Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីរងចោទប្រកាន់ ព្រោះ​សើច ខណៈ​ចាប់​ស្រាត​ឆែកឆេរ​ស្ត្រី​ម្នា​ក់រក​គ្រឿង​ញឿ​ន ដោយ​អះអាងថា​ធ្វើបែបនេះ «​ប្រឆាំង​» នឹង​ការតវ៉ា​ឆែកឆេរ (​វីដេអូ​)

spot_img

​យ៉ាងហោចណាស់ មន្ត្រី​ប៉ូលីស​ក្រុង​ម៉ា​កា​ទី ៣ នាក់ ត្រូវបាន​ដកហូត​ពីមុខ​តំណែង​របស់​ពួកគេ កាលពី​ម្សិលមិញ បន្ទាប់ពី​ពួកគេ​ត្រូវបាន​រកឃើញ​ក្នុង​ឥរិយាបទ​សើច​យ៉ាង​រីករាយ​នៅលើ​វីដេអូ​មួយ ខណៈពេល​កំពុង​ឆែកឆេរ​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់ថា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់ ។​

​វីដេអូ​ដែល​ត្រូវបាន​ផ្តល់​ឲ្យ​សារព័ត៌មាន ABS-CBN News ដោយ​បុរស​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ ដែល​អះអាងថា​ជា​អតីត​បុគ្គលិក​ប្រឆាំង​គ្រឿងញៀន នោះ​ស្ត្រី​ម្នាក់​អាច​ត្រូវបាន​គេ​មើលឃើញថា​ត្រូវបាន​គេ​ណែ​នាំឱ្យ​ឱន​ខ្លួន​ចុះ ស្ថិតក្នុង​ស្ថានភាព​អាក្រាត ខណៈដែល​មន្ត្រី​ប៉ូលីស​ហាក់​បង្ហាញ​កាយវិការ​សើច ។​

​ហេតុការណ៍​នេះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​កើតឡើង​នៅក្នុង​ខែមីនា ឆ្នាំមុន ។​

​យោងតាម​មន្ត្រី​អគ្គស្នងការ​ប៉ូលីស (NCRPO) លោក Guillermo Eleazar នេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា វា​រំលោភ​ទៅលើ​ពិធីការ​ទាំងស្រុង ។​

​លោក​បាន​ប្រាប់​សារព័ត៌មាន ABS-CBN នៅក្នុង​ប្រទេស​ហ្វីលីពីន​ថា​៖ «​អ្នក​អាច​និយាយថា អ្នក​កំពុង​ពិនិត្យ​ទៅលើ​ខ្លួនប្រាណ​ជនសង្ស័យ​…. ប៉ុន្តែ មិនមែន​ស្ថិតក្នុង​វិធី​បែបនេះ ព្រោះ​ស្ត្រី​សង្ស័យ​នោះ ត្រូវ​អាក្រាត​នៅ​ចំពោះ​បុរសៗ ។ លើសពីនេះ យើង​អាច​ឃើញថា ពួកគេ​សូម្បី​សើច​សប្បាយ​ទៀត​» ។​

​យោងតាម​អតីត​ប្រតិបត្តិ​ប្រឆាំងនឹង​គ្រឿងញៀន នោះ​ហេតុការណ៍​បែបនេះ ត្រូវបាន​គេ​ចោទថា​កើតឡើង​ជាធម្មតា នៅពេលដែល​មន្ត្រី​ពិនិត្យមើល​ជនសង្ស័យ​គ្រឿងញៀន ។​

​លោក​និយាយ​នៅក្នុង​ហ្វីលីពីន​ថា​៖ «​នៅពេល​អ្នកជា​ស្រី ហើយ​អ្នក​ត្រូវបាន​គេ​ស្រាត នោះ​ពួកគេ​នឹងធ្វើ​ការឆែកឆេរ​បរិវេណ​គូទ​របស់​អ្នក​, អ្វីៗ​ផ្សេងៗ ។ ហើយ​មនុស្ស​នៅ​ទីនោះ នឹង​សើច​ដាក់​អ្នក​» ។​

​លោក​ក៏បាន​ចែករំលែក​រូប​បុរស​ម្នាក់ កំពុង​ស្ថិតក្រោម​ការឆែកឆេ​រ​ស្រាត​ស្រ​ដៀល​គ្នា​ផងដែរ ។​

​ទោះជា​យ៉ាងណាក៏ដោយ មន្ត្រី​ប៉ូលីស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧបទ្ទវ​ហេតុនេះ បាន​អះអាងថា ស្ត្រី​រូបនេះ​មិនមែនជា​ជនសង្ស័យ​គ្រឿងញៀន​នោះទេ ហើយ​ថា​ការស្រាវជ្រាវ​នេះ គឺ​ពិត​ធ្វើឡើង​ប្រឆាំង​ការ​ជំនះ​របស់​នាង ។​

​យោងតាម​ព័ត៌មាន​របស់ ABS-CBN បានឱ្យដឹងថា មន្ត្រី​ប៉ូលីស​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ នឹង​ប្រឈម​ពាក្យបណ្តឹង​ប្រឆាំង​ចំពោះ​ទោសកំហុស​ឆ្គង​ធ្ងន់ធ្ងរ ហើយ​អាច​ត្រូវគេ​ដកចេញ​ពីមុខ​តំណែងរ​បស់​ពួកគេ ៕ ឧ​ត្ត​ម​

spot_img
×