្រោះ​ទៅកាន់​កន្លែង​ស្ងាត់ ប៉ុន្តែ​បណ្តា​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​តាមផ្លូវ បាន​បកអាក្រាត​ទង្វើ​ឆ្លៀត​ចាប់រំលោភ​របស់​បុរស​នេះ ។​

​បើតាម Daily Mail ស្ត្រី​វ័យក្មេង​រូបនេះ បាន​ចាកចេញ​ពី​ក្លឹប​រាត្រី​លេខ ១ នៅ​ទីក្រុង​ឡុង ក្នុង​សភាព​ស្រវឹង​ជោគជាំ ។ ពេលនោះ​មាន​បុរស​ម្នាក់​ឈ្មោះ Sanjay Naker អាយុ ២៨​ឆ្នាំ ដែល​មាន​ភរិយា​រួចហើយនោះ បាន​ព្យាយាម​ដើរ​តាម​នារី​នេះ រួច​ចាប់​អូសទាញ​គៀង​នាង​ចេញពី​វិថី ដែល​មាន​មនុស្ស​កុះករ ។​

​ជនរងគ្រោះ មិន​អាច​ឈរ​នឹង​ផង ។​

​នៅក្នុង​ថ្ងៃមួយ​ដែល​កាមេរ៉ា​សុវត្ថិភាព​ថត​បាន គេ​បាន​ឃើញ​ក្មេងស្រី​ម្នាក់​បាន​ពឹង​ខ្លួន​យក​ក្បាល​ទល់នឹង​ជញ្ជាំង ហើយ​នាង​ប្រឹងប្រែង​ដើរ​កៀក​នឹង​ជញ្ជាំង​បំណង​គេចចេញ​ពី​បុរស​នោះ ។ ប៉ុន្តែ​ព្រាននារី​រូបនេះ បាន​ចាប់​នាង​ជាប់ ហើយ​ចាប់រំលោភ​មុនពេល​ដែល​វា​ចាកចេញ​ទៅ ។​

​នារី​វ័យក្មេង​ប្រឹង​ច្បាម​តាម​ជញ្ជាំង​ដើម្បី​គេច​ចេញពី​បុរស​នោះ ។​

​ភ្នាក់ងារ​សន្តិសុខ​ម្នាក់​បាន​ឃើញ​នារី​រូបនេះ នៅវេលា​ម៉ោង ៤​និង​៤៥​នាទី​ភ្លឺ ហើយ​នាង​ស្ថិតក្នុង​ស្ថានភាព​ដេក​សន្លប់ ននលគក​ផ្នែក​ខាងក្រោម ខ្លួនប្រាណ​ជោគជាំ​ដោយ​ទឹកនោម​របស់​ខ្លួនឯង ។​

​ទោះ​បី​ជនល្មើស​ប្រឹង​ប្រកែក​យ៉ាងណា​ប៉ុន្តែ​ចៅក្រម​បាន​ផ្អែក​តាម​រូបភាព​របស់​កាមេរ៉ា រួច​កាត់ទោស​បុរស​រូប​នេះ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ ៕ ចន្ទ្រា​

spot_img
×