Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ជនសង្ស័យ​ពីរ​នាក់ រក្សាទុក​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​

spot_img

​កណ្តាល​ ៖ ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ប្រភេទ​(​ម៉ា​ទឹកកក​) ដោយ​ឃាត់​ជនសង្ស័យ​ពីរ​នាក់ នៅ​ថ្ងៃ​សុក្រ​ទី​៦​ខែ កក្កដា​ឆ្នាំ ២០១៨ វេលា​ម៉ោង ១​និង​៣០​នាទី ស្ថិត​នៅ​ចំនុច​ភូមិ​លេខ​១(​ក​)​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​២​នាក់ ១- ឈ្មោះ ជាម សារ៉ាត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​​មុខ​​​របរ​​កម្មករ​ផ្សារ​ដែក ទីកន្លែង​កំណើត​ភូមិ ត្រោក ឃុំ​ឈើ​ទាល ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​លេខ​១(​ក​) ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ ២- ឈ្មោះ សុង រ៉ា ហៅ សិត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត​ភូមិ គ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ បច្ចុប្បន្ន​ស្នាក់នៅ បន្ទប់​ជួល ភូមិ​លេខ​១(​ក​) ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​ប្រភេទ​(​ម៉ា​ទឹកកក​) ​ចំនួន​៥​កញ្ចប់​តូច​។​ ​នៅ​ថ្ងៃ​ទី ខែ ឆ្នាំ​កើត​ហេតុ​ខាងលើ សមត្ថកិច្ច​ប៉ុស្តិ៍រ​នគរបាល​រដ្ឋបាល​ស្វាយ​រលំ បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​លេខ​១ (​ក​)
​ឃុំ​ស្វាយ​រលំ ល្បាត ក្នុង​ភូមិសាស្ដ្រ ហើយ​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ល្អ ថា​មាន​ករណី​ប្រើប្រាស់​គ្រឿងញៀន នៅ ចំនុច​ផ្ទះជួល​នៅ​ភូមិ​លេខ​១(​ក​) ឃុំ​ស្វាយ​រលំ ភ្លាមនោះ កម្លាំង​យើង​បាន​ធ្វើ​ការត្រួតពិនិត្យ ក៏​ប្រទះឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៥ កញ្ចប់​តូច​នៅក្នុង​បន្ទប់​ជួល របស់​ជនសង្ស័យ​ទាំង ២​នាក់ និង​បាន​នាំ​ខ្លូន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មក ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្វាយ​រលំ​ដើម្បី​សាកសួរ​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ឈ្មោះ ជាម សារ៉ាត់ បាន​សារភាព​ថា គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៥​កញ្ចប់ ខាងលើ​ខ្លួន ពិតជា​បាន​ទិញ​ពី​មនុស្ស​ប្រុស ម្នាក់​មិន​ស្គាល់​ឈ្មោះ​អាយុ​ប្រហែល ១៦​ឆ្នាំ នៅ​ម្ដុំ ចំណុច​វាល​ខ្សាច់ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដើម្បី​យកមក​ប្រើប្រាស់ ជាមួយ ឈ្មោះ សុង រ៉ា ហៅ សិត ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×