Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ធ្លាក់ចុះ គួរ​ប្រញាប់​សម្រេច​កិច្ចការ​ដែល​នៅ​សេសសល់ ។ លុយកាក់ មិន​ស្ថិរភាព ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការស្វែងរក​ចំណូល ។ មនោសញ្ចេតនា កើត​មាន​រឿង​រំខាន​ចិត្ត​ច្រើន ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​កោតសរសើរ​ពេញចិត្ត​លុយកាក់ មាន​បន្ថែម​ចំណូល​ច្រើន ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ខាល ៖ ការងារ កើត​មាន​រឿង​ត្រូវ​ដោះស្រាយ​មួយ​ចំនួន ដែល​អ្នក​ស្មាន​មិន​ដល់ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ​ក្នុងការ​ទិញ​របស់ ។ មនោសញ្ចេតនា ត្រូវ​លៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​នៅ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​សកម្ម ម្ចាស់ការ​ជាងនេះទៀត ទើប​អាច​សម្រេច​ដល់​គោលដៅ ។ លុយកាក់ ទុកដាក់​ប្រាក់កាស​ឲ្យបាន​ល្អ បញ្ចៀស​ត្រូវ​បាត់បង់​។ មនោសញ្ចេតនា គួរ​ចេះ​ក្តាប់​ឱកាសល្អៗ​នៅ​ចំពោះមុខ ។​

​ឆ្នាំ​រោង ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ ឥទ្ធិពល​ដល់​ស្មារតី​ធ្វើការ ។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់គ្នា ឥទ្ធិពល​ដល់​ស្មារតី​ធ្វើការ ។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់​គ្នា​មុន​ពេល​បោះទុន​រកស៊ី ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ​មិន​ល្អ​ប្រសើរ ការប្រឹងប្រែង​ទាំង​អម្បាល​ម៉ាន មិន​ត្រូវបាន​គេ​ទទួលស្គាល់ ។ លុយកាក់ ត្រូវ​គ្រប់គ្រង​ឲ្យបាន​ល្អ ប្រយ័ត្ន​មាន​អ្នក​ចង់​កេងប្រវ័ញ្ច ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ ជួប​សម្ពាធ​ច្រើន ត្រូវ​នឹងនរ​ប្រឈម​មុខ​ដោះស្រាយ ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់ លោភលន់​ហួស​ក្នុង​រឿង​លុយកាក់ ពុំនោះ​ទេ​អ្នកនឹង​ជួប​ស៊យ​ទៅវិញ ។ មនោសញ្ចេតនា មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​ផឹកស្រា​ច្រើន ពេល​ពិភាក្សា​ការងារ​ជាមួយ​ដៃគូ បញ្ចៀស​និយាយស្តី​ផ្តេសផ្តាស ។ លុយកាក់ ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ​ជ្រុល ។ មនោសញ្ចេតនា មិនល្អ មាន​ទំនាស់​នឹង​គ្នា​ជាប្រចាំ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​បំពេញ​កិច្ចការ​ឲ្យបាន​ល្អ ប្រយ័ត្ន​ពាក្យសម្តី​នៅ​កន្លែងធ្វើការ ដែល​អាច​បង្ក​ទៅជា​ទំនាស់ ។ លុយកាក់ ធូរធារ គ្រប់យ៉ាង​ពាក់ព័ន្ធ​ដល់​បញ្ហា​ប្រាក់កាស​សុទ្ធតែ​ប្រព្រឹត្តទៅ​ដោយ​រលូន ។ មនោញ្ចេតនា កើត​មាន​ការខ្វែងគំនិត​គ្នា នាំ​ឲ្យ​ទាស់​ពាក្យសម្តី​ធ្ងន់ធ្ងរ ។​

​ឆ្នាំ​រកា ៖ ការងារ រង​សម្ពាធ​ច្រើន​ធ្វើឲ្យ​អារម្មណ៍​មួរ​ម៉ៅ តប់​ប្រមល់ ។ លុយកាក់ មិនល្អ ចំណូល​តិចជាង​ចំណាយ ។ មនោសញ្ចេតនា​កុំឲ្យ​អារម្មណ៍មិនល្អ​ក្នុង​ការងារ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រឿង​មនោសញ្ចេតនា​របស់​អ្នក ។​

​ឆ្នាំចរ ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ មានឱកាស​ឡើង​តំណែង ។ លុយកាក់ ធូរធារ ចំណូល​កើន​សន្ធឹក ។ មនោសញ្ចេតនា​កក់ក្តៅ ផ្អែម​ល្ហែម ។​

​ឆ្នាំ​កុរ ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ជាច្រើន គួរ​ក្តាប់យ​ក​ឲ្យ​ទាន់ពេល ។ លុយកាក់​ជួប​សំណាងល្អ ក្នុង​រឿង​លុយកាក់ ហេងៗ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕

—————————————-

spot_img
×