Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​បាល់ទាត់ World Cup ថ្ងៃ​សុក្រ​ទី​៦ និង​ថ្ងៃ​សៅរ៍ ទី​៧ កក្កដា ឆ្នាំ ២០១៨

spot_img

​គួ​ប្រកួត​៖
Sweden vs England (21:00)
Russiavs Croatia (01:00)

​វិភាគ​
Sweden vs England

England ជួប​ការតឹងតែង​ជាថ្មីទៀត​ពេល​ពួកគេ​ប្រឈម​មុខជា​មួយក្រុម​កូ​ឡុំ​ប៊ី​កាលពី​យប់​ថ្ងៃ​អង្គារ​។ គ្រាប់​បាល់​របស់ Harry Kane ល្មម​នឹង​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​១-០ ប៉ុន្តែ​ក្រុម​កូ​ឡុំ​ប៊ី​តាម​ស្មើ​នៅ​តង់​ទី​២​ជិត​ចប់​ការប្រកួត​។​

​ក្រុម​ទាំងពីរ​មិនអាច​រកបាន​គ្រាប់​បាល់​បន្ថែម​ទេ ហើយ​ពួកគេ​ឈាន​ជើង​ចូលដល់​ដំណាក់កាល​ទាត់​បាល់​១១​ម៉ែត្រ​។ ក្រុម​England ធ្លាប់​បរាជ័យ​បី​លើក​មកហើយ​នៅក្នុង​ការ​ទាត់​ប៉េ​ណា​ល់​ទី​នៅ World Cup ពេលនេះ​វា​ខុសពី​មុន ពួកគេ​អាច​ឆ្លងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​ឈ្នះ​ក្នុង​លទ្ធផល​៤-៣​។​

​ប្រព័ន្ធ​ការពារ​របស់ England ល្អ​គ្រាន់បើ ហើយ Maguire ស្ថិតក្នុង​ទម្រង់​ល្អ​ពេល​ប្រកួត​ជាមួយ​ក្រុម​កូ​ឡុំ​ប៊ី​។​

​ក្រុម Sweden បាន​យកឈ្នះ ១-០ លើ​ក្រុម​ស្វ៊ី​សទាំង​លំបាក​កាលពី​សប្តាហ៍​មុន​។ ក្រុម​នេះ​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​១៩៩៤ ។​

​ក្រុម Sweden មិនសូវ​មានឱកាស​គ្រប់គ្រង​បាល់​អំឡុង​ប្រកួត​ជាមួយ​ក្រុម​ស្វ៊ី​ស​។ ពួកគេ​គ្រប់គ្រង​បាល់​បានត្រឹមតែ​៣៣​ភាគរយ ។ ពួកគេ​ធ្វើបាន​សម្រេច​ដោយ​យកឈ្នះ​ក្រុម​ម៉ិ​ក​ស៊ិ​ក​៣-០​។

​ក្រុម​ស្វ៊ី​សមាន​ឱកាស​ច្រើន​កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​។ សង្ឃឹមថា ក្រុម England នឹងមិន​បង្កើត​កំហុស​ដូចនេះ​ទេ ហើយ​អាច​នឹង​ឈ្នះ​ការប្រកួត​នេះ ដើម្បី​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕

​ទស្សន​: Sweden 01 – 02 England

Russia vs Croatia

​ឈរ​នៅ​លេខ​រៀង​ទី​៧១​ក្នុង​ពិភពលោក ក្រុម​អ្នកគាំទ្រ Russia មិនសូវ​ជាមាន​សុទិដ្ឋិនិយម​ថា ក្រុម​ម្ចាស់ផ្ទះ​អាច​នឹង​ឆ្លងទៅ​វគ្គ​បន្ត​នៅ World Cup ឆ្នាំ​២០១៨​ទេ​។ ការឆ្លង​ផុតពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​គឺជា​រឿង​សប្បាយចិត្ត​ពេក​ណាស់​ទៅហើយ​សម្រាប់​អ្នកគាំទ្រ ប៉ុន្តែ​នៅពេលនេះ ពួកគេ​បាន​ឈានដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​យកឈ្នះ​ក្រុម​អេ​ស្ប៉ា​ញ​តាមរយៈ​ការទា​ត់បាល់​១១​ម៉ែត្រ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​ក្រុម Russia មិនដែល​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទេ ហើយ​ធ្លាប់​ឆ្លង​ចូល​វគ្គ​បួន​ក្រុម​ចុងក្រោយ​ក្នុង European Championships ម្តង​។ ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៥​ប្រកួត​ចុងក្រោយ ។​

​ក្រុម Russia មិនមែនជា​ក្រុម​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ ដូច​ពេលដែល​ពួកគេ​ប្រឈមមុខ​នឹង​ក្រុម​អ៊ុយ​រូ​ហ្គា​យ​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។

​ក្រុម Croatia ចាប់ផ្តើម​ការប្រកួត​នេះ​ដោយ​យកឈ្នះ​២-០​លើ​ក្រុម​នី​ហ្សេ​រី​យ៉ា ហើយ​បន្ទាប់មក​បន្ត​យកឈ្នះ​ក្រុម​អា​ហ្ស​ង់​ទីន​៣-០​។

​ក្រុម Croatia បាន​ឡើង​មកជួប​ជាមួយ​ក្រុម​ដា​ណឺ​ម៉ាក​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ប៉ុន្តែ​ពួកគេ​មិនអាច​រក្សា​គ្រាប់​បាល់​នាំមុខ​២-០​ក្នុង​៤​នាទី​។ វា​គឺជា​ការប្រកួត​ដ៏​គួរ​ឲ្យ​ខកចិត្ត ហើយ​ប្រសិនបើ​ក្រុម Croatia លេង​អន់​ដូច​ពេល​លេង​ជាមួយ​ក្រុម​ដា​ណឺ​ម៉ាក នោះ​ក្រុម​រុស្ស៊ី​អាច​នឹង​មានឱកាស​ ៕ លីសា
​ទស្សន​: Russia 01 – 02 Croatia​

spot_img
×