Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Update: លម្អិត​ពី​ស្ថានភាព​ពិត​ដ៏​កំសត់​របស់លោក ចាន់ សម័យ នាពេល​បច្ចុប្បន្ន​

spot_img

​បន្ទាប់ពី​មាន​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​នៅក្នុង​ថ្ងៃនេះ ទាក់ទង​នឹង​ស្ថានភាព​របស់លោក ចាន់ សម័យ ដែល​ធ្លាក់ខ្លួន​ដុនដាប​ប្រក​បរបរ​ស្ទូចត្រី​ចិញ្ចឹម​ក្រពះ និង​គ្មាន​សូម្បី​ផ្ទះ​ផ្ទាល់ខ្លួន ពោលគឺ​ជួល​ផ្ទះ​គេ​នៅតែ​ប៉ុណ្ណោះ ។

​បើ​យោងតាម​ប្រភពពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក Movie Star Research របស់​អ្នកនាង សុ​ិ​ន ឧត្ដម​ផល្លា តារា​ជើងចាស់​ខ្មែរ​មួយរូប​បានឱ្យដឹងថា កន្លងមក​លោក ចាន់ សម័យ ធ្លាប់បាន​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​នៅពេលដែល​លោក​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ត្រូវបាន​ចោរលួច​កាបូប​លុយ​របស់លោក ដូច្នេះ​ប្រាក់​ដែល​បានមកពី​ការសម្តែង​ត្រូវបាន​បាត់បង់​ទាំងអស់ ថែមទាំង​ខ្លួន​កំពុង​ជួប​បញ្ហា​ពិបាក សព្វថ្ងៃនេះ​លោក ចាន់ សម័យ គ្មាន​មធ្យោបាយ​ក្នុងការ​ធ្វើដំណើរ​ទេ ហើយ​លោក​ត្រូវ​ទទួល​រ៉ាប់រង​ចិញ្ចឹម​គ្រួសារ ប្រពន្ធ​នឹង​កូន​ចំនួន​ប្រាំ​នាក់ កូនភ្លោះ​ពីរដង​និង​ម្នាក់ទៀត​សរុប​កូន​ទាំងអស់​ប្រាំ​នាក់ លោក​គ្មាន​ផ្ទះ​ទេ​គឺ​រស់នៅ​ផ្ទះជួល​គេ ។

​តាម​ប្រភព​នោះបាន​បន្ថែមទៀតថា​លោក ចាន់ សម័យ រាល់ពេល​ទៅ​ច្រៀង​តាម​កម្មវិធី​ម្តងៗ លោក​តែងតែ​អង្គុយ​ឆ្ងាយ​ពី​អ្នកសិល្បៈ​ផ្សេងៗ ទោះបី​ចប់​កម្មវិធី​មិត្ត​ភ័ក្តិ​សិល្បៈ​ជូន​លោក​ទៅផ្ទះ​ក៏​លោក​អោយគេ​ឈប់​ពាក់កណ្ដាល​ផ្លូវ មិន​ព្រមអោយ​ជូន​ដល់ផ្ទះ លោក​ហាក់ដូចជា​ចង់​លាក់បាំង​ពី​ការលំបាក​របស់លោក ហើយ​លោក​ថែមទាំង​ឈឺ​ជើង​អស់​រយៈពេល​ជាង​ដប់ឆ្នាំ​ហើយ ប៉ុន្តែ​លោក​ហាក់ដូចជា​មិន​អើពើ ដោយសារ​លោក​មិនមាន​ថវិកា​ដើម្បី​ព្យាបាល ចំណែក​រូបភាព​ស្ទូចត្រី​នោះ ទីមួយ​ការ​ស្ទូចត្រី​គឺជា​ចំណូលចិត្ត​របស់លោក នឹង​ទី​ពីរ​ដើម្បី​ធ្វើ​ម្ហូប​ពិតមែន ហើយ​ទឹកមុខ​របស់លោក​សព្វថ្ងៃ​ទោះជា​មិន​និយាយ​ក៏​គេ​គ្រប់គ្នា​អាច​យល់បាន​ថា លោក​ពិតជា​មាន​ភាព​ទុក្ខលំបាក​យ៉ាងខ្លាំង ។​

​ជាមួយគ្នានេះ អ្នកនាង សុ​ិ​ន ឧត្ដម​ផល្លា ក៏​សូម​អំពាវនាវ​ដល់​បណ្ដា​ផលិតកម្ម​នឹង​តាម​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់ សូមមេត្តា​ផ្តល់ឱកាស​អោយ​លោក ចាន់ សម័យ ឡើង​ច្រៀង​ផង​ដើម្បី​ចិញ្ចឹមជីវិត​នឹង​គ្រួសារ​ទាំងមូល ៕ សាវុធ

 

spot_img
×